ស៊ែរមួយ៖ ឈឺចាប់ខ្លាំងបន្ទាប់ពីទស្សនាវីដេអូនេះចប់ បរទេសការពារមិនឲ្យកាប់ បែរជាលួចដុត…

«អាបេន» គឺជាឈ្មោះរបស់លោកបេនដែលប្រជាជនទាំងក្មេងទាំងចាស់នៅតំបន់នោះតែងតែហៅ។ ខ្ញុំឆ្ងល់ថាហេតុអ្វីបានជាប្រជាជនហៅលោកបេនដែលមានអាយុសឹងតែចាស់ជាងឪពុកឬតារបស់គាត់បែបនេះអ៊ីចឹង? មូលហេតុគឺដោយសារពួកគាត់មួយចំនួនធំមិនដែលបានជួបលោកបេនផ្ទាល់ ហើយលឺតតាមគ្នាថាលោកបេនជាមនុស្សអាក្រក់ ធ្វើបាបប្រជាជន មិនមែនជាមនុស្សដែលត្រូវគោរពទេ ដូចនេះហើយពួកគាត់ហៅលោកបេនបែបនេះតែម្តងទៅ។ អ្វីដែលជាភាពជោគជ័យធំបំផុតសម្រាប់ព្រឹត្តិការណ៍ប្រគុំតន្រ្តី បៃតងនេះមិនមែនជាថវិកាដែលទទួលបានជិត១២ម៉ឺនដុល្លារអារមេរិកសម្រាប់បេននោះទេ តែគឺពួកយើងបានបង្ហាញពីការលះបង់របស់បេននិងក្រុមគ្រួសារ ហើយបានបញ្ជ្រាបការយល់ដឹងពាក់ព័ន្ធពីសារប្រយោជន៍ព្រៃឈើនិងសត្វព្រៃទៅដល់ប្រជាជនប្រហែលជា៦០០០នាក់នៅតំបន់នោះ ហើយបានធ្វើឲ្យគាត់មានទឹកចិត្តអាណិតស្រលាញ់និងយល់ពីគោលបំណង និងចេតនាល្អរបស់បេនកាន់តែច្បាស់ កាន់តែច្រើន។ ដូចនេះសុខសុវត្តិភាពរបស់បេននៅពេលដើរល្បាតព្រៃគឺបានកើនឡើងមួយកំរឹតទៀតផងដែរ។ លោកពាក់មី ថាពេលធ្វើដំណើរទៅផ្ទះបេន គាត់អៀនខ្លាំងណាស់ ត្រង់បេនការពារមិនឲ្យកាប់ កាប់មិនបានលួចដុត ខ្ញុំតូចចិត្តណាស់ ម៉េចក៏ប្រជាជនខ្ញុំទៅជាមានអារម្មណ៍អញ្ចឹង ខ្ញុំអត់យល់ទេ និងមួយទៀតខ្មាស់បរទេស គេជួយការពារព្រៃឈើខ្លួនឯង។

អានហើយស្រក់ទឹកភ្នែកមិនដឹងខ្លួន! “ធីតាបើខ្ញុំស្លាប់មកបុណ្យខ្ញុំអត់? គាត់ស្អប់រូបរាងរបស់គាត់ណាស់ គាត់ប្រាប់ថា ពេលគាត់ស្លាប់ឲយកគាត់ទៅដុតឲអស់ កុំឲសល់កើតជាតិណាៗកុំឲចឹងទៀត ៉

យោងតាមប្រភពរបស់ប្អូនស្រីដែលមានឈ្មោះលើគណនីហ្វេសបុកថា Thida Chhem បានសរសេររៀបរាប់ទាំងទុក្ខសោក អំពីការបាត់បង់មិត្តភក្តិម្នាក់ថា៖ ព្រោះតែត្រកូលយើងដូចគ្នាទើបប្រលងបាក់ឌុប ប្រលងគ្រូអនុ គ្រូបឋមជាមួយគ្នារហូត។ ស្រណោះសម្ដីណាស់ខលម៉ោសួររហូតធីតាកាលណាមកលេងខ្ញុំបែកគ្នាយូរហើយធីតាឯងមានម៉ូតូជិះស្រួលទៅស្រួលម៉ោខ្ញុំមាឌធំពេកឡានគេពិបាករកកន្លែងឲជិះណាស់។ធីតាក្រូចថ្លុងទុំ ហើយមកលេងម៉ោខ្ញុំទុកឲញ៉ាំ។ ធីតាអើយខ្ញុំបែបរស់មិនយូរទេរាល់ថ្ងៃពិបាកដកដង្ហើមណាស់ មកលេងខ្ញុំឲហើយម៉ោប្រយត្ន័អត់បានជួបមុខខ្ញុំជាលើកចុងក្រោយ។ ធីតាបើខ្ញុំស្លាប់មកបុណ្យខ្ញុំអត់?????ខ្ញុំសុំទោសដែលខ្ញុំបានទៅត្រឹមតែនៅពេលដែលសុគាបិទភ្នែកជិតឈឹងលែងឃើញអ្វីទាំងអស់ មិននឹកស្មានថាលឿនចឹងគិតថាភ្ជុំនឹងឆ្លៀតទៅលេងប៉ុន្តែ។ម្ដាយគាត់និយាយថាមុនស្លាប់គាត់សុំលាងជើងពុកម៉ែគាត់យកមកផឹកព្រោះជាតិនេះគាត់ជំពាក់កម្មពុកម៉ែច្រើនណាស់ឲពុកម៉ែពិបាកដោយសារគាត់រហូត។ រៀនបានប្រលងជាប់បាក់ឌុបខំឡើងរៀនបន្តបានតែ1ឆ្នាំក៏ឈប់ព្រោះគ្មានលទ្ធភាព។ខំដាក់ពាក្យប្រលងគ្រូតែមិនជាប់។ខំទៅរៀនអង់គ្លេសកុំព្យូទរ័បានចេះបានសញ្ញាបត្រ័ប៉ុន្តែកាយសម្បទាមិនដូចគេទើបរកការងារមិនបានធ្វើ។ លើសពីអាណិត គាត់ស្អប់រូបរាងរបស់គាត់ណាស់គាត់ប្រាប់ថាពេលគាត់ស្លាប់ឲយកគាត់ទៅដុតឲអស់កុំឲសល់កើតជាតិណាៗកុំឲចឹងទៀតប៉ុន្តែអ្នកផ្ទះមិនអាចបំពេញបំណងឲគាត់បាន។ ជាតិក្រោយសូមឲសុគាកើតមកមានរូបរាងស្អាតបាតដូចគេដូចឯងមានសុខភាពល្អអាយុវែងរៀនពូកែកុំមាឌធំខ្លាំងចឹងពេកអីពិបាកណាស់៕

បានបុណ្យច្រើនណាស់! តារាសម្ដែងរូបស្រស់ម្នាក់ រួមនឹងប្រជាពលរដ្ឋ នាំគ្នាជួយសម្រាលកូនឲ្យស្រ្តីអនាថាម្នាក់ តាមចិញ្ចើមផ្លូវ(មានវីដេអូ)

ភ្នំពេញៈ នារីរូបស្រស់សោភា និង​ជាតារាសម្ដែងវ័យក្មេងម្នាក់​ រួមទាំងប្រជាពលរដ្ឋជាច្រើ​នទៀត បាននាំគ្នាជួយសម្រាលកូនឲ្យ​ស្ត្រីអនាថា វ័យជាង៣០ឆ្នាំម្នាក់ តាមចិញ្ចើ​មផ្លូវ ហើ​យការជួយនោះ ពុំមានឧបករណ៍​ឆ្មបត្រឹមត្រូវនោះទេ គ្រាន់តែជាការជួយសង្គ្រោះបឋមប៉ុណ្ណោះ​ ។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២យប់រំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ ទី១៣ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ៣១៥ កែងផ្លូវ៥១៦ ជាប់ផ្សារTK ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភពពីសន្តិសុខម្នាក់ ដែលយាមនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា ស្ត្រីអនាថា ដែលបានសម្រាលកូននៅតាមដងផ្លូវនោះ មិនស្គាល់អត្តសញ្ញាណនោះទេ មានវ័យប្រមាណជាង៣០ឆ្នាំ។ សន្តិសុខ បានបន្តទៀតថា មុនកើតហេតុរូបគាត់បានឃើញស្ត្រីខាងលើនេះ ធ្វើដំណើរដោយថ្មើរជើងតាមបណ្តោយផ្លូវ៥១៦ ទិសដៅពីកើតទៅលិចមកឈប់អង្គុយនៅចំណុចកើតហេតុខាលើ ហើយបានត្អូញត្អែថា រូបគាត់ឈឺពោះណាស់ ខណៈនោះក៏មានប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវឃើញហេតុការណ៍ បាននាំមកជួយសសង្គ្រោះជាបឋមសិន រួចបានសម្រាលកូនស្រីមួយដ៏ស្រស់ស្អាតម្នាក់ផងដែរ​…

ក្រុមហ៊ុនយក្សធំៗបុកទៅវៀតណាមអស់ហើយ ទាំង Apple, Samsung និងGoogle ហើយទាំងក្រុមហ៊ុនផលិតយន្តហោះទៀត នៅឡើយខ្មែរ ផលិតទូកវែង អន្សមយក្ស(មតិពលរដ្ឋ)

កាលពីពេលថ្មីៗនេះ វៀតណាមហាក់ដូចជាកាក់កបខ្លាំងទាំងវិស័យបចេ្ចកវិទ្យា និងឧស្សហកម្ម​ធំៗ ដោយខ្លួនបានបើករោងចក្រដំឡើងយន្តហោះដំបូងគេបំផុតមិនធ្លាប់មាន មិនតែប៉ុណ្ណោះសូម្បីតែក្រុមហ៊ុនយក្ស ហ្គូហ្គល Google ក៏កំពុងតែសិក្សាពីលទ្ធភាពក្នុងការបើកការិយាល័យនៅវៀតណាមដែរ។ ចំណុចខ្លាំងទាំងនេះ ហាក់ទាញឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកនៅខ្មែរ។ ជាហេតុនាំឲ្យមានពាក្យប្រៀបធៀបចាក់ដោតមួយលេចឡើង ក្រុមហ៊ុនយក្សធំៗបុកទៅវៀតណាមអស់ហើយ ទាំង Apple, Samsung និងGoogle ហើយផលិតទាំងយន្តហោះទៀត នៅឡើយខ្មែរ ផលិតទូកវែង អន្សមយក្ស តើបងប្អូនយល់យ៉ាងណាដែរ សូមមេត្តាជួយជាយោបល់ផង!

ជួយចែករំលែកផង! បងប្រុសម្នាក់បាត់ខ្លួនជាមួយនឹងរថយន្តលុចស៊ីស យូរថ្ងៃមកហើយ ទូរស័ព្ទខលមិនចូលទៀត បើមានអ្នកប្រទះឃើញសូមទាក់ទងមកផង

យោងតាមវិទ្យុ ABC បានឲ្យដឹងថា មានម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ​DAMZ Villiam បានប្រកាសរកបងប្រុសរបស់ខ្លួនដែលមានឈ្មោះ វង្ស វិចិត្រ​ អាយុ​ ៣៧​ឆ្នាំ ដែលបានបាត់ខ្លួនកាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណជា ៤ល្ងាច។ ដោយទូរស័ព្ទទំនាក់ទំនងទៅមិនចូល ហើយថ្ងៃកើតហេតុ បងប្រុសរបស់ខ្លួន បានប្រើប្រាស់រថយន្ត Lexus RX400h ស្លាកលេខស្រុកក្រៅ ពណ៌ស (រថយន្តទើបតែទិញមិនទាន់មានផ្លាកលេខខ្មែរ)។ បុរសដែលបានបាត់ខ្លួនមានភិនភាគដូចខាងក្រោម ប្រសិនបើបងប្អូនបានប្រទះឃើញសូមទាក់ទងមកកាន់វិទ្យុABC ០១០២៣១០១០​ ០៧០២៣១០១០​ ០៦០២៣១០១០​ ០១២២៣១០១០ និង ក្រុមគ្រួសារ 092222404 / 060222404 / 010961916 / 017961916៕

មិនដឹងថាមានរឿងអ្វីទេលោកអើយ ចងកសម្លាប់ខ្លួនម្នាក់ទៀតហើយ !

នារីម្នាក់ ដែលមានអាយុ២៨ឆ្នាំ ជាកូនស្រីថៅកែហាង​ លក់ត្បូង​ និង គ្រឿងអលង្ការ​ នៅក្បែរផ្សារទួលទំពូង​ បានសម្រេច ចិត្តចង.កសម្លាប់ខ្លួនឯងក្នុងផ្ទះ​ ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ ៤៥០​ ក្នុងសង្កាត់ទួលទំពូង ១​ ខណ្ឌ ចំការមន​ រាជធានីភ្នំពេញ​ នាព្រឹកថ្ងៃទី ១០​ ខែមករា​ ឆ្នាំ​ ២០១៩ នេះ ដោយមិនទាន់ដឹងពី មូលហេតុ ច្បាស់លាស់នៅឡើយ ។នេះគ្រាន់តែ ជាព័ត៌មានបឋម នៅពេលទទួលបានព័ត៌មានលម្អិតយើងនឹងបន្តផ្សាយជូននៅពេលក្រោយទៀត ។សពនារីរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅតម្កល់ និង ធ្វើបុណ្យនៅវត្តព្រែកជ្រៃក្នុងខណ្ឌដង្កោ ៕