ថៅកែ​ក្រុមហ៊ុនបោះដុំភែលទឹកប្រៃ​ មាស​ ពេជ្រ​ បាន​ប្រកាស​ស្វែង​រក​លោក​តា​ម្នាក់​ជា​សន្តិសុខ​ ដែលត្រូវ​ចោរ​លួ ចកង់បាត់​ ដេីម្បី​ជួយ​គាត់​នូវ​ថវិកា​មួយ​ចំនួន​…

លោក​តាម្នាក់ដែលជា​សន្តិសុខ​ ពិតជា​គួរឲ្យ​អាណិត​ខ្លាំង​ណាស់​ ខណៈ​ដែល​គាត់មាន​វ័យ​ចាស់ជរា​ហេីយនោះនៅតែ​ខិតខំ​ធ្វើការងារ​​គ្មាន​ពេល​វេលា​ឈប់សម្រាក​នោះទេ​ ដោយ​ក្នុង​មួយ​ថ្ងៃ​លោកតា​ត្រូវ​យាមដល់ទៅ​២៤ម៉ោង​ឯណោះ​ ហេីយអ្វីដែលគួរឲ្យ​ហួសចិត្ត​ទៀត​នោះ​ សូម្បី​តែ​កង់របស់គាត់ក៏​ត្រូវ​ចោរ​លួ ចយកទៅបាត់ និងថែម​ទាំង​ធ្វើ​ឲ្យ​បា ក់កៅអីគាត់ទៀតផង​។ យ៉ាង​ណាមិញ​ ពិត​ជា​គួរឲ្យ​កោតសរសើរ​ខ្លាំង​ណាស់​ នូវ​ទឹក​ចិត្ត​ដ៏ប្រពៃក្នុងនាមជាកូនខ្មែរដូចគ្នា​ ដោយមេីលឃេីញពី​ទុក្ខ​លំបាក​ និងមានក្តី​អាណិត​អាសូរ​ជាពន់ពេកនោះ​ បង​ស្រី​ម្នាក់​ដែលមាន​គណនី​ហ្វេសបុក​ឈ្មោះ​ Pisey Houm និងជាម្ចាស់ក្រុមហ៊ុនបោះដុំភែលទឹកប្រៃ​ មាស​ ពេជ្រ​ ជា​ផលិតផល​សុទ្ធ​របស់​ប្រទេស​ជប៉ុន​ទទួលស្គាល់​ជាស្តង់ដារ​អន្តរជាតិ​ បាន​ប្រកាស​ស្វែង​រក​លោកតា​រូបនេះ​ ដោយ​ក្នុង​នោះ​បងស្រី​បាន​មានការ​រៀប​រាប់​ថា៖ «ឃេីញ​គាត់​ចឹងនឹក​ឃេីញ​ប៉ា​ខ្ញុំ​កាលខ្ញុំ​នៅ​ពីតូច​ ប៉ា​ខ្ញុំ​ដេីរយាម​ផ្ទះ​អោយ​គេ​យកលុយ​អោយ​កូនៗរៀន​ បានកូនម្នាក់ៗមានថ្ងៃនេះ​។ បងៗមានស្គាល់គាត់ទេជួយប្រាប់ខ្ញុំផង​ ខ្ញុំចង់ជួយគាត់នៅថវិកាមួយចំនួនដើម្បី​ចូលរួម​បរិច្ចាគ​ អាចទាក់ទង​មកនាង​ខ្ញុំ​បាន​តាម​រយៈ​លេខ​ទូរស័ព្ទ​ 069609044 យេីង​ខ្មែរ​ដូច​គ្នា​ យេីង​ទៅ​ធ្វើ​បុណ្យ​ទាំង​អស់​គ្នា​»។ សូមទស្សនាវីដេអូខាងក្រោមនេះ

ស្តាប់អ្នកបុរាណវិទ្យាបកស្រាយពីចម្លាក់សត្វម្ករ ដែលគេបានរកឃើញនៅជើងភ្នំគូលេននោះ….

