អីយ៉ាបាត់មុខយូរ!! តែពេលនេះ សឿ សុធារ៉ា ស្អាតប្លែកនិងស្រកគីឡូច្រើនជាងមុន

ភ្នំពេញ៖ អតីតតារាសម្តែង អ្នកនាង សឿ សុធារ៉ា គឺជាតារាម្នាក់ដែលមានដ៏មានឈ្មោះល្បីរន្ទឺប្រចាំប្រទេសកម្ពុជា ដែលមានអ្នកគាំទ្រច្រើនលើសលប់ ដោយសារទេពកោសល្យនៃការសម្តែងភាពយន្តនិង សម្រស់ដ៏ស្រស់ស្អាតផូរផង់មិនចេះចាស់របស់អ្នកនាងផងដែរ។ ដោយឡែក ទោះបីជាអ្នកនាង បានបាត់មុខពីសិល្បៈច្រើនឆ្នាំក៏ពិតមែន​ក៏ប៉ុន្តែសម្រស់នាងនៅតែរក្សាបានភាពស្រស់ស្អាតក្មេងជាងវ័យដដែល ដែលយើងអាចមើលតាមរយៈសាច់មុខសម៉ត់ខៃ គ្មានស្មានជ្រីវជ្រួញ ជាពិសេសនោះគឺរូបរាងរបស់អតីតតារាស្រីរូបនេះ បានស្រកគីឡូច្រើនជាងមុនគួរសមដែរ ដែលមើលទៅកាន់តែគួរឲ្យស្រលាញ់ខ្លាំងជាងមុនទ្វេរដង។ ក្រោយពីបានឃើញដូច្នេះរួចមក ហ្វេននិង មហាជនជាច្រើននាក់ បានពោលពាក្យសរសើរដល់តារាស្រីរូបនេះផងដែរដែលចេះថែរក្សារាងនិង សម្រស់បានក្មេងជាងវ័យ ដោយមិនចាញ់ក្មេងៗប៉ុន្មាននោះទេ៕

ច្រៀងល្បី ងាកមកសម្ដែងរឹតតែខ្លាំង! តារាកូរ៉េទាំងនេះ មានសមត្ថភាពមិនសរសើរមិនបាន

ទស្សនិកជនដែលនិយមវិស័យ K-Pop តែងតែបានដឹងហើយថា តារាចម្រៀងជាច្រើន បានងាកមកចាប់អាជីពធ្វើជាតារាសម្ដែងបន្ថែមទៀត ហើយពួកគេទទួលបានការគាំទ្រយ៉ាងខ្លាំង ។ អ្វីដែលកាន់តែចាប់អារម្មណ៍នោះ ពួកគេបានធ្វើឱ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើលពីសមត្ថភាពនៃការសម្ដែង ដ៏ប៉ិនប្រសប់ សឹងតែល្អឥតខ្ចោះទៀតផង ។ ខាងក្រោមនេះ ជាតារាចម្រៀងកូរ៉េ មួយចំនួន ដែលចាប់អាជីពជាតារាសម្ដែងបន្ថែម និងទទួលការគាំទ្រខ្លាំង ៖ ១. IU សម្ដែងរឿង Hotel Del Luna, Scarlet Hearts, My Mister ២. YoonA ក្រុម Girls’ Generation សម្ដែងរឿង EXIT, The King in Love,…

ទៅលេងសមុទ្រម្ដង! សូផា លីនដា កាន់តែហ៊ាន បញ្ចេញសាច់យ៉ាងជឿជាក់

ព្រះសីហនុ៖ ថ្មីៗនេះ ក្រោយពីសម្រាកពីការងារមួយរយៈ តារាសម្ដែងនិងបង្ហាញម៉ូត កញ្ញា សុផា លីនដា បានយកពេល ទៅលំហែកម្សាន្ត តាមតំបន់សមុទ្រ នៅឯលើឆ្នេរមួយកន្លែង ស្ថិតក្នុងខេត្តព្រះសីហនុ ដោយបាន បង្អួតរាង ដ៏ស្លីមស្អាត យ៉ាងសប្បាយរីករាយ ជាមួយនឹងឈុតស៊ិចស៊ី បញ្ចេញសាច់សខ្ចី មួយទំហឹង យ៉ាងជឿជាក់ មិនខ្វល់ពីការរិះគន់មួយចំនួនឡើយ។ ដែលរូបភាពទាំងនោះ ពិតជាទាក់ទាញចិត្តអ្នកទស្សនា ឃើញហើយ ពិតជាទ្រាំសរសើរមិនបាននោះទេ។ ជាមួយគ្នានេះដែរ តាមរយៈរូបភាពដែលបានបង្ហោះ ជាបន្តបន្ទាប់ នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន របស់តារាស្រីរូបនេះ ក៏បានធ្វើឲ្យទស្សនិកជនជាច្រើន លាន់មាត់ស្ញើចសរសើរ អំពីរូបសម្រស់របស់នាង ហូរហែរផងដែរ។ គួរបញ្ជាក់ផងដែរថា បើទោះបី ជាមានវ័យច្រើនគួរសមណាស់ហើយក៏ពិតមែន ហើយថែមទាំង បានប្រឡូកក្នុងវិស័យសិល្បៈ យូរជាច្រើនឆ្នាំមកហើយក៏ដោយក្ដី…

សូមកុំសូវឈ្លោះគ្នាច្រើនពេក គួរតែឆ្លៀតពេលវេលាខ្លះ ដើម្បីដើរលេងបង្កើតអនុស្សាវរីយ៍ជាមួយគ្នាឱ្យច្រើនៗ ទើបស្នេហាគង់វង្សយូរអង្វែង

សេចក្តី​ស្នេហា​ និងក្តីស្រលាញ់​ចំពោះ​គ្នា​ វាមិនមែនជារឿងដែល​ចៃដន្យ​នោះ​ទេ​ គឺសុទ្ធតែជា​និស្ស័យ​ និងជាអ្វីៗ​ធ្លាប់បាន​សាង​រួមគ្នាពី​អតីត​ជាតិ​ នេះបើយើង​និយាយតាមបែបជំនឿ​ ប៉ុន្តែ​បើសិនជាយើងបានជួបអ្នកដែលយើង​ពេញចិត្ត​ និងស្រលាញ់ហើយនោះ​ គួរតែចេះ​ថែរក្សា​ឲ្យ​បានល្អ​ កុំដល់ពេលដែលបាត់បង់ហើយ​ ទើបស្តាយក្រោយនោះ។ ដោយឡែក​ ងាក​មក​ចាប់អារម្មណ៍​ពី​គូស្នេហ៍​មួយ​គូ​នេះវិញ​ ខណៈដែល​អ្នកទាំងពីរបាន​បង្ហាញពី​ក្តី​ស្រលាញ់​ចំពោះ​គ្នា​ ក៏ដូចជា​បង្កើត​នូវ​ភាព​ផ្អែមល្ហែម​យ៉ាង​ស្អិត​រមួតក្នុងដំណេីរកម្សាន្តរួមគ្នា​ទៅកាន់តំបន់​ទីរមណីយដ្ឋាន​ភ្នំ​បូកគោ​ ស្ថិត​ក្នុង​ខេត្ត​កំពត​ ដោយការ​ជិះ​ម៉ូតូ​ នឹង​បាន​ផ្តិត​យក​នូវ​ទិដ្ឋភាព​ជាច្រើន​ ដែល​ពិត​ជា​ស្រស់​ស្អាត​ខ្លាំង​ណាស់​។ ជាមួយ​គ្នា​នេះ​ បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ ឡៃ​ សុខជា​​ ដែលបាន​បង្ហោះ​ពី​ទិដ្ឋភាព​ដំណើរ​កម្សាន្ត​ បន្ទាប់​ពី​បាន​បង្កើត​នូវ​អនុស្សាវរីយ៍​រួមគ្នាជាមួយ​គូស្នេហ៍​រួចមក​ ក៏បាន​មានការ​លើក​ឡើង​ថា៖«កុំសូវឈ្លោះគ្នាច្រើនពេក គួរណាឆ្លៀតពេលវេលាដើរលេងបង្កើតអនុស្សាវរីយ៍ជាមួយគ្នាឱ្យច្រើនៗ ទើបស្នេហាគង់វង្ស»។ ប្រភព ហ្វេសប៉ុក សូមទស្សនាវីដេអូខាងក្រោមនេះ សូមទស្សនាវីដេអូខាងក្រោមនេះ

