ក្តៅៗ!! ត្រាំបោះពាក្យថាស ង្គ្រាមជាមួយអ៊ីរ៉ង់ជិ តផ្ទុះ.ហើយ,អ៊ីរ៉ង់គ្មានគីឡូជាមួយខ្លួនទេ ព្រោះខ្លួនជាមហាអំ ណាចយោធាទី១លើលោក (មានវីដេអូ)

ស ង្រ្គាមរវាងមហាអំ ណាចសហរដ្ឋអាមេរិក និងសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់អាចនឹង ផ្ទុះ ឡើ ង ប៉ុន្តែមិនមែនពេលនេះ ហើយក៏មិនមាននរណាដឹងថានៅពេលណានោះដែរ។

ប៉ុន្តែបើស ង្រ្គាមផ្ទុះមែន អ៊ីរ៉ង់មិនមែនជាដៃគូរបស់អាមេរិក ដែលជាមហាអំ ណាចយោធាលេខមួយនៅលើពិភពលោកបានឡើយ។ នេះជាការលើកឡើងរបស់អតីតមេបញ្ជាការជា ន់ខ្ពស់អាមេរិកមួយរូប ដែលដកស្រង់ចុះផ្សាយដោយសារព័ត៌មាន The Washington Post ។

ពាក់ព័ន្ធនឹងការលើកឡើងរបស់មេបញ្ជាការជាន់ខ្ពស់អាមេរិកខាងលើនេះ ត្រូវបានអ្នកជំនាញផ្នែកធ្វើសឹ កស ង្គ្រាមយល់ស្របនឹងទទួលស្គាល់ដោយផ្អែកលើការប្រៀបធៀបត្រួសៗរវាងកម្លាំងយោធាអាមេរិក និងអ៊ីរ៉ង់៖

សហរដ្ឋអាមេរិក៖ មានកញ្ចប់ថ វិកាយោធាជាង ៧១៦ពាន់លានដុល្លារ (ឆ្នាំ២០១៨) មានកងទ័ពសកម្មចំនួន ១,២៨១,៩០០នាក់ និងទ័ពបម្រុង ៨៦០,០០០នាក់ មានក្បាលគ្រាប់នុ យក្លេ អ៊ែរចំនួន ៧,២០០គ្រាប់ (មិនរាប់មី ស៊ីល) មានរថក្រោះ ៦,៣៩៣គ្រឿង មានយន្ដហោះច ម្បាំងសរុប ១២,៣០៤គ្រឿង មានឧទ្ធម្ភាគច ក្រយោធា ៤,៨៨៩គ្រឿង មាននាវាច ម្បាំងសរុប ៤៣៧គ្រឿង ក្នុងនោះនាវាផ្ទុកយន្ដហោះចម្បាំង ២៤គ្រឿង និងនាវាមុជទឹក ៧១គ្រឿង។

ប្រទេសអ៊ីរ៉ង់៖ មានកញ្ចប់ថវិ កាយោធា ១៩.៦ពាន់លានដុល្លារ (ឆ្នាំ២០១៨) មានកងទ័ពសកម្ម ៥៥០,០០០នាក់ និងទ័ពបម្រុង ៣៥០,០០០នាក់ មានរថក្រោះ ២,៥៣១គ្រឿង (មិនរាប់បញ្ចូលមី ស៊ីល និងគ្រា ប់រ៉ុក្កែត) មានយន្ដហោះច ម្បាំងសរុប ៨៥០គ្រឿង មានឧទ្ធម្ភាគច ក្រយោធាសរុប ៣២៤គ្រឿង មាននាវាច ម្បាំងសរុប ៤០៦គ្រឿង និងនាវាមុជទឹក ៣៤-៤០គ្រឿង។

យ៉ាងណាក៏ដោយការរៀបរាប់អំពី សក្កានុពលយោធាជាក់ស្តែងរវាងប្រទេសទាំងពីរ មិនអាចបង្ហាញអំពីភាពឈ្នះ ឬចា ញ់ស ង្គ្រាម ដែលអាចទៅរួចទាំងស្រុងនោះឡើយ ខណៈកត្តាសំខាន់ៗផ្សេងទៀតដូចជា យុទ្ធសាស្ត្រយោធា ទីតាំងភូមិសាស្ត្រ និងការជួយបន្ថែមពី ក្រោយខ្នង ឬដោយចំពោះពីសំណាក់បណ្តាសម្ព័ន្ធមិត្ត នៃភាគីជ ម្លោះរៀងៗខ្លួននោះ ក៏ចាំបាច់ដែលអាចបង្កើន កម្លាំងប្រទេសនីមួយៗ នៅក្នុងពេលផ្ទុះស ង្គ្រាមនោះផងដែរ៕ វីដេអូ៖


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply