បានមួយគ្រាប់គ្រប់ហើយ! ពេជ្រ ពណ៌ស៊ីជម្ពូមួយគ្រាប់នេះ ប្រទេសស្វីស មានតម្លៃដែលនឹកស្មានមិនដល់…

យោងតាមសារព័ត៌មាន​​​​​​​​​​​​​​​​​​​​​​​​​​ Mirror បានចុះផ្សាយឲ្យដឹងថាពេជ្រពណ៌ស៊ីជម្ពូមួយគ្រាប់ឈ្មោះថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ The Pink Raj មានពន្លឺភ្លឺចែងចាំងប្រដេញគ្នាគួរឲ្យទាក់ភ្នែក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​ត្រូវបានអ្នកជំនាញជាន់ខ្ពស់ខាងត្រួតពិនិត្យពេជ្រមួយរូបឈ្មោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Daniela Mascetti ធ្វើការពិពណ៌នាថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពេជ្រដ៏កម្រមួយគ្រាប់នេះ​​​​​​​​​​​​​​​​​​​​ គឺជាពេជ្រពណ៌ស៊ីជម្ពូដែលធំជាងគេបង្អស់នៅលើពិភពលោក​​​​​​​​​​​​​​​​​​​​​​​​​​​​ ព្រោះវាមានទំហំរហូតទៅដល់៣៧ការ៉ាត់​​​​​​​​​​​​​​​​​​​​។

ពេជ្រដែលមានរស្មីចែងចាំងភ្លឺថ្លាមួយនេះ ​​​​​​​​​​​​​​​​​​​​​​​​​​នឹងត្រូវដាក់លក់ដេញថ្លៃនៅខែក្រោយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងទីក្រុង Geneva ប្រទេសស្វីស ​​​​​​​​​​​​​​​​​​​​ក្នុងតម្លៃមួយដែលនឹកស្មានមិនដល់​​​​​​​​​​​​​​​​​​​ គឺ ៣០លានដុល្លារឯណោះ​​​​​​​​​​​​​​​​​​​​​​​​​​​​។

អ្នកជំនាញជាន់ខ្ពស់ខាងលើបានប្រាប់ឲ្យដឹងទៀតថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​ពេជ្រពណ៌ស៊ីជម្ពូមួយគ្រាប់នេះ​​​​​​​​​​​ មានរូបរាងស៊ិចស៊ីមែនទែន។​​​​​​​​​​​​​​​​ នៅពេលយកវាមកដាក់នៅលើដៃ​​​​​​​​​​​​​​​​​​ អ្នកនឹងមានអារម្មណ៍ថាវាពិតជាសាកសមខ្លាំងណាស់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ព្រោះវាជាពេជ្រមួយគ្រាប់ដែលមានពន្លឺរស្មីព្រាកៗរត់ប្រដេញគ្នាយ៉ាងស្រស់ស្អាត អមជាមួយនឹងភាពរលើបរលោងនៃគ្រប់ជ្រុងទាំងអស់របស់វា​​​​​​​​​​​​​។

គួរបញ្ជាក់ផងដែរថា​​​​​​​​​​​​​​​ ពេជ្រពណ៌ស៊ីជម្ពូនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាគ្រាប់ពេជ្រដែលកម្រមានបំផុត ហើយប្រសិនបើមាន វាក៏មានតម្លៃថ្លៃកប់ពពកដែរ​​​​​​​​​​​​​​​​​​​​។ ជាក់ស្តែងដូចកាលពីឆ្នាំ២០១៥ ពេជ្រប្រភេទនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ត្រូវបានគេដាក់លក់ដេញថ្លៃបានដល់ទៅ ១លានដុល្លារក្នុង១ការ៉ាត់ឯណោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕

. . . loading="lazy" src="http://www.cambodiawikinews.com/wp-content/uploads/2020/06/2-91.jpg" alt="" width="600" height="400" class="alignnone size-full wp-image-111336" srcset="https://www.cambodiawikinews.com/wp-content/uploads/2020/06/2-91.jpg 600w, https://www.cambodiawikinews.com/wp-content/uploads/2020/06/2-91-300x200.jpg 300w, https://www.cambodiawikinews.com/wp-content/uploads/2020/06/2-91-400x267.jpg 400w" sizes="(max-width: 600px) 100vw, 600px" />

Leave a Reply