ក្តៅៗ! ជនជាតិអាមេរិកទាំង ២ នាក់រកឃើញឆ្លងកូវីដ ១៩ នៅកម្ពុជាសុទ្ធតែជាមន្ត្រីការទូតជាន់ខ្ពស់អាមេរិក

តាមក្រសួងសុខាភិបាលបានប្រកាសនៅព្រឹកថ្ងៃទី ១៧ ខែកក្កដា ២០២០ នេះ បានរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ៥ នាក់ទៀតហើយ ។ ក្នុងនោះមានជនជាតិខ្មែរ ៣ នាក់ និង ជនជាតិអាមេរិកចំនួន ២ នាក់ អ្នកទាំង ៥ នេះទើបត្រឡប់មកពីសហរដ្ឋអាមេរិក ។

តាមសេចក្ដីប្រកាសនោះបានបញ្ជាក់ថា ជនជាតិអាមេរិក ២ នាក់ (អាយុអ្នកទាំងពីរ មិនបានរាយការណ៍ពីស្ថានទូតអាមេរិកទេ) ជាមន្ត្រីការទូតជាន់ខ្ពស់សហរដ្ឋអាមេរិកកាន់វីសាប្រភេទ A ​មានអាសយដ្ឋានស្នាក់នៅបន្ទប់ដោយឡែក ក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជារាជធានីភ្នំពេញ ៕

Leave a Reply