រំភើបតែម្តង! U22 កម្ពុជា បានយកឈ្នះ U22 ម៉ាឡេស៊ី ៣-1 ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើកដំបូងនៅស៊ីហ្គេម…..(មានវីដេអូស្តែងៗ)

ការប្រកួតកីឡាបាល់ទាត់បុរស ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមប្រចាំពូល A បានបញ្ចប់ទៅហើយកាលពីអម្បាញ់មិញនេះ ដោយជាលទ្ធផល កម្ពុជា បានយុកឈ្នះ ម៉ាឡេស៊ី ក្នុងលទ្ធផល ៣ ទល់នឹង ១។ ខណៈដែលហ្វីលីពីន បានយកឈ្នះទីម័រដោយលទ្ធផល ៦ ទល់នឹង ១។ តាមរយៈលទ្ធផលនេះ បានធ្វើឱ្យកម្ពុជាបង្កើតប្រវត្តិសាស្ត្រថ្មី ក្នុងការឡើងទៅវគ្គពាក់កណ្តាលផ្តា់ច់ព្រ័ត្រ ស៊ីហ្គេមជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា។ ដូចនេះកម្ពុជាគឺជាក្រុមលេខ២ប្រចាំពូល A ដែលនឹងត្រូវឡើងទោអង្គុយអ៊ុតមើលលទ្ធផលចាំប្រកួតជាមួយនឹងក្រុមលេខ១ក្នុងពូល B ដែលអាចជាវៀតណាម ឥណ្ឌូនេស៊ី ឫ ថៃ។ គួរបញ្ជាក់ដែរថា ឆ្លងកាត់៤ប្រកួតក្នុងពូល A នេះ កម្ពុជា ឈ្នះ២ ស្មើ១ និង ចាញ់១ មាន៧ពិន្ទុ ស៊ុតចូលគេ…

ឡើងហើយ! កម្ពុជា ឡើងទៅលេងពានប្រចាំទ្វីបអាស៊ី AFC U19 ជាប្រវត្តិសាស្ត្រ…..

កាលពីអម្បាញ់មិញនេះ ក្រុមបាល់ទាត់យុវជនអាយុក្រោម១៩ឆ្នាំកម្ពុជា បានជាប់ទៅលេងក្នុងពានរង្វាន់ យុវជនអាយុក្រោម១៩ឆ្នាំប្រចាំទ្វីបអាស៊ី ដែលនឹងធ្វើឡើងនៅក្នងប្រទេសអ៊ូបេគីស្ថាន នៅក្នុងឆ្នាំក្រោយ២០២០ខាងមុខនេះ ក្រោយពេលដែលលទ្ធផល នៅក្នុងប្រកួតចុងក្រោយនៃពូល ​A ឯណោះ គុយវ៉ែត បានត្រឹមស្មើ ប៉ាលេស្ទីន ក្នុងលទ្ធផល ៣ ទល់នឹង ៣ ដឹកដៃគ្នាធ្លាក់ពីវគ្គជម្រុះនេះជាមួយគ្នា។ ការជាប់បានទៅលេងពាននេះគឺក្រោយពីកម្ពុជា បន្តទន្ទឹងរង់ចាំលទ្ធផលយ៉ាងយូរ តាំងពីដើមខែវិច្ឆិកាកន្លងទៅ បន្ទាប់ពីចប់វគ្គជម្រុះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឆ្លងកាត់៤ប្រកួត ចាញ់១ នឹងឈ្នះ៣ ដោយកាលនោះបានបំបាក់ថៃជាលើកទី២ យកបានកៅអីក្រុមលេខ២ល្អបំផុតប្រចាំវគ្គជម្រុះនេះ។ គួរបញ្ជាក់ថាពានរង្វាន់ AFC U19 Championship ប្រចាំឆ្នាំ២០២០ខាងមុខនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី ១៤ ដល ៣១ តុលា ឆ្នាំ២០២០ខាងមុខនេះ ដោយកម្ពុជាអាចថាជាក្រុមខ្លាំងមួយហើយប្រចាំទ្វីបអាស៊ី ខណៈដែលពាននេះ មានតែប្រទេស១៦ប៉ុណ្ណោះដែលមានសមត្ថភាពលេងពាននេះបាន…

អបអរសាទរ ! កែ​ ឡេង​ កសាងប្រវត្តិសាស្ត្រ​ថ្មី ក្លាយ​ជា​កីឡាការិនី​ម្នាក់​គត់​​ឈ្នះ​ជើង​ឯក​ពិភពលោក​៤​ដង​ជាប់​គ្នា​…(មានវិដេអូ)

(ភ្នំពេញ)៖ ទីបំផុតវីរកីឡាការិនី កែ ឡេង បានការពារមេដាយមាសពិភពលោកជាលើកទី៣ បានសម្រេចហើយ បន្ទាប់ពីផ្ដួលកីឡាការិនីឡាវ Bivilak Thepphakan ដោយលទ្ធផល ៣៦-២២ពិន្ទុ ក្នុងវគ្គផ្ដាច់ព្រ័ត្រនៃការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកយុវជន និងស្ដ្រី លើកទី១៧ លើវិញ្ញាសាវាយយកពិន្ទុ (Shooting) នារសៀលថ្ងៃសុក្រ ទី២២ ខែវិច្ឆិកានេះនៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។ ការ​ប្រកួត​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ កីឡា​ការិនី​​ កែ​ ឡេង​បាន​យក​ឈ្នះ​កីឡាការិនី​ មីយ៉ាន់ម៉ា​​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​កាល​ពី​ព្រឹក​មិញ។​ អ្នក​ស្រី​ កែ​ ឡេង​បាន​ឈ្នះ​ជើង​ឯក​ពិភពលោក​ ៣​សម័យ​កាល​ជាប់​គ្នា​រួច​មក​ហើយ​សម្រាប់​ការប្រកួតប៉េតង់ពិភពលោក យុវជន និងនារី ហើយ​នេះ​គឺ​ជា​ជើង​ឯក​លើក​ទី​៤។​ គួរបញ្ជាក់ថា ចំពោះការមេដាយមាសពិភពលោក អមជាមួយកំណត់ត្រាប្រវត្តិសាស្ដ្រដ៏កម្រនេះ គឺស្របពេលកម្ពុជា ទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះលើកដំបូង ក្នុងការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកយុវជន និងស្ដ្រី…

អ្នកគាំទ្រ ! អ្នកប្រដាល់ ឡៅ ចន្ទ្រា នឹងត្រូវប៉ះ អុីរ៉ង់ ស្អែកនេះហើយ ត្រូវតែសងសឹកឲ្យវិស័យបាល់ទាត់វិញ…

ចំពោះ​អ្នក​និយម​ប្រដាល់​គុន​ខ្មែរ​ច្បាស់​ណាស់​ស្គាល់​កីឡាករ​ជើង​ខ្លាំង​ជួរ​មុខ​របស់​កម្ពុជា​ ឡៅ​ ចន្រ្ទា​ ហេីយដោយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ស្អែកនេះជំនួប​ដ៏​ជក់ចិត្ត​បំផុត​រវាង​អ្នក​លេង​គុន​ខ្មែរ​ ឡៅ​ ចន្រ្ទា​ និង​កីឡាករ​អុីរ៉ង់​​ ធ្វេីអោយពេញចិត្ត​ ពេញ​ថ្លើម​អ្នក​ទស្សនា​តែ​ម្ដង​ ៕ រឿងរ៉ាវដែលធ្វេីអោយបងប្អូនខ្មែរពេញចិត្តខ្លាំងនោះគឺ​ ត្រូវតែសងសឹកក្រោយការប្រកួតកីឡាបាល់ទាត់កាលពីម្សិលមិញវេលាម៉ោង៨នឹង៣០នាទីយប់ថ្ងៃទី១០ខែតុលាឆ្នាំ២០១៩ បន្ទាប់ពីក្រុមជម្រេីសជាតិអុីរ៉ង់យកឈ្នះក្រុមកម្ពុជា១៤ទល់០ នៅប្រទេសអុីរ៉ង់ ៕ នេះបេីយោងតាមប្រភពគណនីហ្វេសបុកមួយមានឈ្មោះ Sport/កីឡា បានធ្វេីការបង្ហោះអោយដឹងថា:(“អ្នកប្រដាល់ ឡៅ ចន្ទ្រា នឹងត្រូវប៉ះ អុីរ៉ង់ ស្អែកនេះហើយ😳 ត្រូវតែផ្តាច់យក 14 ថ្នេរសងសឹកឲ្យវិស័យបាល់ទាត់ត្រឡប់មកវិញ🥊💪ស្អែកនេះហើយ ចាប់ពីម៉ោង ៥នឹង៣០នាទី តទៅ ផ្សាយបន្តផ្ទាល់នៅ CTN🔥”)​ ជាមួយគ្នានេះផងដែរធ្វេីអោយបហាជនជាច្រេីនធ្វេីការចំលែក៕ ជាមួយការបង្ហោះរបស់ម្ចាស់គណនីហ្វេសបុក Sport/កីឡា ធ្វេីអោយបងប្អុនជាច្រេីនចូលខមិនថា(សង្ឃឹមថា​ ឡៅចន្ទ្រា​ ធ្វេីអោយអស់ពីសមត្ថភាពតាមតែអាចធ្វេីទៅបាន​ គ្មានការយោជយល់នៅលេីសង្វៀន) ការប្រគួតនេះផងដែរធ្វេីការចាក់ផ្សាយបន្តផ្ទាល់នៅប៉ុស…

សាហាវ! ត្រឹម១ម៉ោង នារីអ៊ឺរ៉ង់ សម្រុកទិញសំបុត្រមើលការប្រកួតប៉ះកម្ពុជា អស់គ្មានសល់…….

កាលពីម្សិលមិញនេះ សហព័ន្ធកីឡាបាល់ទាត់អ៊ឺរ៉ង់ បានប្រកាសដាក់លក់សំបុត្រជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ សម្រាប់នារីអ៊ឺរ៉ង់ចូលទស្សនាការប្រកួតវគ្គជម្រុះ FIFA WORLD CUP 2022 ដោយសំបុត្រចូលទស្សនាការប្រកួតដំបូងនេះ ត្រូវបានលក់អស់ខ្ទេចគ្មានសល់ ត្រឹមតែរយៈពេលមួយម៉ោងតែប៉ុណ្ណោះ ក្រោយពីការប្រកាសលក់។ក្នុងការប្រកួតជាមួយនឹងកម្ពុជា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ អ៊ឺរ៉ង់បានរៀបចំកៅអីពិសេសសម្រាប់នារីអ៊ឺរ៉ង់ ចូលទស្សនាការប្រកួតនេះ ចំនួន ៣ ៥០០ សំបុត្រ សម្រាប់នារីចូលទស្សនា ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ សម្រាប់កន្លែងអង្គុយរបស់នារីៗនេះ ត្រូវបានខណ្ឌចែកឱ្យនៅឆ្ងាយពីកន្លែងអង្គុយរបស់បុរស ។គួរបញ្ជាក់ថា នេះជាលើកទី១ក្នុងប្រវត្តិសាស្ត្រអ៊ឺរ៉ង់ ដែលអនុញ្ញាតិឱ្យនារីអាចចូលទស្សនាការប្រកួត នៅក្នុងប្រទេសនេះដោយផ្ទាល់ ក្រោយពីមានការគៀបសង្កត់ពីសហព័ន្ធបាល់ទាត់ពិភពលោក និង មានការជាប់បម្រាម រឿងរៀបចំការប្រកួតជាច្រើនឆ្នាំកន្លងមក ៕