ញាក់សាច់ តោះមកមើលបន្ទប់ទឹករបស់នាយ ចឺម គឺសុទ្ធតែមាស ឃើញហើយញាក់សាច់ធឺៗតែម្តង…..(មានវីដេអូ)

ប្រិយមិត្ត​និងមហាជន​ជាច្រេីន​បានស្គាល់ច្បាស់រួចមកហេីយ​ នាយ​ ចឺម​ គឺជាតារាចម្រៀង​ដ៏មានឈ្មោះល្បី​មួយរូប​ក្នុង​ផលិតកម្ម​ សាន់​ដេ​ ដែលមានសម្លេង​ធ្ងន់​ ស្រែក​បានខ្ពស់​ ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​មហាជន​មានការចាប់​អារម្មណ៍​ ក៏ដូចជា​ទទួលបាននូវ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​សម្បើម​ ពី​ទស្សនិកជន​ផងដែរ​នោះ​។ យ៉ាងណាមិញ កាលពី​ពេល​ថ្មីៗ​នេះ​ ក្រុម​ការងារ​យើង​ខ្ញុំ​ ធ្លាប់​បាន​ចុះផ្សាយ​ម្តងរួចមកហេីយ​ ទាក់ទង​នឹង​វីឡារបស់នាយ​ ចឺ​ម​ ដោយបាន​ប្រេីប្រាស់​ថវិកា​សាងសង់​រហូត​ដល់ទៅជាង​ ២០មុឺនដុល្លារ​ ដេីម្បី​ជូនដល់​អ្នកមាន​គុណ​ ដែលវីឡាមួយនេះពិតជាធំស្កឹមស្កៃ ហើយថែមទាំងមើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់។ ដោយឡែក​ អ្វី​ដែល​គួរឲ្យ​ចាប់អារម្មណ៍​ជាខ្លាំង​នោះ​ បេីយេីងក្រឡេក​មកមេីលពី​ទិដ្ឋភាព​ក្នុង​បន្ទប់​ទឹក​​ផ្ទះ​វីឡា​របស់​តារា​ចម្រៀងក្នុង​ផលិត​កម្ម​សាន់ដេ​ ​រូបនេះវិញ​ គឺពិតជា​ស្រស់​ស្អាត​ខ្លាំង​ណាស់​ ដោយមានការរំលេចជាមួយដេគ័រ​យ៉ាង​ស្រស់​ស្អាត​ បូករួម​នឹងពណ៌​មាសយ៉ាង​ឆ្អិនឆ្អៅ​ថែម​ទៀត​ផង​។ ទន្ទឹម​នឹង​នេះដែរ​ លោក​ K01 ចាងហ្វាង​សារព័ត៌មាន​ Satawath Fc 20 ក៏បាន​សម្តែង​នូវ​អារម្មណ៍​ភ្ញាក់ផ្អើល​ជាខ្លាំង​ និងបានមានការ​លេីកឡេីង​យ៉ាង​ដូច្នេះ​ថា​៖​ «ងាក់មកមើល បន្ទប់ទឹកនាយ ចឺម…

កុមារាម្នាក់នេះ ច្រៀងសុខៗបានត្រឹមពាក់កណ្តាលបទ គណៈកម្មការលោកព្រាប សុវត្ថិ បានលើកឲ្យបញ្ឈប់តែម្តង…(មានវីដេអូ)

នាថ្ងៃអាទិត្យ ទី២១ ខែតុលា ឆ្នាំ២០១៩ នេះ កម្មវិធីប្រឡងចម្រៀង Cambodian Idol Junior បានចាក់ផ្សាយជូនទស្សនាហើយដោយចូលសប្តាហ៍ទី០៤ ហើយ និងធ្វើការចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ចាប់ពីម៉ោង ៦ ដល់ម៉ោង ៨ យប់។ កម្មវិធីប្រឡងចម្រៀងកុមារមួយនេះមានការចូលរួមពីកំពូលតារាចម្រៀងលំដាប់កំពូល៣រូប មកធ្វើជាគណកម្មការផងដែរមានដូចជាលោក ព្រាប សុវត្ថិ លោក ឆន សុវណ្ណរាជ និងអ្នកនាង សុខ ស្រីនាង។ ដោយឡែកងាកមកចាប់អារម្មណ៍ កុមារា នាង ម៉េងស៊ឺ អាយុ១៥ឆ្នាំ មកពីខេត្តកំពង់ស្ពឺ លើកយកបទចម្រៀង “ខូចចិត្តត្បិតបាត់អូន” មកធ្វើការបកស្រាយប្រកួតប្រជែង ក្នុងនោះផងដែរជាមួយទឹកដមពិរោះធ្ងន់ក្រអួនក្រអៅ មិនចាញ់តារាចម្រៀងអាជីពប៉ុន្មាននោះទេ ដោយមើកឃើញទេពកោសល្យ…

គឹម លីហ្សា សម្រាលកូនប្រុសទី ២ មុននេះ មុខមាត់ឡើងឃ្យូដគួរឱ្យក្នាញ់ខ្លាំង……!

