ពាក់មី ធ្វើខួបកំណើត ឲ្យប្រពន្ធសាមញ្ញមែនពិត តែមានន័យខ្លាំង…..!!

ភ្នំពេញ៖ តារាកំប្លែង នាយ ពាក់មី កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន ហើយជាពិសេស ជីវិតឯកជនរបស់លោក ក៏ត្រូវបានគេតាមដាន ឥតឈប់ផងដែរ។ក្នុងនោះ កាលពីម្សិលមិញនេះដែរ តារាកំប្លែងរូបនេះ បានបង្ហោះរូបច្រើនសន្លឹក នៅក្នុងថ្ងៃខួបកំណើតប្រពន្ធរបស់លោក ដោយពាក់មី បានរៀបចំពិធីសាមញ្ញបំផុត តែមានអត្ថន័យជ្រៅ និងមានសុភមង្គលខ្លាំង។មិនតែប៉ុណ្ណោះ នេះក៏អាចនិយាយរូបកម្រផងដែរ ដែលលោកពាក់មី បានធ្វើខួបកំណើតឲ្យប្រពន្ធ ដោយសារតែ ពួកគេ បានស្រលាញ់គ្នា កាលគ្រាក្រ គ្មានស្គាល់រសជាតិ ខួបកំណើតអ្វីនោះទេ តែពេលនេះ លោក ពាក់មី អាចធ្វើឲ្យប្រពន្ធ មានស្នាមញញឹម និងមានក្តីសុខបានើយ៕

គ្រាន់តែបែកគ្នារកបានអ្នកថ្មីភ្លាម អូនម៉ីម៉ី បោះពាក្យសម្តីឌឺដងឱ្យនាយជើមដែលជាសង្សារចាស់ថា……!!

អៀ ម៉េងលិ ហៅអូនម៉ីម៉ី ដែលជាអតីតសង្សារតារាចម្រៀងផលិតកម្មសាន់ដេ នាយចឺម នោះ បានចេញមុខមកសរសើរសង្សារថ្មី ដែលជាកូនអ្នកជំនួញធំនៅក្រុងព្រះសីហនុ និងជានិស្សិតដែលកំពុងសិក្សានៅប្រទេសឥណ្ឌា នោះថា មិនត្រឹមតែស្អាតសង្ហានោះទេ តែជាបុរសដែលមានអ្វីៗគ្រប់យ៉ាងឱ្យនាង ហើយបើប្រៀបធៀបសង្សារចាស់ (នាយចឺម) វិញ គឺមានលក្ខណៈខុសគ្នាដូចមេឃ និងដីអ៊ីចឹង។ ការថ្លែងរបស់អូនម៉ីម៉ី ក្រោយពេលដែលតារាសម្តែងរូបនេះបានសាងអនុស្សារីយ៍ជាច្រើនជាមួយគូស្នេហ៍ ហើយមានព័ត៌មានថា នាពេលខាងមុខនេះ តារាដែលមានសម្រស់ដើមទ្រូងទ្រលុកទ្រលន់រូបនេះនឹងលាឈប់ពីអាជីពសិល្បៈ ដើម្បីផ្គាប់ចិត្តគូស្នេហ៍ជាមិនខានឡើយ។ អៀ ម៉េងលិ វាចាថា “សង្សារខ្ញុំហ្នឹងជាកូនអ្នកជំនួញនៅខេត្តកោះកុង ឥឡូវកំពុងសិក្សាឆ្នាំទី៣ នៅឥណ្ឌា ផ្នែកសេដ្ឋកិច្ច និងនយោបាយ ហើយអាចបន្តសិក្សាយកអនុបណ្ឌិតទៀតផង។ គាត់គឺជាមនុស្សប្រុសល្អកម្ររកបានណាស់ជា កូនអ្នកមានស្អាត​មិនខ្វះស្រីស្រលាញ់ តែគាត់មកស្រលាញ់ខ្ញុំ។ គាត់មិនចេះដើរលេងទេ គឺគ្រួសារគេគិតតែពីរឿងរកស៊ី និងរៀនសូត្រ ហើយមនុស្សប្រុសសម័យនេះ តើរកឯណាបានដូចគាត់ទៅសូម្បីតែក្លឹប១…

ស្ងាតៗស្រាប់តែ!!លោក ព្រាប សុវត្ថិ បញ្ចេញ់ វីដេអូ ច្រៀងឆ្លើយឆ្លងជាមួយភរិយា ក្នុងថ្ងៃមង្គលការកាលពីឆ្នាំ១៩៩៧ មើលហើយចង់លើសជាតិស្ករ (មានវីដេអូ)

តារាចម្រៀងដ៏ល្បីល្បាញលោក ព្រាប សុវត្ថិ តែងតែធ្វើឲ្យមហាជនតែងចាប់អារម្មណ៍ ចំពោះលោកជាខ្លាំងជាពិសេសគឺជីវិតឯកជន ដោយលោកមានគ្រួសារដែលតែងតែបង្ហាញនូវភាពផ្អែមល្ហែម និងពុំដែលមានសោះជាមួយនឹងរឿងអាស្រូវនៅក្នុងអាជីពតារាចម្រៀង។ លោកត្រូវបានមហាជនស្គាល់ថាជាកំពូលតារាចម្រៀង មានចរិតស្លូតបូត ជាតារាគំរូទាំងនៅក្នុងអាជីពសិល្បៈ និងជាមេគ្រួសារដ៏ល្អ។យ៉ាងណាមិញថ្មីៗនេះមានហ្វេសប៊ុកផេក តារាសំដែងខ្មែរសម័យឆ្នាំ60s -90s បានបង្ហោះនូវវីដេអូបង្ហាញនូវសកម្មភាព ក្នុងថ្ងៃមង្គលការរបស់ លោក ព្រាប សុវត្ថិ និងភរិយា នៅក្នុងឆ្នាំ១៩៩៧។ ដោយនៅក្នុងថ្ងៃមង្គលការលោក ព្រាប សុវត្ថិ បានឡើងបកស្រាយបទចម្រៀងយ៉ាងផ្អែមល្ហែមជាមួយនឹងភរិយា។ តោះមកមើលវីដេអូនៅខាងក្រោមនេះ៖។

ទស្សនា​រូបភាព​ដ៏​ស្រស់ស្អាត​របស់ ឱក សុគន្ធ​កញ្ញា និង​អនាគត​ស្វាមី​នៅ​កោះ​ម៉ា​ល់​ឌី​វ !

​នៅ​ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ​ តារាចម្រៀង ឱក សុគន្ធ​កញ្ញា បាន​ដឹក​ដៃ​អនាគត​ស្វាមី​លោក អ៊ឹង សុខលី ទៅ​លំហែរ​នៅ​កោះ​ដ៏ស្រស់ស្អាត​ គឺ​កោះ​ម៉ា​ល់​ឌី​វ ។ នៅក្នុង​ដំណើរ​កម្សាន្ត​នេះ​តារាចម្រៀង​ស្រី​រូបនេះ​មិន​ភ្លេច ​និង​បង្ហាញ​រូបភាព​ដ៏​ស្រស់ស្អាត​របស់ខ្លួន​នៅលើ កោះ​នេះ​បង្ហាញ​ដល់​អ្នកគាំទ្រ​ឡើយ ។ ចង់ដឹងថា​ស្រស់ស្អាត​បែបណា ​តោះ​ទៅ​ទស្សនា​ទាំងអស់គ្នា ។​ កាន់តែ​កៀក​ដល់​ថ្ងៃ​រៀបការ​តារាចម្រៀង ឱក សុគន្ធ​កញ្ញា និង គូ​ដណ្តឹង​កាន់តែ​បង្ហាញ​ភាព​ផ្អែមល្ហែម​គួរឱ្យ​ច្រណែន ។ ជាក់ស្តែង​នៅក្នុង ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ ​តារាចម្រៀង​រូបនេះ និង​គូ​ដណ្តឹង​បាន​បណ្តើរគ្នា​ទៅ​ដើរ​កម្សាន្ត​នៅ​កោះ​ម៉ា​ល់​ឌី​វ​ដ៏​ស្រស់ស្អាត។ យ៉ាងណាមិញ ឱក សុគន្ធ​កញ្ញា បាន​ប្រាប់ផងដែរថា​ កោះ​ម៉ា​ល់​ឌី​វ គឺជា​កន្លែង​ដែល​នាង​ស្រមៃ និងប្រាថ្នា​ចង់​មក​កម្សាន្ត​ជា​យូរ​មកហើយ ។ អ្វីដែល​កត់សម្គាល់ ឱក សុគន្ធ​កញ្ញា បានបង្ហាញ​រូបថត​ដ៏​ស្រស់ស្អាត​របស់​នាង​ជាច្រើន​បង្ហាញ​ដល់​អ្នកគាំទ្រ​ផងដែរ ។…

ម្ដាយណាមិនរំភើប! ទូច ស្រីល័ក្ខអរស្ទើរស្រក់ទឹកភ្នែក ដោយសារកូនប្រុសទទួលបានវិញ្ញាបនបត្រទាំងវ័យក្មេង ថែមទាំងអាចនិយាយបានច្រើនភាសាទៀត

ពិធីការិនីចាស់វស្សា អ្នកនាង ទូច ស្រីល័ក្ខ នៅតែទទួលបានភាពល្បីល្បាញផ្នែកសិល្បៈ ខណៈដែលចំណងគ្រួសារក៏មានសុភមង្គលគួរជាទីកត់សម្គាល់។ ក្រៅពីមានស្វាមីពូកែយល់ចិត្តហើយ អ្នកនាង ថែមទាំងមានកូនប្រុសមួយរូបដ៏គួរឲ្យស្រលាញ់ និងពូកែទៀតផង។ ជាក់ស្ដែង ថ្មីៗ នេះ អ្នកនាង ទូច ស្រីល័ក្ខ បានសម្ដែងក្ដីរំភើបចិត្តជាខ្លាំង ក្រោយកូនប្រុសប្រលងចប់ការសិក្សា និងទទួលបានវិញ្ញាបនបត្រមួយ ទាំងវ័យក្មេងខ្ចីបែបនេះ។ ជាក់ស្ដែង​ អ្នកនាងបានរៀបរាប់ទាំងរំភើបថា៖ «លេាកកូនម៉ាក់ពិតជាពូកែណាស់ថ្ងៃនេះគាត់ទទួលបានវិញ្ញាបនបត្រ។ ខ្ញុំពិតជាសូមសរសេីរកូនម៉ាក់ដែលបានផ្តល់កាដូមកអេាយម៉ាក់ នេះហេីយស្នាមញញឹមដែលពេាលពេញដេាយសេចក្តីសុខ គាត់កំពុងនិយាយបួនភាសា ភាសាខ្មែរ អង់គ្លេស ចិន ណ័រវ៉េ ពិតជាមិនធម្មតាមែនកូនម៉ាក់»។

នៅក្មេងប៉ុណ្ណឹងសោះ កូនប្រុសស្រី ខេមរៈ សិរីមន្ត និយមលេងខ្លួន ឡើងគួរឲ្យស្រលាញ់

ភ្នំពេញ៖ តារាចម្រៀងលំដាប់កំពូល លោកខេមរៈ សិរីមន្ត បានបង្ហាញមុខប្រុសស្រីជាបន្តបន្ទាប់ ចំណែកឯរឿងនៅក្នុងគ្រួសារដែលលោកបានលាក់បាំងកន្លងមក ក៏ត្រូវបានបើកបង្ហាញជាសាធារណៈ គួរឲ្យកត់សម្គាល់។ ជាក់ស្តែង ប្រិយមតិ្តជាច្រើនប្រាកដជាបានដឹង និងបានឃើញនូវមុខមាត់ដ៏គួរឲ្យស្រលាញ់របស់កូនស្រីខ្លួន ដែលតារាសម្លេងស្រួយរូបនេះបានបង្ហាញកាលពីពេលថ្មីៗនេះហើយ ថានាងនៅក្មេងពិតមែន តែស្រស់ស្អាតមិនចាញ់ម្តាយ និងឪពុកប៉ុន្មាននោះទេ។ តែបើងាកមកនិយាយពីការតែងខ្លួន របស់កូនប្រុសស្រីរបស់លោកវិញ ក៏មិនណយនោះដែរ ព្រោះថាមិនថាការស្លៀកពាក់ ក៏ដូចជារូបរាង មុខមាត់ មើលទៅពិតជាស្រស់ស្អាត និងទាក់ទាញបែបហាយសូរតែម្តង ទោះបីជាពួកគេមានវ័យក្មេងៗយ៉ាងណាក្តី។ ក្រោយពីបានឃើញការស្លៀកពាក់ និងការតុបតែងខ្លួនកូនៗរបស់តារារូបនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនសរសើរគ្រប់គ្នា ដែលភរិយាលោក និងលោក ពូកែរកនឹកលេងខ្លួនឲ្យកូនប្រុសស្រីស្អាតៗបែបនេះ៕ សូមទស្សនារូបភាពខាងក្រោមនេះ៖