តោះមកដឹងពីសក្តានុពលទេសចរណ៍ខេត្តបាត់ដំបង មុនបុណ្យទន្លេចាប់ផ្តើម…..

ខេត្តបាត់ដំបង ស្ថិតនៅភូមិភាគពាយ័ព្យ នៃព្រះរាជាណាចក្រកម្ពុជា មានព្រំប្រទល់ខាងជើងជាប់នឹង ខេត្តបន្ទាយមានជ័យ ខាងឦសានជាប់នឹងខេត្តសៀមរាប និង បឹងទន្លេសាប ខាងកើត និង ខាងត្បូង ជាប់នឹងខេត្តពោធិ៍សាត់ និង ខាងលិចជាប់នឹង ខេត្តប៉ៃលិន និងព្រះរាជាណាចក្រថៃ ។ ខេត្តបាត់ដំបង មានចម្ងាយ ២៩១ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ ៥ កាត់ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង និង ខេត្តពោធិ៍សាត់ ។ ខេត្តបាត់ដំបង មានផ្ទៃដី ១១ ៧០២ គីឡូម៉ែត្រការេ ជាប់លំដាប់ទីប្រាំបណ្តាផ្ទៃដីនៃរាជធានីខេត្តទាំង ២៥ ។ បាត់ដំបង មានក្រុងមួយ និង…

នារីមិនតិចទេ ប្រាថ្នាចង់បានរាងស្លីម ក្បាលពោះរាបស្មើដូច ទឹម រដ្ឋា….(មានរូបភាព)

ទឹម រដ្ឋា ត្រូវបានគេចាត់ទុកជាតារាសម្តែង ដែលមានរូបរាងតូចស្រឡូន ជាពិសេសក្បាលពោះរាបស្មើស្អាត ដែលធ្វើឱ្យនារីមិនតិចទេ លួចច្រណែន និង ប្រាថ្នាចង់បានរូបរាងស្លីមស្អាតបែបនេះ ។ ថ្មីៗនេះ ទឹម រដ្ឋា បានបង្អួតរាងយ៉ាងស្អាតជាមួយឈុតប៊ីគីនីយ៉ាងសិចស៊ី ឃើញហើយពិតជាទាក់ទាញតែម្តង ។ មិនមានអ្វីចម្លែកទេ សម្រាប់ ទឹម រដ្ឋា ព្រោះជារឿយៗនាងតែងតែបង្ហាញរាងជាមួយនឹងឈុតប៊ីគីនីនៅពេលនាងហែលទឹកឬទៅលេងសមុទ្រ ។ មានការសរសើរថា ចូលប្រឡូកក្នុងសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ តែ ទឹម រដ្ឋា ហាក់មិនមានការប្រែប្រួលរូបរាង ដូចតារាដទៃទៀតនោះទេ  ពិតជាពូកែថែរាងមែន ។ ប៉ុន្តែយ៉ាងណា គេសង្កេតឃើញថា ទម្រាំមានរាងស្អាត និង ក្បាលពោះរាបស្មើបែបនេះ ទឹម រដ្ឋា ក៏ចំណាយពេលហាត់ប្រាណយ៉ាងទៀងទាត់ផងដែរ ។…

