អីយ៉ា តារាសម្តែងអ្នកនាង គង់ ចាន់ស្រីមុំ និង ម្តាយ លេងស្ទីលថតរូបក្នុងឈុតរ៉ូបលឿងយ៉ាងស្រស់ស្អាតទទួលបានការសរសើរពីមហាជនជាច្រើន

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ជាខ្លាំងពេលដែលឃើញតារាសម្តែងរូបស្រស់ គង់ ចាន់ស្រីមុំ និង ​ម្តាយបានលេងស្ទីលតុបតែងខ្លួនថតរូបឃ្យូតបែបនេះ គេស្ទើរមិនដឹងថាអ្នកទាំងពីរជាម្តាយ និង កូននោះទេ ។

ជាក់ស្តែង ជារឿយៗ គង់ ចាន់ស្រីមុំ និង ក្រុមគ្រួសារតូចរបស់នាងតែងបង្ហាញពីជីវិតឯកជនឡូយឆាយរបស់ខ្លួនដល់មហាជន ។ យ៉ាងណាមិញថ្មីៗនេះ គង់ ចាន់ស្រីមុំ បានបង្ហាញនូវរូបភាពជាច្រើននៅក្នុងការដើរកម្សាន្តរបស់នាងនៅខេត្តភាគឥសាន្តជាមួយក្រុមគ្រួសារ ហើយអ្វីដែលចាប់អារម្មណ៍គឺរូបភាពរបស់នាងជាមួយអ្នកម្តាយក្នុង ឈុតរ៉ូបពណ៌លឿងស្រស់
មើលទៅពិតជាស្រស់ស្អាតស៊ីជាមួយនឹងទេសភាពនៅទីនោះណាស់ ។

ក្នុងនោះដែរ តារាស្រីរូបនេះបាន​និយាយថា «ស្នាមសេីចរបស់ម៉ាក់គឺជាសេចក្តីសុខរបស់កូន ម៉ាក់ជាបេះដូងកូន ម៉ាក់ជាគ្រូដ៏អស្ចារ្យបំផុតរបស់កូន ជាគ្រូនៃក្តីអាណិតស្រឡាញ់ គ្មានការភ័យខ្លាច និង គ្មានអ្វីកាត់ថ្លៃបាន បើស្នេហាផ្អែមដូចផ្កា អ៊ីចឹងម្តាយខ្ញុំគឺជាផ្កាផ្អែមនៃសេចក្តីស្រឡាញ់ដ៏អស្ចារ្យបំផុត» ។

យ៉ាងណាមិញ ទាំងស្ទីលថតរូប និង ការតែងខ្លួនគេស្ទើរមិនដឹងថាអ្នកទាំងពីរជាម្តាយ និង កូននោះទេ . . . . . . ។មានការលើកឡើងពីសំណាក់ហ្វេនៗថា ម្តាយរបស់ គង់ ចាន់ស្រីមុំ នៅក្មេង និង សាច់ចាំបែបនេះ ទើបបានជាកូនស្អាត ។ មានអ្នកគាំទ្រខ្លះបន្ថែមថាចង់មានជីវិតដូច គង់ ចាន់ស្រីមុំ និង ក្រុមគ្រួសារខ្លាំងណាស់ មើលទៅពិតជាមានក្តីសុខតែម្តង៕ប្រភព៖ ហ្វេសប៊ុក

Leave a Reply