តារាចម្រៀង វណ្ណា ស័ក្ក មិនទទួលស្គាល់ វណ្ណ ណាណា ជាកូនស្រី ទោះបីជានាងអង្វរលោកក៏ដោយ…

មិននឹកស្មានថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កុមារី វណ្ណ ណាណា ​​​​​​​​​​​​ដែលជាអតីតបេក្ខភាពប្រលងកម្មវិធី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​The Voice Kids Cambodia រដូវកាលទី ២ មានរឿងកម្សត់បែបនេះសោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែលធ្វើឲ្យមហាជនជាច្រើនមានការអាណិតអាសូរនាងជាខ្លាំង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

អតីតបេក្ខភាព​​​​​​​​​​​​​​​​​​​​​​​​​​​​​​ The Voice Kids Cambodia រដូវកាលទី ២ រូបនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ត្រូវបានលោកឪពុករបស់ខ្លួនមិនទទួលស្គាល់ ​​​​​​​​​​​​​​​​​​​​​​​​​​​ដោយនាងបានទម្លាយទៀតថា​​​​​​​​​​​​​​​​​​​​​​​ នាងគឺជាកូនស្រី របស់តារាចម្រៀងប្រុសដ៏ល្បីឈ្មោះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នោះគឺ លោក​ វណ្ណា ស័ក្ក ដែលលោកមិនដែលបង្ហាញជាសាធារណៈថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នាងគឺជាកូនស្រីបង្កើតរបស់លោកនោះឡើយ​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយនាងក៏បានសុំអង្វរទាំងទឹកភ្នែក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សុំឲ្យលោក វណ្ណា​ស័ក្ក ដែលជាឪពុកបង្កើត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទទួលស្គាល់នាងជាកូនស្រី ផងដែរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ឪពុករបស់នាង​​​​​​​​​​​​​​​​​​​ ​​គឺលោក វណ្ណា ស័ក្ក ​​​​​​​​​​​​​​​​​​​​​​​​​បានលែងលះគ្នាជាមួយនឹងម្ដាយរបស់ខ្លួន ​​​​​​​​​​​​​​​​​​​​​​​តាំងពីនាងនៅតូចមកម្លេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយក្រោយពីឪពុកម្ដាយបានចែកផ្លូវគ្នានោះដែរ ​​​​​​​​​​​​​​​​​​​​​​​នាងក៏បានទៅរស់នៅជាមួយនឹងលោកយាយរហូតមកដល់ពេលនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ ក្រោយពីមហាជនបានដឹងនូវព័ត៌មានមួយនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក៏មានការអាណិតអាសូរជាខ្លាំង​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែលក្មេងខ្វះការកក់ក្ដៅពីឪពុកម្ដាយបែបនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕

Leave a Reply