ចុម! ឪពុករ៉េត ស៊ូហ្សាណា ខ្លាចប្រុសព្រានឆក់ស្នេហ៍កូន ទើបធ្វើបែបនេះរហូត…..

(ភ្នំពេញ)៖ ស្រីក្មេងសាច់សខ្ចីដូចបណ្តូលចេក នាងរ៉េត ស៊ូហ្សាណា ដែលត្រូវថៅកែផលិតកម្មរស្មីហង្សមាស ពេញចិត្តនិងលើកតម្កើងជាងគេនោះ ស្ថិតក្នុងក្រសែភ្នែកនៃបុរសមានអំណាច និងសម្បូរទ្រព្យទាំងឡាយ ចង់រាយអន្ទាក់ស្នេហ៍គ្រប់ពេល ទើបថ្មីៗនេះ គេឃើញឪពុករបស់ហ្សាណា បានតាមការពារស្រីស្អាតរូបនេះជាប់ជានិច្ច ដើម្បីទប់ស្កាត់កូនស្រីកុំឱ្យប៉ះរឿងអាស្រូវស្នេហ៍…។ រ៉េត ស៊ូហ្សាណា ដែលលេចមុខតាមឆាកតន្ត្រីតាមផ្សារទំនើបៗ និងបណ្តាខេត្តមួយចំនួននោះ ត្រូវបានគេបង្ហើបថា អ្នកចម្រៀងសម្រស់ដាច់គេនៅហង្សមាសរូបនេះ  ត្រូវបានឪពុកនាងតាមជាប់ស្អិត គ្រប់ពេលទាំងអស់ ដើម្បីកុំឱ្យមានការថ្លោះធ្លោយពីក្រញាំដៃប្រុសព្រាន ដែលតែងតែចង់តាមឆ្មក់ស្នេហ៍។ ប្រភពបានឱ្យដឹងថា នាងស៊ូហ្សាណា  សឹងតែគ្រប់ពេលទាំងអស់ ដែលនាងច្រៀងសម្តែងថតភាពយន្ត ជាដើមនោះ គឺត្រូវបានឪពុកម្តាយនាងតាមជាប់ជានិច្ច ហើយសូម្បីតែទូរស័ព្ទនាងហ្សាណា វិញ ក៏ម្តាយនាងនិយាយជំនួសដែរ។ ការប្រយ័ត្នប្រយែងបែបនេះ មិនមែនមានតែស៊ូហ្សាណា  ម្នាក់ទេដែលត្រូវឪពុកម្តាយតាមឃ្វាលជាប់ជានិច្ច គឺមានតារាស្រីស្អាតជាច្រើននាក់មកហើយ ដែលចូលសិល្បៈ ហើយធ្វើបែបនេះ តែចុងក្រោយ គេកត់សម្គាល់ឃើញថាតារាស្រីស្អាតៗមួយចំនួននៅតែមិនអាចគេចផុតពីអន្ទាក់ស្នេហ៍បានទេហើយចុងក្រោយមានអ្នកខ្លះបានបាត់ខ្លួន…

ឆេះផ្ទះលក់ឥវ៉ាន់ចាប់ហួយជាប់ផ្សារស្ទឹងមានជ័យថ្មីរងការខូចខាតសម្ភារៈមួយចំនួនធំ និងបង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋជាខ្លាំង…..!

ភ្នំពេញ ៖ គ្រោះអគ្គីភ័យមួយបានឆាបឆេះផ្ទះលក់សម្ភារៈចាប់ហួយមួយកន្លែងជាប់ផ្សារស្ទឹងមានជ័យថ្មី តាមបណ្ដោយផ្លូវមុន្នីរ៉េត (២១៧) ក្នុងភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បណ្ដាលឲ្យរងការខូចខាតសម្ភារៈមួយចំនួនធំយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅជិតខាង និងអ្នកដំណើរឆ្លងកាត់ កាលពីវេលាម៉ោង១ និង២០នាទីរសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩នេះ ។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ សុង សារ៉ស់ អាយុ៣៦ ឆ្នាំមានមុខរបរ លក់អ៉ីវ៉ាន់ មានទីលំនៅផ្តះលេខ ១៧A ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។យោងតាមប្រភពពីម្ចាស់ផ្ទះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បានឮសម្លេងផ្ទុះ ពេលនោះគាត់បានឡើងទៅមើលនៅជាន់ទីមួយក៏ឃើញមានអណ្ដាតភ្លើងចេញពីបន្ទប់ទឹក ភ្លាមៗគាត់បានពន្លត់ដែរ ប៉ុន្ដែមិនរលត់ក៏រាលដាលដល់ឥវ៉ាន់ផ្សេងទៀតបណ្ដាលឲ្យឆាបឆេះកាន់តែខ្លាំងឡើង ទើបគាត់រាយការណ៍ទៅកម្លាំងសមត្ថកិច្ចឲ្យជួយហៅរថយន្ដពន្លត់ជួយអន្ដរាគមន៍តែម្ដង ។ ក្នុងករណីអគ្គីភ័យនេះរថយន្ដចេញមកជួយបាញ់ពន្លត់ចំនួន១៤ គ្រឿង ទើបអាចគ្រប់គ្រងស្ថានការអគ្គីភ័យខាងលើនេះបានទាំងស្រុង…

កម្លាំងអាវុធហត្ថដុតបំផ្លាញសម្លៀកបំពាក់ក្លែងបន្លំដែលបង្ក្រាបបាន…..

ភ្នំពេញ៖ ព្រឹក​ថ្ងៃ​សុក្រ ទី២៩ ខែមីនា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍​ឯក អន សុខុន មេ​បញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​អញ្ជើញ​ដុត​បំផ្លាញ​សម្លៀក​បំពាក់​ក្លែង​បន្លំ នៅ​កន្លែង​ចាក់​សំរាម​ស្ថិត​នៅ​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។ លោក ឧត្តមសេនីយ៍​ឯក អន សុខុន បាន​ឱ្យ​ដឹង​ថា ដោយ​មាន​ការ​អនុញ្ញាត​ពី​សំណាក់ លោក នាយ​ឧត្តម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​បាល់​ទាត់​ជាតិ និង​ក្រោយ​ពី​ទទួល​បាន​ពាក្យ​បណ្តឹង ស្តី​ពី​ការ​ក្លែង​បន្លំ​ពាណិជ្ជ​សញ្ញា សេវា​សញ្ញា និង​ម៉ាក​សមូហភាព ឬ​ពាណិជ្ជ​នាម​របស់​សហគ្រាស ដែល​បាន​ប្តឹង​មក​ស្នងការ​យុត្តិធម៌ កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស។ ដោយ​យោង​ទៅ​នឹង​ច្បាប់ បទ​បញ្ជា និង​ការ​ចង្អុល​បង្ហាញ​របស់​លោក នាយ​ឧត្តម​សេនីយ៍ មេ​បញ្ជាការ កម្លាំង​ស្នង​ការ​យុត្តិធម៌​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ដំណើរ​ការ​ស៊ើប​អង្កេត…

ពីរនាក់ប្តីប្រពន្ធឃើញមីនមិនទាន់ផ្ទុះ រើសទៅបោកលេងនឹងគល់ឈើផ្ទុះលាន់ដូចរន្ទះ

ពីរនាក់ប្តីប្រពន្ធឃើញមីនមិនទាន់ផ្ទុះ រើសទៅបោកលេងនឹងគល់ឈើផ្ទុះលាន់ដូចរន្ទះខេត្តបន្ទាយមានជ័យ៖ តាមព័ត៌មានបឋម នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១១ និង២០នាទី មានករណីផ្ទុះគ្រាប់ (មិនស្គាល់ប្រភេទ) ត្រង់ចំណុចគោកអាឡោកខាងលិចឈាងខាងត្បូង ភូមិខ្វាវលិច ឃុំស្វាយចេក ស្រុកស្វាយចេក បន្ទាយមានជ័យ បានបណ្តាលឲ្យប្តីប្រពន្ធរងគ្រោះ ដែលប្តីឈ្មោះ នឹម ថួត អាយុ១៧ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ និងប្រពន្ធ ឈ្មោះ ភា ផាន អាយុ ២០ឆ្នាំ ដែលអ្នកទាំងពីររងរបួសធ្ងន់ធ្ងរ ។ ហេតុការណ៍នេះកើតឡើងដោយសារជនរងគ្រោះដើរបេះបន្លែត្រង់ចំណុចកើតហេតុ ក៏បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ហើយក៏បានរើសយកបោះទៅលើគល់ឈើបណ្តាលឲ្យគ្រាប់ផ្ទុះឡើង។ បច្ចុប្បន្ន ជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលបន្ទាន់នៅមន្ទីរពេទ្យបង្អែកកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី។ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន…

ទីបំផុតអង្គភាពសារព័ត៌មាន Fresh News ដាក់ពាក្យប្តឹងលោក ផែង វណ្ណៈ ទៅកាន់តុលាការរួចហើយពីបទ «បរិហាកេរ្តិ៍»ដោយទាមទារសំណងគិតជាលុយចំនួន……

