តួម្តាយក្នុងបទ «អ្នកព្រៃវែងអាក្រក់ត្រង់ណា» ហេង ស្រីពេជ្រ ចេញមុខទម្លាយអារម្មណ៏ពិតក្រោយផ្ទុះការរិះគន់យ៉ាងខ្លីថា…

ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថាមួយរយៈនេះផ្ទុះបទចម្រៀង «អ្នកព្រៃវែងអាក្រក់ត្រង់ណា» បានក្លាយជាប្រធានបទក្តៅ​សម្រាប់សាធារណៈជនទូទៅ លើកយកមកពិភ្សាលើបណ្តាញសង្គម មានអ្នករិះគន់កប់ៗមាត់ ឯអ្នកខ្លះបញ្ចេញមតិតាមការយល់រៀងៗខ្លួន។

យ៉ាងណាមិញងាកមកកញ្ញា ហេង ស្រីពេជ្រ ដែលដើរតួម្តាយបានទម្លាយអារម្មណ៏ពិតយ៉ាងដូច្នេះថា៖ «ចា៎អូន! បងគ្មានចេតនាណាមួយ ទៅស្អប់ខ្ពើមអ្នកព្រៃវែងនោះទេ បងមានតែស្រឡាញ់ចូលចិត្តអ្នកខាងព្រៃវែង ព្រោះជាបងប្អូនខ្មែរទាំងអស់គ្នា។

តែធ្វើម៉េច បងមានតួនាទីជាអ្នកសម្តែង គឺសម្តែងអ្វី ដែលអ្នកដឹកនាំគាត់ចង់បាន ឲ្យបងលេងកាចឲ្យដល់ ក្នុងសាច់រឿងហ្នឹង»។ តួអង្គម្តាយខាងកូនស្រី ដែលប្រកាន់នូវគំនិតចាស់គំរិល ​រើសអើងទាំងអគតិ ចំពោះអ្នកខេត្តព្រៃវែង ក្នុង MV «អ្នកព្រៃវែងអាក្រក់ត្រង់ណា»

កញ្ញា ហេង ស្រីពេជ្រ បន្ថែមថា «ពេលខ្លះយើងមើលឃើញខ្លួនឯង អ៊ីចឹងក៏អត់សូវសប្បាយចិត្តដែរ តែធ្វើម៉េចយើងស្រឡាញ់ការងារហ្នឹង ហើយអ្នកដឹកនាំគាត់តម្រូវឲ្យយើងលេងបែបនេះ។
. . . height="542" class="alignnone size-full wp-image-119344" srcset="https://www.cambodiawikinews.com/wp-content/uploads/2020/07/4-58.jpg 968w, https://www.cambodiawikinews.com/wp-content/uploads/2020/07/4-58-300x168.jpg 300w, https://www.cambodiawikinews.com/wp-content/uploads/2020/07/4-58-768x430.jpg 768w, https://www.cambodiawikinews.com/wp-content/uploads/2020/07/4-58-400x224.jpg 400w" sizes="(max-width: 968px) 100vw, 968px" />
តែពេលនេះឃើញអ្នកដឹកនាំ និងខាងផលិតកម្ម គាត់ចេញមុខសុំទោសជាសាធារណៈចឹងទៅ ខ្ញុំរៀងបាត់ពិបាកចិត្ត៥០ភាគរយ នៅ៥០ភាគរយ តែអត់ទាន់ ធ្វើចិត្តបានដដែលហ្នឹង…»៕

Leave a Reply