រំភើបជំនួស!! ថ្ងៃខួបកំណើតរបស់ តារាស្រីថៃ Margie rasri ទទួលបានក្ដីសុខខ្លាំងបំផុតឆ្នាំនេះ !

ក្នុងឱកាស​ខួបកំណើត​គម្រប់​វ័យ ២៨ ឆ្នាំ តារា​សម្ដែង​ស្រី​ថៃ​នាង Margie rasri ទទួលបាន​កាដូ បាច់ផ្កា នំ​ខេ​ក​ខួបកំណើត​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ពី​អ្នក​ជុំវិញខ្លួន ក្នុងនោះ​នាង​ក៏​ទទួលបាន​សារ​ជូនពរ​យ៉ាងច្រើន​ពី​បណ្ដា​អ្នកគាំទ្រ​របស់ខ្លួន​តាម​រយៈ​បណ្ដាញ​សង្គម​ផងដែរ ។​ ​រឿង​ដែល​គួរឱ្យ​រំភើបចិត្ត​បំផុត​នោះ Margie rasri បានទទួល​សារ​ជូនពរ​យ៉ាង​ផ្អែមល្ហែម​ពី​ស្វាមី​សំណព្វចិត្ត​របស់ខ្លួន​គឺ​លោក Pok ដែល​អ្នក​ទាំង​ពីរបាន​រៀប​មង្គលការ​ជាមួយគ្នា​មិនទាន់បាន​មួយឆ្នាំ​ផង ។ Pok បាន​បង្ហោះ​សារ​ជូនពរ​ភរិយា​សម្លាញ់​ថា «​ថ្ងៃនេះ​ជា​ថ្ងៃកំណើត​គម្រប់ ២៨ ឆ្នាំ​របស់​នារី​ដ៏​ស្រស់ស្អាត​នេះ បង​សូម​ជូនពរ​អូន​ឱ្យ​ទទួលបាន​ជោគជ័យ​គ្រប់​ភារកិច្ច​ណា​ប្រពន្ធ​សម្លាញ់​តែ​ម្នាក់​គត់រ​បស់បង អូន​ដឹង​អត់ថា​បង​ស្រឡាញ់​អូន​ប៉ុនណា រស់នៅ​ដល់​ចាស់​ជាមួយគ្នា​ណា​» ។​ ​សារ​ដ៏​ផ្អែមល្ហែម​របស់លោក Pok ទៅកាន់​ភរិយា​សំណព្វចិត្ត Margie rasri បានធ្វើឱ្យ​អ្នកលេង​បណ្ដាញ​សង្គម​ឃើញ​ហើយ​រំភើប​ចិត្តនឹង​សុភមង្គល​ពួកគេ​ទាំងពីរ​ជំនួស ជាពិសេស​ហ្វេ​នៗ​របស់​គូស្នេហ៍​អ្នកសិល្បៈ​ដ៏​ល្បីល្បាញ​មួយគូ​នេះ នាំគ្នា​ញញឹម​បិទមាត់​ស្ទើរតែ​មិន​ជិត ៕

អីយ៉ាស់! លើកនេះ ទេព រិ​ន​ដា​រ៉ូ និង សាឡា​ត់ ស្រី​ឡាង ព្រួតដៃគ្នាធ្វើឱ្យ​ភ្ញាក់ផ្អើល​ដល់​ម្លឹ​ង​ផង !

​រឿង « វិញ្ញាណ​ទីងមោង » គឺជា​ស្នាដៃ​ទី ៤ របស់​នាយ គ្រឿន នៅក្នុង​ផលិតកម្ម LD ជាក់ស្តែង​ម្សិលមិញ​នេះ​រឿង « វិញ្ញាណ​ទីងមោង » បានដាក់​សម្ពោធ បញ្ចាំង​ជា​ផ្លូវការ​ដោយមាន​ការចូលរួម​ពី​សិល្បករ​សិល្បការី​នី​ល្បីៗ​និង​ស្រស់ស្អាត​ជាច្រើន​នៅ​រោងភាពយន្ត Legend ហើយ​អ្វីដែល​ប្លែក​នោះ​គឺ លោក ទេព រិ​ន​ដា​រ៉ូ និង ស្រី​ស្អាត សាឡា​ត់ ស្រី​ឡាង បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​រហូត​ធ្វើឱ្យ​គ្រប់គ្នា​ចោមរោម​នៅ អេ​ដិ​ន​ហ្គា​ឌិន ។ ​ជា​លើកដំបូង​ហើយ​ដែល​លោក ទេព រិ​ន​ដា​រ៉ូ ស្ថិតនៅក្នុង​រូបភាព​និង​សកម្មភាព​បែបនេះ ដែល​កន្លងមក​លោក​ធ្លាប់តែ​បង្ហាញ​មុខតែ​នៅក្នុង​កម្មវិធី​ធំៗ​និង​តែង ខ្លួន​យ៉ាង​សង្ហា ។ ក្នុង​ឈុត​សម្លៀកបំពាក់​បែប​អាចារ្យ លោក ទេព រិ​ន​ដា​រ៉ូ នៅតែ​សង្ហាលោក…

រឿងតារាប្រុសថៃ វៀរ ធ្វើចរិតដាក់អ្នកគាំទ្រខ្មែរ ត្រូវតារាស្រី សូដា នីតា បញ្ចេញមតិឥតសំចៃមាត់……..!

