តាមការចុះផ្សាយរបស់សារព័ត៌មានកូរ៉េ Koreaboo ពាក់ព័ន្ធនឹងនារីជនជាតិឥណ្ឌូនេស៊ីម្នាក់មានរូបរាងធាត់ បានរៀបការនឹងបុរសជនជាតិកូរ៉េ ហាក់កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងលើបណ្តាញសង្គម ។ តាមការចុះផ្សាយបានឲ្យដឹងថា នារីជនជាតិឥណ្ឌូនេស៊ីរូបនោះមានឈ្មោះថា Vera Nanda Putri ត្រូវបានមនុស្សជុំវិញខ្លួន និង អ្នកស្អប់ សើចចំអកពីទំនាក់ទំនងស្នេហ៍របស់នាង និង បុរសជនជាតិកូរ៉េខាងត្បូងម្នាក់ ដោយលើកឡើងថាវាមិនអាចទៅរួច។ ក្នុងនោះ អ្នកស្អប់បាននិយាយថា Vera គឺជានារីដែលមិនស្អាត ហើយធាត់ រីឯមិត្តប្រុសរបស់នាងជាជនជាតិកូរ៉េស្រស់សង្ហា និង មកពីត្រកូលអភិជនម្នាក់ទៀតនោះ ។ ប្រភពដដែល បានរៀបរាប់ពីរឿងរ៉ាវជីវិតនៃទំនាក់ទំនងរបស់អ្នកទាំងពីរថា Vera Nanda Putri គឺជានារីជនជាតិឥណ្ឌូនេស៊ី ដែលមានក្តីស្រឡាញ់ផ្នែកវប្បធម៌របស់ប្រទេសកូរ៉េខាងត្បូង រហូតនាងខំប្រឹងសិក្សាភាសាកូរ៉េ និង…