នៅមុន​នេះ​បន្តិច​ ​តារា​សម្ដែង​អ្នកនាង​ ​គឹម​ ​លី​ហ្សា​ ​បាន​សម្រាល​ប្រុស​កូន​ទី​ ​២​ ​របស់​ខ្លួន​ហើយ​ ​ដែល​មានមុខ​មា​ត់​ឃ្យូដ​គួរ​ឱ្យ​ស្រឡាញ់​ខ្លាំង​ណាស់​ ​មិនចាញ់​កូនច្បង​នាង​ប៉ុន្មាន​ទេ​ ​។​ ​ដោយ​អារម្មណ៍​រំភើប​ផង​ ​ត្រេកអរ​ផង​ ​អ្នកនាង​ ​គឹម​ ​លី​ហ្សា​ ​បាន​និយាយ​ស្វាគមន៍​កូនប្រុស​ទី​ ​២​ ​របស់​ខ្លួន​តាមរយៈ​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ដោយ​រៀបរាប់​ថា​ ​«​សូមស្វាគមន៍​កូនប្រុស​ពៅ​សម្លាញ់​មកកាន់​ពិភពលោក​ដ៏​ស្រស់​ស្អាត​មួយ​នេះ​ ​សូម​ឱ្យ​កូន​សុខភាព​ល្អ​ណា​»​ ​។​ ​ទន្ទឹម​នឹង​នោះ​ ​ក៏​មាន​មហាជន​ជាច្រើន​បាន​នាំគ្នា​ខំ​មិន​អបអរ​ស្វាគមន៍​សមាជិក​ថ្មី​ ​ព្រមទាំង​សូម​ឱ្យ​ម្ដាយ​ ​និង​ ​កូន​មាន​សុខភាព​ល្អ​ ​៕​

តារាថៃ មីន និង ម៉ៃ បណ្ដើរគូស្នេហ៍ម្នាក់មួយគូទៅធ្វើបុណ្យជុំគ្នា ឡើងផ្អើលគេផ្អើលឯង…….

ថ្មី​ៗ​នេះ​សិល្ប​ការិនី​ដ៏​ល្បី​ពីរ​រូប​គឺ​តារា​សម្ដែង​ ​ម៉ៃ​ ​ដា​វី​កា​ ​និង​ ​នាង​ ​មីន​ ​ឆា​លីដា​ ​ដែលគេ​ស្គាល់​ច្បាស់​ថា​ពួកគេ​ទាំងពីរ​គឺជា​មិត្តសម្លាញ់​នឹងគ្នា​នោះ​ ​បាន​បណ្ដើរ​គូស្នេហ៍​ម្នាក់​មួយគូ​យ៉ាង​ផ្អែមល្ហែម​ទៅ​ធ្វើបុណ្យ​ជួបជុំគ្នា​យ៉ាង​អធិកអធម​ផ្អើល​អស់អ្នក​គាំទ្រ​នៅ​ទីវត្ត​អារាម​មួយ​កន្លែង​ក្នុង​ប្រទេស​ថៃ​ ​ធ្វើ​ឱ្យ​អ្នកប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ ​។​ ​តារា​ស្រី​ ​ម៉ៃ​ ​និង​ ​មីន​ ​បាន​ស្លៀក​ពាក់​អាវ​ស​ ​សំពត់​បត់​វែង​ត្រឹម​កជើង​យ៉ាង​ស្អាត​សមសួន​ ​ចំណែក​គូស្នេហ៍​របស់​ពួកគេ​ទាំងពីរ​គឺ​តារា​សម្ដែង​ ​Ter​ ​Chantavit​ ​និង​ ​លោក​ ​Pupaa​ ​ក៏បាន​ពាក់អាវ​សស​មរ​ម្យ​ស្របតាម​កាលៈទេសៈ​ ​ដែល​មើលទៅ​ពួកគេ​ទាំង​ ​៤​ ​ពិតជា​ស្រស់​ស្អាត​ ​និង​ ​ស្រស់​សង្ហា​សមគ្នា​ខ្លាំង​ណាស់​ ​។​ ​ខាងក្រោម​នេះ​ ​ជា​រូបភាព​ស្អា​តៗ​ផ្ដិត​ចេញពី​ទិដ្ឋភាព​ធ្វើបុណ្យ​សាង​កុសល់​រួមគ្នា​រវាង​គូស្នេហ៍​តារា​ថៃ​ពីរ​គូ​ខាងលើ​ ​៖​

ផ្ទះ៨០ម៉ឺនដុល្លារ របស់កែវ វាសនា ទុកសម្រាប់កូនៗរបស់លោក រួចហើយ១០០ភាគរយ ពិតជាស្អាតខ្លាំង!!

