ល្បីទៀតហើយ! ផេកថៃមួយ យកវិដេអូល្ខោនខោល របស់ តាន់ គីម សួរ ធ្វើកាលពីថ្ងៃមុន មកសើចចំអក ប្រៀបធៀបជាមួយការលើកតម្កើនល្ខោនខោលក្នុងចម្រៀងរបស់ខ្លួន

ផេកថៃមួយមានឈ្មោះថា Claimbodian 2.1 បានយកវិដេអូរបស់លោក តាន់ គីមសួរ មកប្រៀបធៀបបែបសើចចំអក ជាមួយនឹងចម្រៀងរបស់ខ្លួនដែលមានអត្តន័យលើកតម្កើនល្ខោនខោល ទុកជាសម្បត្តិដ៏អស្ចារ្យ។ វិដេអូរបស់លោក តាន់ គីមសួរ ធ្វើកាលពីប៉ុន្មានថ្ងៃមុននេះ ត្រូវបានផេកថៃ មួយនេះនិយាយថា “ខោលថៃ មិនចាំបាច់ត្រូវតែទៅអង្គុយសំពះឲ្យគេឃើញទេថាខោលនេះជាខោលរបស់ថៃនោះទេ ពីព្រោះខោលប្រទេសថៃពិតជាមានតម្លៃថ្លៃថ្នូរក្នុងខ្លួនឯង”  សូមឲ្យស្រុកថៃដែលកាឡៃទៅជួយបង្រៀនម្ចាស់??? គួរតែខ្មាស់គេហើយខ្មែរអើយ…! ហើយគួរតែខ្មាស់គេទៀតផងដែលខោលខ្មែរនោះគ្មានអ្វីពេញលេញនោះឡើយ ហើយគួរតែចងចាំទុកឲ្យច្បាស់់ក្នុងខួរក្បាល់ដ៏ល្ងង់ល្ងើរបស់ពួកឯងផង ថាប្រទេសខ្លួនឯងនោះអន់ការអភិវឌ្ឍន៍ អន់បញ្ញា ប្រជាជនអន់គំនិត ប្រទេសពួកឯងមិនមែនកំណើតដំបូងគេនោះទេ”

អាសូរណាស់លោកអើយ! ប៉ែន ចំរ៉ុង អំពាវនាវដល់សប្បុរសជនឲ្យជួយក្មេងអាយុ៨ឆ្នាំ កើតជម្ងឺមហារីកសួតធ្ងន់ធ្ងរ រហូតក្លាយជាមនុស្សរុក្ខជាតិមួយកំណាត់ខ្លួន…(វីដេអូ)

យោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកតារាសម្តែងលោក ប៉ែន ចំរ៉ុង បានបង្ហោះបង្ហាញនូវក្មេងប្រុសឈ្មោះ សុជាតិ អាយុ៨ឆ្នាំដែលកំពុងតែមានជម្ងឺមហារីកសួត រហូតស្ពឹកមួយកំណាត់ខ្លួនកម្រើកមិនបាន។ យោងតាមការសម្ភាសន៍ ម្តាយក្មេងរងគ្រោះបានឲ្យដឹងថាខ្លួន មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ ដោយជម្ងឺកូនប្រុសទើបតែចាប់ផ្តើមធ្វើទុក្ខ ក្នុងខែកញ្ញានេះ ដោយកំពុងតែមានជីវភាពខ្វះខាតខ្លាំងពេកមានតែអំពាវនាវដល់សប្បុរសជនឲ្យជួយជំនួយជាបន្ទាន់។ដោយលោក ប៉ែន ចំរ៉ុង បានសរសេររៀបរាប់ថា៖ “ភាពជាម្តាយឪពុក តែងស្រលាញ់អាណិតកូន កូនជាវត្ថុមានតំលៃដែលមិនអាចកាត់ថ្លៃបាន។ ពេលឃើញកូនដេកស្តូកស្តឹងមិនកំរើកមិននិយាយ រហូតក្លាយជាមនុស្សរុក្ខជាតិមួយកំណាត់ខ្លួនទាំងខ្លួនគ្មានលទ្ធភាពជួយ ហើយថែមទីទល់ក្រថែមទៀត តើអ្នកណាយល់ពីអារម្មណ៍មួយនេះ? អាណិតក្មួយប្រុសកើតមហារីកសួតកំពុងត្រូវការសង្រ្កោះនិងជំនួយជាបន្ទាន់ បើពុកម៉ែបងប្អូនមានបំណងចង់ជួយដល់ក្មួយប្រុស សូមទំនាក់ទំនងទៅម្តាយគាត់ផ្ទាល់តាមរយៈលេខទូរស័ព្ទ ០៩៧ ៦៨៣ ៦៩៣ ៩ សូមអរគុណទុកជាមុន”៕ 

រំភើបជំនួស! អាការៈកុមារី ម៉ីម៉ី ធូរស្បើយខ្លាំងមិនគួរឲ្យជឿ ដុំសាច់នៅភ្នែកស្រកស្ទើរតែអស់ទៅហើយ (មានវីដេអូ)

កុមារីកម្សត់ ម៉ីម៉ី ដែលមានកើតខ្ទុះ និងដុំសាច់នៅភ្នែក ធ្វើឲ្យមហាជនកើតក្ដីរំជួលចិត្ត អាណិតជាខ្លាំង។ យ៉ាងណាមិញ ក្រោយពីបានទទួលការជួយទំនុកបម្រុងពីសំណាក់សិល្បករ និងសប្បុរសជន ពេលនេះ ម៉ីម៉ី បានទទួលការព្យាបាលហើយ។ រហូតមកដល់ពេលនេះ ក្រោយទទួលការយកចិត្តទុកដាក់ព្យាបាលពីគ្រូពេទ្យជំនាញអស់មួយរយៈរួចមក ស្រាប់តែពេលនេះកុមារី ម៉ីម៉ី បានធូរស្រាលច្រើនមិនគួរឲ្យជឿ។ជាក់ស្ដែង បើតាមការចែករំលែកលើហ្វេសប៊ុក ដោយលោក តាន់ គីមសួរបានឲ្យដឹងថា ដុំសាច់ភ្នែករបស់ម៉ីម៉ី ស្រកចុះនៅតែបន្តិចប៉ុណ្ណោះ ដែលនេះប្រៀបដូចជាអភិនីហា និងរឿងដ៏រីករាយមួយសម្រាប់គ្រួសារ និងមហាជន។ ក្នុងនោះ លោក​ តាន់ គីមសួរ បានពោលទាំងរំភើបថា៖ «អភិនីហាពិតជាកើតមានពិតចំពោះក្មួយស្រីម៉ីម៉ី សូមអរគុណខ្លាំងមែនទែនចំពោះពុកម៉ែបងប្អូនដែលបានបួងសួងបន់ស្រន់បង្កើតអភិនីហាជូនម៉ីម៉ី»។ សូមទស្សនាវិដេអូខាងក្រោម៖ 

រឿងកាន់តែវែងឆ្ងាយហើយ!!! អាជីវករផ្សារព្រៃទា លើកគ្នាតវ៉ាស្នើសុំឲ្យតុលាការដោះលែង ជនដៃដល់៣រូប ដែលពាក់ព័ន្ធ​ប្រើហិង្សា ចាប់កោរសក់​ចោរលួចទូរស័ព្ទដៃ

កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើល និងចែកចាយតៗគ្នាជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងករណីនារីម្នាក់ត្រូវបានសង្ស័យថាជាចោរលួចទូរស័ព្ទនៅផ្សាព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ហើយតុលាការប្រជាជនបានដាក់ទារុណកម្មដ៏សាហាវ ដោយព្រួតគ្នាវាយដំ និងបានចាប់កោរសក់ជនសង្ស័យថែមទៀតផង។យ៉ាងណាមិញក្រោយពីមានករណីនេះកើតឡើង សមត្ថកិច្ចបានឈានដល់ការចុះឃាត់ខ្លួន ជនសង្ស័យ​ចំនួន​ ៣នាក់​​ ដែលពាក់ព័ន្ធ​ប្រើហឹង្សាលើ​ជនសង្ស័យលួចទូរស័ព្ទ​នៅផ្សារព្រៃទា បញ្ជូនទៅតុលាការ។ ជាមួយនឹងការឃាត់ខ្លួនយកទៅតុលាការបែបនេះ ធ្វើឲ្យអាជីវករផ្សារព្រៃទា សម្តែងការមិនពេញចិត្តជាខ្លាំង រហូតមានការតវ៉ា ស្នើរសុំឲ្យ មានការដោះលែង ជនដៃដល់៣រូប ដែលពាក់ព័ន្ធ​ប្រើហិង្សា ចាប់កោរសក់​ជនសង្ស័យលួចទូរស័ព្ទដៃ មានដូចជា៖ ១. សុង ហេង ភេទប្រុស​ ជា អ្នកកោរសក់ ២. ណាំង ណារិទ្ធ ជា ឪពុក សុងហេង និង ៣. ហុក គឹមហ៊ន ជា ម្ចាស់ទូរស័ព្ទ…

ចិត្តល្អណាស់! ស៊ីន យូប៉ិន សន្យាថានឹងដកលុយការងារ ៣០% ជួយកុមារកម្ពុជា និង មន្ទីពេទ្យគន្ធបុផ្ផា…!

ភ្នំពេញ៖ក្រោយពីវិរៈបុរសវេជ្ជបណ្ឌិតចិត្តធម៌ បេអាត រីចន័រ ដែលធ្លាប់ជួយសង្រ្គោះកុមារកម្ពុជា នៅមន្ទីពេទ្យគន្ធបុផ្ផាបានលាចាកលោកយើងនេះទៅ  មានតារាសម្ដែងស្រីសាច់សខ្ចី ស៊ីន យូប៉ិន បានធ្វើអោយអ្នកគាំទ្រភ្ជាក់ផ្អើលជាខ្លាំង ខណ្ឌពេលដែលគោរពលាវិញ្ញាណខន្ខវិរៈបុរសនៃកុមារកម្ពុជាជាលើកចុងក្រោយ។​ ដោយនាង ស៊ីន យូប៊ិន បានបង្ហើបពាក្យសន្យានៅមុខទស្សនិជនថានឹងដកលុយ៣០%នៃចំណែកការងារ ទៅបរិច្ចាគដល់មន្ទីពេទ្យគន្ធបុផ្ផាដើម្បីសង្រ្គោះកុមារកម្ពុជា ទឹកប្រាក់ទាំងអស់និងធ្វើការប្រគល់ជូនជារៀងរាល់ចុងឆ្នាំម្តង ។នេះជាការចូលរួមចំណែកដ៏តូចមួយ របស់ស៊ីន យូប៊ីន ក្នុងការបំពេញបំណងប្រាថ្នារបស់លោកDr  ដែលបន្ដ«លោកចង់សង្គ្រោះកុមារកម្ពុជាដោយស្មោះអស់ពីចិត្ត» ។

ដំណឹងល្អ!ខណៈនេះ គ្រូបង្ហាត់ឆ្កែដែលត្រូវចិនបុកបានធូរស្រាលច្រើនហើយ តែយកផ្ទះដាក់បញ្ចាំគេអស់គ្មានសល់ ដើម្បីព្យាបាលជំងឺ (មានវីដេអូ)

មហាជនមួយចំនួនច្បាស់ជាជ្រាបរួចមកហើយថា កាលពីពេលមួយរយៈមុននេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយជនជាតិចិន បានបើករថយន្តបុកពីក្រោយម៉ូតូពេញទំហឹង បណ្ដាលអោយលោកគ្រូបង្ហាត់ឆ្កែម្នាក់ឈ្មោះ ហុិន រតនា រងរបួសធ្ងន់ រហូតត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្រៅប្រទេស។យ៉ាងណាមិញ​ រហូតមកដល់ពេលនេះ អាការៈរបស់លោកបានធូរស្រាលជាងមុនច្រើនហើយ ដោយក្នុងនោះក្រុមគ្រួសារក៏បានធ្វើការផ្លាស់យករូបលោកមកកាន់មន្ទីរពេទ្យប៉ូលីសវិញ តម្លៃក្រោមតិច។ តែគាត់នៅតែត្រូវការប្រាក់ព្យាបាលខ្លាំង ព្រោះបានដាក់បញ្ចាំផ្ទះអស់ទៅហើយ ហើយការព្យាបាលនៅយូរទៀត ទម្រាំអាចដើរបានដូចដើមវិញ។ សូមទស្សនាវីដេអូខាងក្រោម៖