ម្ចាស់គណនេយ្យហ្វេសបុក ដែលប្រមាថប៉ូលីសចរាចរណ៍ ត្រូវបានកោះហៅចូលបំភ្លឺ និងធ្វើកិច្ចសន្យាហើយ

តាមរយៈទំព័រហ្វេសបុកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅមុននេះបន្តិចបានឲ្យដឹងថា ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋានន​គរបាលខេត្តបាត់ដំបង​ មានកិត្តិយសសូមជម្រាបជូនសាធារណៈជន​ ពិសេសបងប្អូនដែលនិយម​ប្រេី ប្រាស់បណ្តាញសង្គមបានជ្រាបបន្ថែមថា​នៅព្រឹ​ក​ថ្ងៃ ព្រហ្បត្តិ ១៤កើត ខែ ជេស្ឋឆ្នាំជូតទោស័កព.ស.២៥៦៤

ត្រូវនឹងថ្ងៃទី៤ ខែ មិថុនា ឆ្នាំ​ ២០​២០​ នេះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ​So​cheata Pen បានចូលខ្លួនមកបំភ្លឺជុំវិញការ​សរ​សេរខ្លឹម​សារបង្ហោះដោយភ្ជាប់រូបភាពមន្រ្តីនគរ​បាលចរាចរណ៍ក្នុងកណីហ្វេសប៊ុករបស់ខ្លួនកាល​ពី​ថ្ងៃទី​០៣​ខែ​មិថុនា​ឆ្នាំ​២០២០នោះហេីយ។

នៅចំពោះមុខការសាកសួរបំភ្លឺនេះ​ ម្ចាស់គណនីខាងលេី​​ដែល​មានឈ្មោះពិតថា​​ ប៉ែន​ សុជាតា​ ភេទស្រី​ អា​យុ៣​៥ឆ្នាំ​ រស់នៅក្នុងក្រុងបាត់ដំបង​ បានសារភាពទទួល​ស្គាល់កំហុស​ថា​ គាត់ពិតជា​មានចេតនាសរ​សេរខ្លឹម​សារ​ ម្រមាថ​ មាក់​ងាយចំពោះមន្រ្តីនគរបាលចរាចរណ៍ដែលកំពុងឈរ​បំពេញភារកិច្ចតាមដងផ្លូវ​ប្រាកដមែន​

ព្រោះ​តែ​រូបគាត់​(ខឹង)ចំពោះមន្រ្តីនគរបាលចរាចរណ៍បានធ្វេីការផាក​ពិន័យគាត់ដោយសាររូបគាត់បាន​(ប្រេី​ប្រាស់ទូរ​ស័ព្ទដៃដោយមិនមានភ្ជាប់ឧបករ​ណ៍​​ទំនាក់​ទំនង)ក្នុងពេល​កំពុងបញ្ជាយានកាលពីថ្ងៃទី​ ០២​ ខែ​ មិថុ​នា​ ឆ្នាំ​២០២០​ នៅចំណុចភូមិ​កម្មករ​ សង្កាត់ស្វាយប៉ោ​ ក្រុងបាត់ដំបង​ ប៉ុន្តែគាត់​ពុំទាន់​បាន​បង់ប្រាក់ពិន័យនៅឡេីយ​ទេ។
. . . height="410" class="alignnone size-full wp-image-110420" srcset="https://www.cambodiawikinews.com/wp-content/uploads/2020/06/4-47.jpg 810w, https://www.cambodiawikinews.com/wp-content/uploads/2020/06/4-47-300x152.jpg 300w, https://www.cambodiawikinews.com/wp-content/uploads/2020/06/4-47-768x389.jpg 768w, https://www.cambodiawikinews.com/wp-content/uploads/2020/06/4-47-400x202.jpg 400w" sizes="(max-width: 810px) 100vw, 810px" />
ជាមួយនឹងការទទួលស្គាល់កំហុសនេះ​ សាមីខ្លួន​បានធ្វេីលិខិតសុំការអភ័យទោសចំពោះកំហុស​ឆ្គងរបស់គាត់ចំពោះកងកម្លាំងនគរបាលជាតិ​ទូទៅពិសេសនគរបាលចរាចរណ៍ក៏​ដូចជាអ្នក​ប្រេី​ប្រាស់បណ្តាញសង្គមទូទៅដែលគាត់​បាន​ប្រេីប្រាស់ពាក្យសំដីមិនសមរម្យជាមួយនៅក្នុងរឿង​នេះ។

ទោះជាយ៉ាងណាក៏ដោយ​ សិទ្ធិក្នុងការសម្រេច​ចំពោះចំណាត់ការលេីករណីនេះ​ ថ្នាក់ដឹកនាំស្នង​ការដ្ឋាននឹងពិនិត្យ​ ពិចារណាសម្រេចនៅពេលបន្ទាប់។ សេចក្តីដូចបានជម្រាបជូនខាងលេី​ សូមសាធារណ:ជន​ មេត្តាជ្រាប​ និងសូមបន្តចូលរួម​ សហការណ៍​ជាមួយសមត្ថកិច្ចនគរបាល​និងចូល​រួមគោរពច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវនិងខ្ជាប់ ខ្ជួនទាំងអស់គ្នា​ ដោយសេចក្តីគោរពបំផុត​៕

Leave a Reply