ទឹកចិត្តម្តាយ! ថ្លៃបណ្ណាការដល់ទៅ៦ម៉ឺន៨ពាន់ដុល្លារ មិនយកទេគឺទុកអោយកូនគាត់យកទៅ…

ហ្វេសប៊ុក៖ ទឹកចិត្តម្តាយ! ដោយកាលពីពេលថ្មីៗនេះបើយោងតាមប្រភពគណនីហ៊្វេសបុកមួយបានបង្ហោះសារជុំវីញរឿងរ៉ាវដ៏រំភើបរបស់ម្តាយខាងស្រីយ៉ាងដូច្នេះថា៖«ម៉ាក់កូនក្រមុំគាត់និយាយថា ថ្លៃបណ្ណាការ 6800 0$ គាត់មិនយកមកធ្វើអ្នកមានទេ គឺគាត់យកមកចាត់ចែងក្នុងពិធីមង្គលការទាំងអស់មានដូចជា៖អ្នកភ្នួង ជាងថត តែងផ្ទះ ភ្លេងបុរា ណ្យ ភ្លេងសម័យ លោកតាចៅមហា អាហារហូបចុកទទួលភ្ញៀវនិងបងប្អូន ហើយប្រាក់ដែលនៅសល់គាត់និងទុកកូនទាំងពីរទាំងអស់ គាត់ស្រលាញ់ស្មើរកែវភ្នែកចឹងគាត់ធ្វើអ្វីៗដើម្បីតែកូនគាត់ទេ (កូនអ្នកលក់បុកល្ហុងហិរឆ្ងាញ់យើងហ្នឹង)»៕ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖

គេមើលងាយពេក! ស៊ឹម ថៃណា ប្រឹងសម្រកគីឡូ ស្គមជាងមុន ស្អាតមើលមិនចង់ស្គាល់…..!

ភ្នំពេញ៖ តារាចម្រៀងស្រី ស៊ឹម ថៃណា ជាតារាមួយរូបដែលប្រឡូក ក្នុងវិស័យសិល្បៈច្រើនឆ្នាំមកហើយ នៅក្នុងផលិតកម្មអឹម  មិនត្រឹមតែប៉ុណ្ណោះកន្លងមកតារាស្រីរូបនេះ ក៏ទទួលបានការគាំទ្រជាច្រើន  រីឯរូបសម្រស់ក៏ស្រស់ស្អាត បើទោះបីជា នាងរាងមានទ្រលុកទ្រលន់បន្តិចមែន ប៉ុន្តែគេក៏នៅតែឃើញថា នៅតែទទួលបានការគាំទ្រមិនតិចដែរ។ ទន្ទឹមនឹងនេះ បើតាមមួយរយៈពេលក្រោយមកនេះ គេឃើញថាតារាស្រីរូបនេះ ហាក់បាត់មុខពីសិល្បៈឈឹង ពោលគឺពុំដែលឃើញមានចេញបទ ចម្រៀងថ្មីដូចកាលពីមុនឡើយ។ជាមួយគ្នានេះដែរ កាលពីពេលម្សិលមិញនេះ តាមរយៈគណនីហ្វេសប៊ុករបស់នាងផ្ទាល់ បានបង្ហោះនូវរូបភាពប៉ុន្មានសន្លឹកឃើញថាពិតជាប្លែកជាងមុន ដោយសារតែពេលនេះ តារាស្រីរូបនេះហាក់ស្រកគីឡូជាងមុន ហើយថែមទាំងស្រស់ស្អាតទៀតផង។ ហើយក្នុងនោះដែរ ក៏មានការរៀបរាប់នូវពាក្យពេចន៍មួយចំនួនយ៉ាងដូច្នោះថា៖​ អរគុណពាក្យដៀល ពាក្យស្ដីបន្ទោស ពាក្យប្រមាថ ពាក្យមើលងាយ ពាក្យប្រដៅដែលធ្វើឲ្យខ្ញុំត្រឡប់មកជា ស៊ឹម ថៃណា កាលពីមុនវិញ មិនទាន់បាន 100% មែនតែនឹងព្យាយាមបន្ថែម។ គួរបញ្ជាក់ថា ក្នុងពាក្យពេចន៍ដែលតារារូបនេះបានរៀបរាប់ គឺនាងចង់អរគុណដល់អ្នក…

ខេម បង្ហាញទឹកចិត្តដ៏ប្រពៃចុះចែកសម្ភារៈសិក្សាទៅកាន់ក្មេងៗ​…..(មានវីដេអូ)