រូបចម្លាក់សត្វម្ករ ដែលគេបានប្រទះឃើញ និង បណ្តាញសង្គមបានធ្វើការបង្ហោះ ស៊ែរចែកចាយតៗគ្នាយ៉ាងព្រោងព្រាតនោះ ឥឡូវនេះមន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរាបានចុះធ្វើការពិនិត្យសិក្សាស្រាវជ្រាវ ហើយបានរកឃើញបំណែកវត្ថុសិល្បៈមួយចំនួន នៅក្បែរៗនោះ ។ រូបចម្លាក់ សត្វម្ករនោះ ត្រូវបានគេប្រទះឃើញ នៅទំនប់ទឹកមុជ ដែលជាទំនប់ទឹកបុរាណមួយនៅជេីងភ្នំគូលេន ដែលស្ថិតនៅទិសពាយ័ព្យនៃរមណីយដ្ឋានប្រាសាទបេងមាលា ក្នុងភូមិសាស្រ្តភូមិទឹកលេច ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ។ លោក អ៊ឹម សុខរិទ្ធី ជាអ្នកបុរាណវិទូ និង ជាប្រធាននាយដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិង បុរាណវិទ្យាបង្ការនៃអាជ្ញាធរអប្សរាបានឱ្យដឹងថា ម្ករគឺជាត្រីសមុទ្រមួយប្រភេទ មានខ្លួនធំ ក្បាលខ្លីក្រម៉ុប ធ្មេញ និង ចង្កូមស្ញាញគួរឱ្យសម្បើម ។ ខ្មែរតែងតែហៅថា ត្រីថ្ករ ឬ ឆ្លាមម្ករ ។ ជាប្រភេទសត្វពេញនិយមតំណាលក្នុងរឿងព្រេងទេវកថារបស់ព្រហ្មញ្ញសាសនា…

រំភើបចិត្តណាស់ លោកជំទាវ ហាក់ ដាណា ភរិយាឯកឧត្តម ហ៊ុន គឹមជាតិ បានឧបត្ថម្ភថវិកា ដល់ប្អូនពីរនាក់នេះដែលត្រូវបានម្តាយ ស្លាប់ចោល នូវទឹកប្រាក់ចំនួន (មានវីដេអូ)

កាលពីម្សិលមិញនេះ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ យោងតាមរយៈគណនី ហ្វេសប៊ុកមួយមានឈ្មោះ Siek Bunnary បានបង្ហោះអំពីទិដ្ឋភាពក្មេងប្រុសស្រី ២នាក់ រស់នៅកំព្រាឪពុកម្ដាយ មានតែជីដូន ព្រោះតែឪពុកម្ដាយរបស់ក្មេងទាំងពីរនាក់ ទើបតែស្លា ប់បាត់បង់ជីវិត កាលពីពេលថ្មីៗនេះ នៅលើផ្លូវ ៦០ម៉ែត្រ ដោយសារតែគ្រោះថ្នា ក់ចរាចរណ៏ ដែលជាហេតុធ្វើឲ្យមហាជនមានការអាណិត និងរន្ធ ត់ចិត្ដជាខ្លាំង។ ក្នុងនោះដែរ ម្ចាស់គណនីខាងលើ បានសរសេរប្រាប់ឱ្យដឹងថា៖”ពិតជាអាណោចអាធមណាស់ ម្តាយស្លា ប់ចោល គេដេញចេញពីដីគេទៀត តើក្មួយៗទៅពឹងនរណា នរណាចិញ្ចឹមក្មួយៗទៅ ក្មួយៗនៅភូមិ​ព្រែក​ឫស្សី​ ឃុំព្រែក​ឫស្សី​ ក្រុង​តាខ្មៅ​ ខេត្ត​កណ្ដាល រស់នៅលើដីគេ ពេលនេះម្តាយក្មួយស្លា ប់ចោលបាន ៨ថ្ងៃហើយ ម្ចាស់ដីបានរើឥវ៉ាន់ក្មួយៗចេញហើយដេញចេញពីដី។…

ដំបូងបំផុត ភរិយាអភិបាលខេត្ត ចេញមុខសម្ដែងរបាំព្រះរាជទ្រព្យ ព្រោះចង់រៃលុយជួយអ្នកក្រីក្រ!

លោកជំទាវ អ៊ូ ធីតាពៅ ដែលជាភរិយារបស់ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នឹងបង្ហាញការសម្ដែងរបាំព្រះរាជទ្រព្យ «រឿងព្រះអនុរទ្ធនាងឱសា» ព្រោះតែការស្រឡាញ់ និង ចង់លើកស្ទួយវប្បធម៌សិល្បៈល្ខោនបុរាណ ឬរបាំព្រះរាជទ្រព្យរបស់ខ្មែរ ។ អ្វីដែលកាន់តែគួរឱ្យកោតសរសើរនោះ គឺលោកជំទាវ ព្រមជាមួយសិល្បករដទៃទៀត បង្កើតក្រុមរបាំនេះឡើងដើម្បីរៃអង្គាស ប្រាក់យកទៅជួយអ្នករបាំបុរាណក្រីក្រ តាមរយៈកាកបាទក្រហមកម្ពុជា ។ ក្រោយការប្រកាសបែបនេះ បានធ្វើឱ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល និង រំភើបចិត្តជាខ្លាំង ព្រោះលោកជំទាវអភិបាលខេត្តព្រះសីហនុ មិនត្រឹមតែមានសម្រស់ស្រស់ស្អាត កិរិយាមាយាទថ្លៃថ្នូរ ហើយថែមទាំងមានចំណេះវិជ្ជាចេះរាំរបាំបុរាណខ្មែរទៀតផង ។ នេះជាលើកដំបូងហើយ សម្រាប់ភិរយាអភិបាលខេត្ត ដែលមានឋានៈខ្ពង់ខ្ពស់នៅក្នុងសង្គម មានគំនិតចង់ថែរក្សា អភិរក្សរបាំបុរាណខ្មែរ ហើយថែមទាំងមានចិត្តសន្ដោសសម្ដែងរកប្រាក់ជួយដល់សិល្បៈករដែលខ្វះខាត ពិតជារឿងដែលមិនកោតសរសើរមិនបាន ។ បច្ចុប្បន្ននេះ លោកជំទាវ…

សូមជួយចែករំលែកឲ្យបានដឹងគ្រប់ៗគ្នាផង! នេះជារឿងព្រងនិទាននិងប្រវត្តិដ៏អស្ចារ្យ នៃសត្វ មករ(makara) ដែលបុរសម្នាក់ទើបជួបប្រទះឃើញនៅកណ្តាលព្រៃភ្នំគូលេនថ្ងៃមុន…

ប្រវត្តិសត្វ ម្ករ ជាសត្វមានអំណាចលេបនាគ គ្រុឌ និងទេពនិករទាំងឡាយនៅលើផែនដីសត្វម្ករ ឬមករ នៅក្នុងភាសាពួកហិណ្ឌី និងភាសាសំស្រ្កឹត គឺជាសត្វក្រពើ ឬសត្វនាគ ដែលមាននិទានក្នុងគម្ពីរវេទ នៃទេវកថារបស់ព្រហ្មញ្ញសាសនា។ លក្ខណៈទូទៅរបស់សត្វនេះ មានក្បាល និងដងខ្លួនជាសត្វនាគ ត្រចៀកជ្រូក ធ្មេញក្រពើ ប្រមោយដំរី ភ្នែកស្វា ស្រកាត្រី ជើងរាជសីហ៍ កន្ទុយក្ងោក ។ ជាយានជំនិះព្រះនាងគង្គារ និងព្រះពិរុណ(វិរុណ)។សត្វម្ករ ជាសត្វដែលមានឥទ្ធិពលដ៏មហិមា ជាសត្វកាចសាហាវ បានចាប់កំណើតឡើងដោយព្រះកេសាមួយសសៃនៃព្រះនាងគង្គា ដែលរំសាយធ្លាក់ចុះមកផែនដី សូម្បីឥសូរ ឥសីក៏ខ្លបខ្លាចអំណាចតេជៈ ហើយខ្លាំងជាងអ្វីៗក្នុងលោក។ វាលួចលបលេប រាល់សព្វសត្វអ្វីៗ មិនថាគ្រុឌ នាគ និងសត្វទាំងពួងបួករួមពពួកទេពនិករទាំងហ្លាយណាដែលវាជួបប្រទះ។ ដោយគ្មានទេវៈណា អាចបង្រ្កាបរិទ្ធានុភាពសត្វម្ករនេះបាន រួមទាំងព្រះសិវៈផង។(ក្នុងចម្បាំងរវាងព្រះសិវៈ…

ក្រោយ​ពី​មាន​រឿងរ៉ាវ​ផ្ទុះ​កក្រើក ​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ប៉ុន្មាន​ថ្ងៃ​នេះ​ ប្អូន​ស្រី ​ស្រ៊ុន កែវមរកត ដែលត្រូវ​គេព្រួត វា​ យ​ បាន​បង្ហោះ​សារយ៉ាងជ្រាលជ្រៅ​ថា…

បេីនិយាយពី​ក្មេង​ស្រី​ ស្រ៊ុន​ កែវ​មរកត​ ប្រិយមិត្ត​ប្រាកដ​ជា​បាន​ស្គាល់​រួចមក​ហេីយ​ដែល​មួយ​រយៈ​ប៉ុន្មាន​ថ្ងៃ​មកនេះ​ ក្មេង​ស្រី​រូបនេះ​បាន​មានការ​ចាប់​អារម្មណ៍​ជាខ្លាំង​ពេញ​បណ្ដាញ​សង្គម​តែម្តង​ ក្រោយ​ពី​ត្រូវ​បាន​ក្មេង​ស្រី​មួយ​ក្រុម​ដែលមានគ្នា​ ៤នាក់​ បាន​ វា​ យ​ យ៉ាង​ចាស់ដៃ​កាលពី​ថ្ងៃទី​២៥​ ខែ​ធ្នូ​ ឆ្នាំ​២០១៩​ កន្លងទៅ​នេះ​ រហូត​ដល់​ថ្ងៃ​ទី​១៦​ ខែ​មករា​ ឆ្នាំ​២០២០​ ទេីប​បែកធ្លាយឃ្លីប​វីដេអូ​នេះចេះមក។ គូសបញ្ជាក់​ថា​​ យុវតី រង គ្រោះ ​រូបនេះ​មាន​ឈ្មោះ​ ស្រ៊ុន​ កែវ​មរកត​ អាយុ​១៤ឆ្នាំ​ រៀន​ថ្នាក់​ទី៨​ នៅ​វិទ្យាល័យ​ ហ៊ុនសែន​ ប៊ុន​ រ៉ានី​ ផ្សារ​ដេីមថ្កូវ​ ចំែណក​ឯ​យុវតី​ជេីង​ខ្លាំងគឺមាន​ម្នាក់​រៀន​នៅ​វិទ្យាល័យ​ទីតាំង​កេីត​ហេតុ​ខាងលើ​ និង​៣នាក់ទៀត​រៀននៅ​សាលា​ទួនហ្វា​ ហេីយពេលដែលពួកគេព្រួត វា​ យ នោះ​ គឺ​ជា​ពេលដែល​គ្រូ​ៗត្រូវ​ប្រជុំ​ ទេីបជា​ឱកាស​ល្អ​អោយពួកគេ…