(ភ្នំពេញ)៖ ទីបំផុតនៅល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ ពាក្យបណ្តឹងរបស់អង្គភាពព័ត៌មាន Fresh News តាមរយៈមេធាវី បានចូលដល់សាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីប្តឹងលោក ផែង វណ្ណៈ ពីបទបរិហារ្តិ៍ជាសាធារណៈ បន្ទាប់ពីជននេះបានចោទប្រកាន់អង្គភាពព័ត៌មាន Fresh News ដោយមិនមានមូលដ្ឋានច្បាស់លាស់។នៅក្នុងពាក្យបណ្តឹងនេះ អង្គភាពព័ត៌មាន Fresh News បានស្នើសុំដល់ស្ថាប័នតុលាការចាត់វិធានការតាមផ្លូវច្បាប់ឱ្យម៉ឺងម៉ាត់បំផុត ដើម្បីជួយរកយុត្តិធម៌សម្រាប់ អង្គភាពរងគ្រោះ ពាក់ព័ន្ធនឹងការបរិហាកេរ្តិ៍ជាសាធារណៈនេះ ហើយអង្គភាពព័ត៌មាន Fresh News សូមស្នើសុំទាមទារសំណងជំងឺចិត្តចំនួន៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីប៉ះប៉ូវទៅនឹងការខូចខាតកិត្តិយសដ៏ធ្ងន់ធ្ងរនេះ ដែលបង្កឡើងដោយជននេះ ហើយសំណងទាំងអស់នឹងប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា។ការសម្រេចដាក់ពាក្យបណ្តឹងរបស់អង្គភាពព័ត៌មាន Fresh News បានធ្វើឡើងបន្ទាប់ពី លោក ផែង វណ្ណៈ ដែលកំពុងមានមោទនភាពនឹងការប្រើប្រាស់ Facebook នោះ…

គួអោយអាណិតណាស់លោកអើយក្មេងស្រីដែលត្រូវរថយន្ត Lexus RX300បុករះកាលពីម្សិលមិញបានស្លាប់បាត់បង់ជីវិតហើយ

ភ្នំពេញ៖កាលពីថ្ងៃម្សិលមិញទី ២៨ ខែមិនា ឆ្នាំ ២០១៩ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បុករះដ៏រន្ធត់មួយបានកើតឡើងបណ្ដាលអោយមានមនុស្សចំនួន២នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុនិងមានអ្នករងរបួសធ្ងន់ចំនួន៦នាក់។គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងស្ថិតនៅក្រោយអធិការដ្ឋាននគរបាលខណ្ឌ័ទួលគោកផ្លូវ៣២៤​ ភូមិ៤​ ក្រុម១៣​ សង្កាត់បឹងសាឡាង​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​។ ជនបង្កដែលបើករថយន្តបុករះគេនេះមានឈ្មោះ ទឹម​ គឹមតិច អាយុ​​៣៥ឆ្នាំ​ មុខរបរ​ ធ្វើសារធម៌ដូង​ ស្នាក់នៅផ្ទះលេខ២៥​ ផ្លូវលេខ៣២៤​ ភូមិ៤​ ក្រុម១៣​ សង្កាត់បឹងសាឡាង​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​។ដើមហេតុនៃការបុករះនេះបណ្ដាលមកពីជនបង្កបានឈ្លោះទាស់ទែងគ្នាជាមួយនឹងអ្នកផ្ទះខ្លួនហើយជនបង្កក៏បានវាយកញ្ចក់ផ្ទះបែក​ រួចបើករថយន្តចេញមកក្រៅ។ភ្លាមៗនោះផងដែររថយន្តបង្កម៉ាកឡិចស៊ីស​ RX300 ពណ៌ស្ករ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2AN-2395ក៏បើកបុកប្រជាពលរដ្ឋដែលកំពុងតែផឹកស៊ីជុំគ្នានៅក្នុងពិធីសែនលោកតា​រួច​ បណ្ដាលអោយមានមនុស្សស្លាប់ចំនួន២នាក់និង០៦នាក់ទៀតបានរងរបួសធ្ងន់។ ក្នុងចំណោមអ្នករបួសធ្ងន់ទាំង៦នាក់ក្មេងស្រីម្នាក់នៅក្នុងចំណោមអ្នករបួសធ្ងន់នេះបានស្លាប់បាត់បង់ជីវិតហើយនេះបើតាមប្រភពពត៌មានដែលយើងទទួលបានពីគណនីហ្វេបុករបស់ពូក្មេងស្រីរងគ្រោះដែលមានឈ្មោះ ខ្លាចាស់ បាក់ចង្គូមបានធ្វើការបង្ហោះសារនៅថ្ងៃទី ២៩ ខែមិនា ឆ្នាំ ២០១៩នេះថាសោកនាដកម្មដ៏រន្ធត់រថយន្ត Lexus RX300បុករះកាលពីម្សិលមិញស្លាប់ភ្លាមៗ២នាក់នៅកន្លែងកេីតហេតុ….!នឹងសង្គ្រោះបន្ទាន់ធ្ងន់ស្រាលជាច្រេីននាក់! ! !…