ភ្នំពេញ៖ បើទោះបីជា មួយរយៈចុងក្រោយនេះ កែវ វាសនា មិនសូវហក់ចូលទីផ្សារសិល្បៈដូចមុនក៏ពិតមែន តែរូបលោក នៅតែទទួលបានប្រជាប្រិយភាព និងនៅតែមានអ្នក ចាំតាមដានជីវិតគូរបស់លោក ដដែល។ជាក់ស្តែង ការដែលធ្វើឲ្យ តារាប្រុសរូបនេះ​ មិនសូវមានពេលក្នុងវិស័យចម្រៀងដូចមុន ដោយសារតែ លោកកំពុងតែមមាញឹក ជាមួយនឹងរបររកស៊ីខាងក្រៅ ដែលធ្វើឲ្យចំណូលរបស់លោក កើនឡើងជារៀងរាល់ថ្ងៃ រហូតអាចទិញរបស់ ដែលលោកប្រាថ្នាជាយូរណាស់មកហើយ។ ជាពិសេស​កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ភរិយាលោក ក៏បានបង្ហោះផ្ទះវីឡាតម្លៃ៨០ម៉ឺនដុល្លារ ដែលបានធ្វើហើយ ជាស្ថាពរ នៅតែថ្ងៃដែលពួកគេ ចូលទៅរស់នៅតែប៉ុណ្ណោះ។ ចំពោះផ្ទះដែលទើបដែលហើយនេះ មានតម្លៃទៅដល់ ដែលជាញើសឈាមរបស់លោក និងភរិយា ផ្ទាល់ ខំរកប្រឹងប្រែង។ ហើយផ្ទះមួយនេះ ក៏ជាកាដូសម្រាប់កូនៗរបស់ពួកគេផងដែរ ព្រោះថា នេះជាផ្ទះទី២ ដែលពួកគេ សាងផ្ទាល់ដៃ ក្រោយរៀបការរួច៕

ឌីជេ ណាណា បានរៀបរាប់កាលពី១៥ឆ្នាំមុន នាងជិះត្រឹមម៉ូតូ ឆាលី ទៅជួបភ្ញៀវ តែថ្ងៃនេះនាងប្រែក្លាយជិះរថយន្ត Toyota Innova 2020 ដែលមានតម្លៃរហូតដល់ទៅ…..

បងប្អូនប្រិយមិត្ត និងមហាជនជាច្រើន ជាពិសេសមិត្ដៗយុវវ័យ នៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុក ប្រាកដជាធ្លាប់បានស្គាល់រួចមកហេីយនៅ ឌីជេ ណាណា ដែលរូបអ្នកនាងគឺជាបុគ្គលមួយរូបដ៏មានឈ្មោះល្បីល្បាញ ដែលតែងតែលេចមុខនៅ តាមបណ្តាញសង្គមហ្វេសប៊ុក វិទ្យុ ជាមួយនឹងការនិយាយអំពីរឿងស្នេហា ក៏ដូចជាការនិយាយលេីកទឹកចិត្តចំពោះស្រ្តី ដែលបាក់ទឹកចិត្ដ និងបានរងគ្រោះដោយសារស្នេហាផងនោះ។ យ៉ាងណាមិញ ក្រោយពេលរៀបការបានប្រហែល ៩ខែមកនេះ ជីវិតគូររបស់ ឌីជេ ណាណា ផ្ទាល់ គឺរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គល និងការងារកាន់តែរីកចម្រើនរហូតដល់អ្នកនាង ខិតខំតស៊ូទិញបានរថយន្ដមួយគ្រឿងម៉ាក TOYOTA Innova ស៊េរីឆ្នាំ២០២០ ដែលមានតម្លៃរហូតទៅដល់ 54,800$ ឯណោះ។ ទន្ទឹមនឹងភាពជោគជ័យ និងការខិតខំប្រឹងប្រែងតស៊ូមិនដែលបោះបង់នេះ ឌីជេ ណាណា ក៏បានបង្ហោះសារមួយឃ្លាដ៏មានអត្ថន័យ សម្រាប់ជាការលើកទឹកចិត្ដទៅដល់មិត្ដៗយុវវ័យ ដែលមានខ្លឹមសារថា៖”កាលពី១៥ឆ្នាំមុន ខ្ញុំជិះម៉ូតូឆាលីនៅជួបភ្ញៀវ…