ការកើនឡើងដែលមិនធ្លាប់មានពីមុនសម្រាប់ខេត្តនេះ! រដ្ឋបាលខេត្តត្បូងឃ្មុំប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ១៩ដល់ទៅ…

ត្បូងឃ្មុំ: យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ សូមជម្រាបជូនដល់ប្រិយមិត្ត និងសាធារណជនឲ្យបានជ្រាបថា នេះជាលើកទី១សម្រាប់ខេត្តត្បូងឃ្មុំ ដែលមានអ្នកវិជ្ជមានចំនួន២៧នាក់ក្នុងមួយថ្ងៃ ដែលជាករណីឆ្លងច្រើនបុំផុតប្រចាំខេត្ត និងមិនធ្លាប់មានពីមុន នេះបើផ្អែកតាមលទ្ធផលតេស្តរហ័សកាលពីថ្ងៃម្សិលមិញ ដោយបុគ្គលវិជ្ជមានកូវីដ១៩ ទាំង២៧រូបនោះ មានរាយនាមដូចខាងក្រោម៖

អាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះ សូមប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្តមេត្តាអនុវត្តវិធានការ៣កុំ និង៣ការពារ ដើម្បីចូលរួមកាត់ផ្តាច់ទាំងស្រុងនៅខ្សែចម្លងមេរោគកូវីដ១៩ឲ្យអស់ពីព្រះរាជាណាចក្រកម្ពុជា៕