តឹងទ្រូងស្ទើរធ្លា យនិយាយមិនចេញ!! «វៀតណាមសុំចិន»បើកតុចរចារ ដោះស្រាយបញ្ហាដែនសមុទ្រចិនខាងត្បូង..(មានវីដេអូ)

បរទេស៖ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស លោក Pham Binh Minh បានមានប្រសាសន៍ថា ប្រទេសវៀតណាម​ និងចិន គួរតែធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាជំនួសឱ្យភាពស្មុគស្មាញ និងការពង្រីកជ ម្លោះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpress កាលពីល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ។

នៅក្នុងកិច្ចប្រជុំលើកទី១២ នៃគណៈកម្មាធិការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគីចិន – វៀតណាម​ ដែលដឹកនាំដោយលោក​ Pham Binh Minh ជាមួយសមាជិកក្រុមប្រឹក្សារដ្ឋចិន​ និងរដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក វ៉ាង​ យី កាលពីថ្ងៃអង្គារ បញ្ហាដែនដីនៅលើដីគោក និងនៅសមុទ្រត្រូវបាននាំយកមកនៅតុជជែកពិភាក្សា ដោយភាគីទាំងពីរ បានពិភាក្សាអំពីស្ថានភាពនៅសមុទ្រខាងកើត ដែលត្រូវបានគេស្គាល់ជាអន្តរជាតិថា ជាសមុទ្រចិនខាងត្បូង ជាពិសេសជំហរខុសគ្នារបស់ពួកគេលើបញ្ហានេះ។

ឧបនាយករដ្ឋមន្ត្រីវៀតណាមរូបនេះ បានសម្តែងការព្រួយបារម្ភចំពោះការវិវឌ្ឍន៍ដ៏ស្មុ គស្មាញនៅសមុទ្រខាងត្បូងនាពេលថ្មីៗនេះ ដោយស្នើឱ្យប្រទេសទាំងពីរ ខិតខំគ្រ ប់គ្រងការខ្វែងគំនិតគ្នាដោយមិនចាត់វិធានការណាមួយដើម្បីធ្វើឱ្យស្មុគស្មាញដល់ស្ថានភាព ឬពង្រីកជ ម្លោះគោរពសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់វៀតណាម និងរក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើត។

ភាគីទាំងពីរបានឯកភាពប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងនានាលើគោលការណ៍ជាមូលដ្ឋានដែលដឹកនាំការដោះស្រាយបញ្ហាសមុទ្រវៀតណាម-ចិន គោរពតាមច្បាប់អន្តរជាតិជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ហើយទន្ទឹមនឹងនោះជំរុញយន្តការចរចាស្តីពីបញ្ហាសមុទ្រដើម្បីទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ៕

. . . src="http://www.cambodiawikinews.com/wp-content/uploads/2020/07/7-168.jpg" alt="" width="807" height="503" class="alignnone size-full wp-image-123600" srcset="https://www.cambodiawikinews.com/wp-content/uploads/2020/07/7-168.jpg 807w, https://www.cambodiawikinews.com/wp-content/uploads/2020/07/7-168-300x187.jpg 300w, https://www.cambodiawikinews.com/wp-content/uploads/2020/07/7-168-768x479.jpg 768w, https://www.cambodiawikinews.com/wp-content/uploads/2020/07/7-168-400x249.jpg 400w" sizes="(max-width: 807px) 100vw, 807px" />


សូមទស្សនាវីដេអូខាងក្រោមនេះ

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply