ទោះដឹងខ្លួនថាអាចមានគ្រោះថ្នាក់ តែតារាមីយ៉ាន់ម៉ា ៣ ដួងនេះ មិនខ្លាចស្លាប់ស៊ូមិនរាថយដើម្បីជាតិ

ស្ថិតក្នុងស្ថានភាពដ៏សែនអាក្រក់នេះ គេកត់សម្គាល់ឃើញថា ពួកក្រុមយោធាបានប្រើអំណាចរបស់ខ្លួនដើម្បីធ្វើបាបប្រជាជនស្លូតត្រង់ក្នុងប្រទេសដែលងើបបះបោរប្រឆាំងនឹងរដ្ឋាភិបាលដើម្បីទាមទាររកលទ្ធិប្រជាធិបតេយ្យនោះ ។ ដោយឡែក បើងាកទៅមើលតារាសិល្បៈប្រទេសមីយ៉ាន់ម៉ាឯណោះវិញ ម្នាក់ៗពិតជាមានឆន្ទៈមោះមុតណាស់មិនខ្លាចស្លាប់ឡើយ ដោយគេកត់សម្គាល់ឃើញចាប់តាំងពីមានរដ្ឋប្រហារយោធាមក តារាមីយ៉ាន់ម៉ាទាំងអស់ហាក់បីជានៅមិនស្ងៀម ដោយពួកគេតែងតែចេញមុខទៅតស៊ូ និង ប្រឹងអំពាវនាវឱ្យអន្តរជាតិជួយប្រទេសខ្លួន ។ ទន្ទឹមនឹងនោះ មហាជនបានកត់សម្គាល់ឃើញតារាជួរមុខប្រទេស ៣ នាក់ ដែលកំពុងតែសកម្មខ្លាំងដើម្បីទាមទាររកលទ្ធិប្រជាធិបតេយ្យជូនប្រទេស ។ ១.តារាសម្ដែងលោក Paing Takhon ចាប់តាំងពីមានរដ្ឋប្រហារមក តារាសម្ដែងប្រុសរូបសង្ហារូបនេះ បានចេញមុខសឹងតែរាល់ថ្ងៃក្នុងការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលយោធា មិនត្រឹមប៉ុណ្ណោះ លោក Paing Takhon បានប្រើនូវប្រជាប្រិយភាពរបស់ខ្លួនស្រែកអំពាវនាវពេញបណ្ដាញសង្គមដើម្បីឱ្យអន្តរជាតិងាកមកជួយប្រទេសលោក ទាំងដែលលោកត្រូវបានជាប់ក្នុងបញ្ជីខ្មៅរបស់ក្រុមយោធាក៏ដោយ ។ ២. Miss Grand Myanmar 2020 នាង Han Lay…

សូមចូលរួមអបអរសាទរផង! ទីបំផុត វី ឌីណែត ជាពីជំងឺកូវីដ-១៩ហើយ រំភើបពេក វី ឌីណែត ពោលពាក្យ បែបនេះ ថា…

ភ្នំពេញ៖ សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២១ ទើបកន្លងផុតទៅថ្មីៗនេះ ហ្វេនៗ ក៏ដូចជាមហាជនទូទៅមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ តារាចម្រៀងស្រីដ៏ល្បីម្នាក់ គឺកញ្ញា វី ឌីណេត បានប្រកាសនៅក្នុងហ្វេសប៊ុករបស់ខ្លួនថា រូបគាត់មានវិជ្ជមាន កូវីដ-១៩ ហើយ។ រឹតតែភ្ញាក់ផ្អើលថែមទៀតនោះ ក្រោយមកបន្តិច ម្តាយ និងប្អូនស្រីពៅ តារាចម្រៀងរូបនេះ ក៏មានវិជ្ជមានកូវីដ-១៩ ផងដែរ។ ស្រាប់តែមកដល់ ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ វី ឌីណែត បានបង្ហោះសារទំាងទឹកភ្នែកប្រាប់ថា “ខ្ញុំលែងមានម៉ាក់ហៅហើយ សូមម៉ាក់ទៅអោយបានសុខ ម៉ាក់កុំបារម្ភណា កូននឹងនៅមើលថែប៉ា…

ជីវិតគូរ ប្ដីប្រពន្ធ ពីបាតដៃទទេ តស៊ូជាមួយគ្នា ឥតឈប់ឈរ ទាំងយប់ថ្ងៃ គ្មានសំរាក រយះពេល 3 ឆ្នាំ ទើបមានថ្ងៃនេះ…

ស្នេហា និងក្ដីស្រលាញ់ចំពោះគ្នា វាមិនមែនជារឿងកើតឡើង ដោយចៃដន្យនោះទេ គឺសុទ្ធតែជានិស្ស័យ និងជាអ្វីដែលធ្លាប់បានសាងរួមគ្នាពីអតីតជាតិ នេះបើយើងនិយាយបែបជំនឿ! ប៉ុន្ដែប្រសិនបើជាយើង បានជួបនរណាម្នាក់ ដែលយើងពេញចិត្ត និងស្រលាញ់ហើយនោះ គួរតែចេះថែរក្សាឲ្យបានល្អ កុំដល់ពេលដែលបាត់បង់ហើយ ទើបស្ដាយក្រោយ។ ជាក់ស្ដែង​ កាលពីម្សិលមិញនេះ​ ថ្ងៃទី២១​ ខែមីនា​ ឆ្នាំ២០២១​ យោងតាមរយៈគេហទំព័រ​ហ្វេសប៊ុក​ នារីដ៏ស្រស់ស្អាត​ម្នាក់​ មានឈ្មោះ​ Yu Pin បានលេីកឡេីង​ នូវសំណេរមួយឃ្លា​ ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖”ជីវិតគូ ប្ដីប្រពន្ធ ពីបាតដៃទទេ សំរាប់ពួកខ្ញុំ ជាកូនច្បង បន្ទុកក្នុងគ្រួសារ ដែលមិនមានធនធានច្រើនទេដូចគេ គ្មានដេីមទុនរកសុីច្រេីន តែការខិតខំរបស់ពួកយើងចេញពីការស្រលាញ់ តស៊ូជាមួយគ្នា ឥតឈប់ឈរ ទាំងយប់ថ្ងៃ គ្មានសំរាក រយៈពេល…

ថាមែនៗ ក្រោយ លោក ដួង ឆាយ ចូលសាងភ្នួសរួចស្រាប់តែ……..

ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយ ជុំវិញរឿងរ៉ាវដ៏កក្រើកពេញបណ្តាញសង្គម ជាពិសេសនោះគឺផ្តើមចេញពីអតីតភរិយា លោក ដួងឆាយ ទម្លាយវិដេអូហិ ង្សាផ្អើលពេញបណ្តាញសង្គមហ៊្វេសបុក។ ដោយឡែក លោក ឌួង ឆាយ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ បានសម្រេចចិត្តទៅសាងផ្នួសជាព្រះសង្ឃ ដើម្បីសិក្សាពីព្រះធម៌ក្នុងសំណាក់ព្រះពុទ្ធសាសនា ដោយប្រកាស ថា ចង់លាងបាបកម្ម ក្រោយខ្លួនវាយអតីតភរិយា និងអស់គោរម្យងារជាឧកញ៉ា។ តាមរយៈ Facebook ផ្លូវការ, លោក ឌួង ឆាយ បានបង្ហោះរូបភា ពក្នុងភេទជាសង្ឃ ដោយបន្ថែមខ្លឹមសារយ៉ាងដូច្នេះថា៖ «ខ្ញុំបានសាងផ្នួស ដើម្បីសងគុណអ្នកមានគុណ និងលាងបាបកម្ម។ កម្មពៀរទាំងឡា យ សូមអហោសកម្មឲ្យខ្ញុំបាទផង» ក្នុងនោះផងដែរ ស្របពេលលោកសាងផ្នូសស្រាប់តែមានបុគ្គលល្បីៗ និងតារាជាច្រើននាំគ្នាចូលខមិន៕ តោះកុំអោយខាតពេលយូរ…

អាណិតណាស! សួស វីហ្សា រៀបរាប់ទាំងទឹកភ្នែក អាណិតដល់កូនតូច ក្រោយខ្លួនរកឃើញឆ្លងជំងឺកូវីដ១៩ក្រោយតេស្តលើកទី៣…(មានវីដេអូ)

តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង សួស ស្រីផល ហៅសួស វីហ្សា បានបញ្ជាក់ថា ខ្លួនមានវិជ្ជមានកូវីដ ១៩ ក្នុងលទ្ធផលធ្វើតេស្តសំណាកលើកទី៣។ អ្នកនាង សួស វីហ្សា បានរកឃើញវិជ្ជមានកូវីដ-១៩ ក្នុងលទ្ធផលធ្វើតេស្តសំណាកលើកទី៣។ នាងបានបញ្ជាក់ថា កន្លងមកខ្លួនធ្លាប់បានទៅថតបទចម្រៀងនៅក្នុងស្ទូឌីយូជាមួយតារាចម្រៀង ណុប បាយ៉ារិទ្ធ និងតារាចម្រៀង សុគន្ធ នីសា កាលពីថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២១ ធ្វើឲ្យនាងគិតថា នាងបានឆ្លងតាំងពីថ្ងៃនោះមក តាមរយៈកិច្ចសម្ភាសន៍ បន្ទាប់ពីដឹងខ្លួនបានទំនាក់ទំនងជាមួយតារាទាំងពីររួចមក ខ្លួន និងប្តី បានធ្វើចត្តាឡីស័ក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងរស់នៅឆ្ងាយពីកូនស្រី។ សួស វីហ្សា បានបន្ថែមថា នៅពេលនេះ រថយន្តពេទ្យបានទៅដឹកនាងដល់ផ្ទះដែលមានអាសយដ្ឋាននៅក្នុងបុរីជីបម៉ុង ខណ្ឌឫស្សីកែវ ដើម្បីយកទៅព្យាបាលនៅសណ្ឋាគារ…

លោកជំទាវ ឱ វណ្ណឌីន លើកដៃសំពះទាំងទឹកភ្នែក សុំពលរដ្ឋគោរពតាមវិធានការ កុំឱ្យមានការឆ្លង និង ស្លាប់តទៅទៀត…(មានវីដេអូ)

នៅរសៀលថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២១ នេះ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានស្នើរទាំងទឹកភ្នែក សុំឱ្យបងប្អូនទាំងអស់ មេត្តាចូលរួមនៅក្នុងយុទ្ធនាការ ទៅតាមការអំពាវនាវ របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីចៀសឱ្យបាននូវការឆ្លងវីរុសកូវីដ-១៩ ។ លោកជំទាវថ្លែងបែបនេះ នៅក្នុងកិច្ចសម្ភាសមួយជាមួយទូរទស្សន៍ BTV ដែលក្នុងនោះលោកជំទាវបានបន្តទៀតថា យើងត្រូវគិតថា វីរុសកូវីដ-១៩ នៅពេលនេះគឺជាវីរុសបំប្លែងថ្មី គឺជាវីរុសដែលបានបំប្លែងខ្លួនរបស់វា ដែលមានលទ្ធភាពវាយលុកខ្លាំងក្លាមែនទែន វាធ្វើឱ្យការជួយសង្គ្រោះរបស់ក្រុមគ្រូពេទ្យ ក៏មិនអាចជួយសង្គ្រោះបានដែរ ។ លោកជំទាវបានបន្ថែមទៀតថា «ខ្ញុំសូមអនុញ្ញាត សម្ដែងនូវការកោតសរសើរ ចំពោះក្រុមគ្រូពេទ្យ ប៉ុន្តែអ្វីដែលជាការសំខាន់ គឺការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ ធ្វើយ៉ាងណាកុំឱ្យវីរុសនេះ វាមកសម្លាប់យើងទៀត ដោយសារជីវិតយើងមានតម្លៃណាស់ ។ ហើយការងារនេះ…