ប្រិយមិត្តភាគច្រើនបានដឹងហើយថា ខេម ជាតារាចម្រៀងប្រុសសម្លេងស្អកដែលតែងតែទទួលបានការគាំទ្រខ្លាំងពីមហាជនតាមរយៈសមត្ថភាពដ៏ប៉ិនប្រសព្វដោយអាចបកស្រាយបទចម្រៀងបានយ៉ាងពិរោះ ជាក់ស្ដែង ថ្មីៗនេះបទ «ស្រឡាញ់ស្រី ១.៧៣» របស់លោកក៏កំពុងតែល្បីល្បាញ និង ផ្ទុះការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជនទៀតផង ។ ទន្នឹមនឹងការទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនលោក ខេម ក៏មិនភ្លេចឆ្លៀតពេលទៅធ្វើការងារសប្បុរសធម៌ដែរ ជាមួយនឹងទឹកចិត្តដ៏ល្អ ថ្មីៗនេះលោកបានចុះទៅចែកកាបូបជូនក្មេងៗកំពុងតែខ្វះខាតដែលរស់នៅតាមជនបទក្នុងខេត្តកំពតពោរពេញទៅដោយក្ដីស្រឡាញ់ទៅកាន់ពួកគេ ។ជាការពិតណាស់ ក្រោមរូបភាពនៃទង្វើដ៏ល្អប្រពៃមួយនេះ ទស្សនិកជនជាច្រើនបានធ្វើការលើកសរសើរទៅកាន់លោក ខេម ដែលមានសន្ដានចិត្តល្អទៅដល់កុមារ និង គាំទ្រឲ្យលោកនៅបន្ដធ្វើទង្វើល្អៗបែបនេះទៀត ៕ សូមទស្សនាវីដេអូខាងក្រោមនេះ សូមទស្សនាវីដេអូខាងក្រោមនេះ

កាន់តែធំ! កូនស្រី ភិន សុដាលីស កាន់តែស្អាតCute មុខដូចកូនកាត់…..

ភ្នំពេញ៖ ចាប់តាំងពីមានរឿងចម្រូងចម្រាស់ជាមួយនឹង អតីតស្វាមីគឺលោក ប៉ែន ចំរ៉ុងមក យើងសង្កេតឃើញថា តារាស្រី ភិន សុដាលីស បានដកខ្លួនចេញឆ្ងាយពីពិភពសិល្បៈ និងមិនសូវបញ្ចេញមុខមាត់ នៅលើបណ្តាញសង្គមប៉ុន្មានឡើយ ដោយភាគច្រើនគឺនាងបានផ្តោតសំខាន់ ទៅលើការរកស៊ីមុខរបរផ្ទាល់ខ្លួនវិញ។ ដោយឡែក បើទោះបីជាទំនាក់ទំនងរវាង ប៉ែន ចំរ៉ុង និងភិន សុដាលីស បានបញ្ចប់គ្នាជាយូរណាស់មកហើយក្តី ប៉ុន្តែអ្នកទាំងពីរក៏បានបន្សល់ទុកនូវតំណក់ឈាម កូនស្រីដ៏គួរឲ្យស្រលាញ់ម្នាក់ ដែលបច្ចុប្បន្នស្ថិតនៅក្រោមការមើលថែ របស់លោកអ៉ិន សុភិន ដែលជាឪពុកបង្កើតរបស់ភិន សុដាលីស។ ជាក់ស្តែង ខណៈពេលវេលាក៏ចេះតែរំកិលទៅមុខ កូនស្រីរបស់ភិន សុដាលីស ក៏កាន់តែធំលូតលាស់ផងដែរ ហើយមើលទៅសម្រស់របស់នាង គឺពិតជាស្រស់ស្អាតគួរឲ្យស្រលាញ់ មិនចាញ់ម្តាយនោះទេ និងថែមទាំងមានសាច់សខ្ចី មុខមាត់ដូចជាកូនកាត់បរទេសថែមទៀតផង។ តួយ៉ាងណ ដូចជារូបថតប៉ុន្មានសន្លឹកខាងក្រោមនេះ ភិន សុដាលីស បានឈរ​ឱប និងប្រលែងលេងជាមួយនឹងកូនស្រីរបស់នាងយ៉ាងរីករាយ និងមើលទៅអ្នកទាំងពីរមុខដូចគ្នាណាស់៕