ស្នងការក្រុងភ្នំពេញ៖ មានតែអ្នកមិនគោរពច្បាប់​ប៉ុណ្ណោះ ដែលមិនពេញចិត្ត​នឹងការរឹតបន្តឹងច្បាប់​ចរាចរណ៍

ស្នងការដ្ឋាននគរបាល​រាជធានី​ភ្នំពេញ បាន​លើកឡើង​តាមរយៈទំព័រហ្វេសប៊ុកកាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ​២០២០ថា មាន​បុគ្គល​មួយចំនួន​ដែលមិន​គោរព​ច្បាប់ តែងតែ​បង្ហាញ​អារម្មណ៍​មិនពេញចិត្ត និង​មិនសប្បាយចិត្ត​ចំពោះ​ ការអនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​របស់​សមត្ថកិច្ច។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្នងការដ្ឋាននគរបាលរាជធានី​បន្តថា អ្នក​គោរព​ច្បាប់​មាន​ការគាំទ្រ និងសាទរ​យ៉ាងខ្លាំង​ចំពោះ​ការរឹត​បន្តឹងច្បាប់​ចរាចរណ៍​នេះ ជាពិសេស​ប្រជាពលរដ្ឋ​ដែលធ្លាប់​ជួប ​គ្រោះ ថ្នាក់ ​ចរាចរណ៍ ដោយអ្នក​បើក​បរមិន​គោរពច្បាប់ លើស​ល្បឿន​កំណ ត់ និង​បើកបរ​ក្នុងស្ថានភាព​ស្រវឹ ង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្យ៉ាងវិញទៀត​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលសារគាំទ្រពីប្រជាពលរដ្ឋជាច្រេីនចំពោះវិធានការណ៍នៃការរឹតបន្តឹងច្បាប់ចរាចរណ៍នេះ ព្រោះពួកគាត់ផ្ទាល់ធ្លាប់ឆ្លងកាត់ការឈឺចាប់ ដោយបាត់បង់បងប្អូន សាច់ញាតិ និងមិត្តភក្តិ ដែលបង្កឡេីងដោយបុគ្គលមួយចំនួនដែលបេីកបរមិនគោរពច្បាប់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«អ្នកដែលធ្លាប់ឆ្លងកាត់ការឈឺចាប់ និងបាត់បង់ មនុស្សជាទីស្រឡាញ់របស់ខ្លួន ដោយសារគ្រោះ ​ថ្នា​ក់ចរាចរណ៍ គាត់ពិតជារីករាយណាស់សម្រាប់ការអនុវត្តរឹតបន្តឹងច្បាប់ច រាចរណ៍នេះ»៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply