មិននឹកស្មានថា ដើមមៀនមួយដើម ដែលអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត បានដាំនេះ មានអាយុច្រើនដល់ម្លឹង សូម្បីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏ចាប់អារម្មណ៍ដែរ

នៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះដែរ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានឈាងចូលជួបសួរសុខទុក្ខភរិយាអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត គឺលោកយាយ ខាវ ថងញ៉ុត បន្ទាប់ពីបានជួបសំណេះសំណាលជាមួយមន្ត្រីរីរាជការ បុគ្គលិក និងកម្មករនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរីរួច។

ក្នុងនោះដែរឯកឧត្តម ស៊ុន ចាន់ថុល បានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះផ្ទះចំណាស់ និងដើមមៀនមួយដើម ដែលលោកតា ស៊ីន ស៊ីសាមុត បានដាំ ដោយវាមានអាយុជិត១០០ឆ្នាំឯណោះ។ យោងតាមផេកក្រសួង សាធារណការ និងដឹកជញ្ជូន បានរៀបរាប់ថា៖

“ឯកឧត្តមទេសរដ្ឋមន្ត្រី បានអញ្ជើញចុះសួរសុខទុក្ខភរិយាអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត លោកយាយ ខាវ ថងញ៉ុត បន្ទាប់ពីដំណើរចុះជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក និងកម្មករនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរីរួចមក នារសៀលថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឆ្លៀតឱកាសអញ្ជើញ ចូលសួរសុខទុក្ខលោកយាយ ខាវ ថងញ៉ុត ភរិយារបស់លោកតា ស៊ីន ស៊ីសាមុត អធិរាជសំឡេងមាស និងបានពិនិត្យមើលផ្ទះចាស់ដែលលោកតាធ្លាប់បានរស់នៅ និងដើមមៀនដែលលោកតាបានដាំ មានអាយុជិត១០០ឆ្នាំ ឋិតនៅក្នុងខេត្តស្ទឹងត្រែង។

នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បាននាំយកនូវកន្ត្រក់ផ្លែឈើ និងថវិកាមួយចំនួនជួនដល់លោកយាយ សម្រាប់ជួយទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃបានមួយចំណែកផងដែរ។ សូមជម្រាបជូនថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ ក្រោមគំនិតផ្តួចផ្តើម របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងនាមជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិកម្មសិទ្ធិបញ្ញា បានដឹកនាំរៀបចំកម្មវិធីប្រគុំតន្ត្រីសប្បុរសធម៌ក្រោមចំណងជើងថា៖

“ពេលវេលាដែលត្រូវតបស្នង វិភាគទានចំពោះ អធិរាជសំឡេង មាស លោក . . . . . . ស៊ីន ស៊ីសាមុត” និងបានរៃអង្គាសថវិកាដើម្បីជួលដល់ក្រុមគ្រួសារលោកយាយ។ ថវិកាដែលទទួលបានពីសប្បុរសជន បាន ជួយលើកស្ទួយកម្រិតជីវភាពលោកយាយ និងក្រុមគ្រួសារបានមួយកម្រិតផង ដែរ៕” ប្រភព My Buzz

Leave a Reply