កាលពី​ថ្មីៗ​កន្លងមកនេះ តារា​សម្តែង​ប្រុស​ថៃ​ដ៏​ល្បីល្បាញ​ប្រចាំ​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍ ៧ គឺ​លោក វៀរ ស៊ូ​កូ​ល​ឡា​វ៉ា​ត់ (Weir Sukollawat) បានបង្ហាញ​វត្តមាន​ជាថ្មី​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ចួ​ល​រូ​ម​នៅក្នុង​ពិធី​អបអរសាទរ និង ការសម្ពោធ​របស់​សាខា​ហាង​កាហ្វេ​មួយ​នៅ​ផ្សារ​ទំនើប អី​អន​ម៉​ល សែន​សុខ ។​ ​ដំណើរ​មកកាន់​កម្ពុជា​លើក​ទី ២ របស់​តារា​ប្រុស​ថៃ​រូបនេះ បានធ្វើឱ្យ​មហាជន​ខ្មែរ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ប៉ុន្តែ​តារា​ប្រុស​ថៃ​រូបនេះ​បែរជា​បាន​បង្កឱ្យ​មហាជន និង អ្នកគាំទ្រ​ខ្មែរ​ខកចិត្ត​យ៉ាងខ្លាំង ដោយសារ​ការបង្ហាញ​កាយវិការ​មិន​ស្វាគមន៍​ជាមួយ​មហាជន​អ្នកគាំទ្រ​កម្ពុជា​នៅឯ​ព្រលានយន្តហោះ​នោះ ។ កាយវិការ​នោះ បាន​បណ្តាលឱ្យ​តារាថៃរូបនេះ​ទទួល​ព្រនង់​រិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​អ្នកគាំទ្រ និង អ្នកលេង​បណ្តាញ​សង្គម​ខ្មែរជាច្រើន ។​ ​មិន​ត្រឹមតែ​មហាជន និង អ្នកគាំទ្រ​ប៉ុណ្ណោះ​ទេ ពេលនេះ​សូម្បី​តារា​ស្រី​ល្បីឈ្មោះ​គឺ​កញ្ញា សូ​ដា នី​តា ក៏​អត់ទ្រាំ​នឹង​ទង្វើ​ដែល​ស្តែង​ឱ្យឃើញ​ពី​កាយវិការ​មិន​គ​ម្បីរបស់​តារា​ប្រុស​ថៃ វៀរ ស៊ូ​កូ​ល​ឡា​វ៉ា​ត់ បានដែរ ដោយ​នាង​មានការ​ប្រតិកម្ម​យ៉ាងខ្លាំង…

ភ្ញាក់ព្រើត ពេលឃើញសម្រស់ និងរូបរាងរបស់ អ៊ុក សុវណ្ណារី កាលមិនទាន់ល្បី….!

ភ្នំពេញ៖ ទោះបីជាមិនបានទទួលពានរង្វាន់យ៉ាងណាក្តី តែបេក្ខភាពThe Voice Kids រដូវកាលទី១ ប្អូនស្រីអ៊ុក សុវណ្ណារី ក៏មានឈ្មោះល្បី និងសមត្ថភាពខ្លាំង នៅក្នុងការច្រៀងមិនចាញ់តារារាមច្បងដទៃ រហូតទទួលបានអ្នកគាំទ្រជាច្រើនផងដែរ។ ដោយសារតែសមត្ថភាពដ៏ល្អមួយនេះ បានធ្វើឲ្យតារាវ័យក្មេងរូបនេះបានលេចមុខនៅក្នុងកម្មវិធី ការប្រគុំតន្ត្រីជាច្រើន រហូតធ្វើឲ្យនាងមានភាពមមាញឹកខ្លាំងរកពេលសម្រាកពុំចង់បាន លើសពីនេះនាងក៏ជាក្មេងស្រីម្នាក់ ដែលមានមនុស្សជាច្រើនពេញចិត្ត។ ជាក់ស្តែង កាលពី៣ឆ្នាំមុននេះ តារារូបនេះល្បីថាមានសមត្ថភាពខ្លាំង ផ្នែកចម្រៀងដែលមានសម្លេងពីរោះ ដូច្នោះក៏បានធ្វើឲ្យក្រុមការងារ ខ្មែរឡូត ចុះទៅសាកសួរចង់ដឹងពីស្ថានភាពរបស់ប្អូនស្រីផ្ទាល់ និងបានផ្តិតយករូបភាពជាច្រើនសន្លឹក។ នៅក្នុងនោះដែរ ឃើញថាប្អូនស្រីពិតជាស្រស់ស្អាតតាំងពីក្មេង ជាមួយនឹងការតែងខ្លួនបែបសាមញ្ញ ពោលគឺនាងមានសម្រស់ស្អាត តាមបែបវ័យក្មេង។ តែបើងាក មកមើលសម្រស់របស់តារាវ័យក្មេងរូបនេះ នាពេលបច្ចុប្បន្នវិញម្តង ឃើញថាប្អូនកាន់តែស្អាតឡើងៗ ជាមួយនឹងមុខមាត់តាមបែបធម្មជាតិ ចេះលេងខ្លួនច្រើនជាងមុន ជាពិសេសពេលឡើងឆាកម្តងៗតែងតែស្រស់ស្អាតជានិច្ច។ ក្រោយពីបានឃើញរូបភាពចាស់ៗរបស់ ខ្មែរឡូត ដែលបង្ហាញពីសម្រស់តារារូបនេះកាលមិនទាន់ចូលសិល្បៈ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលគ្រប់គ្នា ដោយមិននឹកស្មានថានាងផ្លាស់ប្តូរច្រើនបែបនេះសោះ៕

មានរឿងអីអញ្ចេះ៖ ឆ័យលី ដាឡែន មិនភ្លេចអតីតរួម ចាងហ្វាងផលិតកម្មសាន់ដេ

ភ្នំពេញ៖ អស់រយៈពេល ១៦ឆ្នាំមកហើយតារាសម្តែងតួកាចឈ្នានីស ឆ័យលី ដាឡែន នៅចងចាំមិនភ្លេចគ្រានាងបានចូលប្រឡូកក្នុងសិល្បៈដំបូង ២០០២ ដែលមានការជ្រោមជ្រែងពីលោក ឡាយ សុខហុក ចាងហ្វាងផលិតកម្មសាន់ដេ ធ្វើឲ្យនាងមានឈ្មោះបោះសម្លេងមកដល់សព្វថ្ងៃនេះ។ តារាស្រីបានប្តីក្មេង ឆ័យលី ដាឡែន បានឲ្យដឹងថា «ពេលនោះលោកថៅកែសាន់ដេ បានចុះទៅផ្ទាល់រកតួសម្តែងក្នុងរឿងខ្នាតធំមួយ ហើយលោកក៏បានជ្រើសយកនាងខ្ញុំឱ្យចូលរួមក្នុងរឿងនោះដែរ ទើបធ្វើឱ្យនាងមានទីផ្សារសិល្បៈជាបន្តបន្ទាប់ រហូតមកដល់ពេលនេះតែម្តង»។

ក្រៅពីលេចមុខក្នុងកម្មវិធីហង្សមាស កូនប្រុសទាំង ៣ ព្រាប សុវត្ថិ ឈានជើងដល់…

ភ្នំពេញ៖ កំលោះទាំង ៣ របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ត្រូវបានផលិតកម្មហង្សមាសលើកតម្កើងឲ្យចេញមុខស្ទើរគ្រប់កម្មវិធី មិនទាន់បានប៉ុន្មានខែផងកេរ្តិ៍ឈ្មោះ សុវត្ថិ មុនីវណ្ណ , សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវុឌ្ឍ បានសាយភាយពេញផ្ទៃប្រទេស ដែលជាហេតុធ្វើឲ្យពួកគេស្ទើរតែគ្មានសម្រាក ព្រោះរវល់ពេក។ មិនត្រឹមតែមានកម្មវិធីប្រគំតន្ត្រីក្នុងក្រុមហ៊ុនហង្សមាសទេ គឺឈានទៅដល់ចេញច្រៀងតាមបណ្តារការសម្ពោធហាង និងក្រុមហ៊ុនជាតិ អន្តរជាតិធំៗទៀតផង។ តួយ៉ាងរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ តារាចម្រៀងវ័យក្មេង ៣ដួង របស់ផលិតកម្មរស្មីហង្សមាស បានលេចមុខនៅក្នុងកម្មវិធីម្ពោធហាង Cafe Amazon គម្រប់ ១០០សាខា និងបានប៉ះជាមួយតារាសម្ដែងល្បីល្បាញរបស់ថៃ គឺលោកវៀរសុគន្ធ ឡៈវ៉ាត់ ដែលនាំឲ្យព្រឹត្តិការណ៍នេះទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកដើរផ្សារទំនើបអុីអន នេះ មកទស្សនាឡើងណែនណាប់ពេញផ្សារ។