អរគុណហ្វេសប៉ុក!!ដែលធ្វើអោយយើងស្គាល់គ្នា!!ហ៊ាននាំអោយជួបប៉ាម៉ាក់ អគុណដែលតែងតែផ្តល់តម្លៃនិងកិត្តិយសអោយអូនរហូតមក

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថា មនុស្សគ្រប់រូបដែល​កេីត​មកនេះ​ ប្រាកដ​ជា​មាន​គូស្រករ​រៀងៗខ្លួននៅពេលខាងមុខ ហើយចំពោះស្នេហាកើតចេញពីការស្រលាញ់គ្នា ​ស្រលាញ់ដោយចិត្តនឹងចិត្ត​ និង​ចេះ​យោគយល់​អធ្យាស្រ័យ​ដល់គ្នានោះ ច្បាស់​ណាស់​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពួក​គេ​នឹងអាចរស់នៅជាមួយគ្នាបានយូរអង្វែង​ និង​មាន​សុភមង្គល​ជាក់ជា​មិន​ខានឡេីយ។ ជាក់ស្តែង ដោយ​សារ​តែបច្ចេកវិទ្យា​កាន់​តែ​ទំនើប​ ការទំនាក់ទំនងក៏កាន់តែ​ងាយស្រួល​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាក់​ស្ដែង​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេសបុក​ មានគូស្នេហ៏មិនតិចនោះទេ​ ដែលបានស្គាល់គ្នា​ រហូត​ក្លាយ​ជា​គូស្នេហ៍​ និងឈាន​ទៅដល់ការ​រៀប​មង្គលការ​ទៀត​ផង​ អាច​និយាយ​បាន​ថា គឺជា​និស្ស័យ​ ទេីប​បាន​មកជួបគ្នា​បែបនេះ។ដោយឡែក ងាក​មក​ចាប់អារម្មណ៍​ពី​គូ​ស្នេហ៍​មួយ​គូ​នេះវិញ​ ដែលអ្នកទាំងពីរបានស្គាល់គ្នា​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេសបុក​ រហូត​ទាក់ទង​គ្នា​ឈានដល់ការ​ភ្ជាប់ពាក្យ​ ដែលនេះសូម្បីតែ​ខ្លួនរបស់​អ្នក​ទាំង​ពីរ​ផ្ទាល់​ ក៏មានការ​ភ្ញាក់​ផ្អើល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងនឹកស្មានមិនដល់នោះទេ។ បេីតាម​ការ​រៀប​រាប់​ពីខាងស្រី ដែលមាន​គណនី​ហ្វេសបុក​ឈ្មោះ​ Nii Saing បាន​មានការ​រៀប​រាប់​ថា៖ «អរគុណ Facebook ដែលធ្វើអោយយើងស្គាល់គ្នា អគុណការលេង reply story ដែលធ្វើអោយយើងបានលេងជាមួយគ្នាបានមកដល់ថ្ងៃនេះ…

ក្រមុំស្ដូក! ពេល ឈិងលីន ស្លៀកឈុតកូនក្រមុំបែបនេះ ស្អាតប្លែក

ភ្នំពេញ៖ តារាស្រីវ័យក្មេង ជី ឈិងលីន ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាចៅស្រីរបស់ តារាកំប្លែងជើងចាស់ នាយកុយ ផងនោះ បច្ចុប្បន្ន ក្មេងស្រីរូបនេះ កាន់តែធំពេញរូបពេញរាង​ ចំណែកមុខមាត់ក៏កាន់តែស្រស់ស្អាតទៀតផង។ ជាមួយគ្នានេះដែរ បើទោះបី ឈិងលីន ហៅ មិនា មានវ័យក្មេង តែនាងពិតជាមានសមត្ថភាពផ្នែកសម្ដែងបានយ៉ាងល្អ មិនថា តួអង្គបែបណា ក៏នាងអាចសម្ដែងគ្រប់យ៉ាង។ ជាពិសេស នាងក៏បានលេចមុខ ក្នុងខ្សែភាពយន្តខ្នាតធំជាញឹកញាប់ផងដែរ ក្នុងនោះដែរ មិនថារឿងភាគ ឬរឿងដុំ សឹងតែឃើញមុខនាង ស្ទើរតែគ្រប់រឿងតែម្ដង។ ជាក់ស្ដែង ឆ្នាំថ្មីនេះតារាវ័យក្មេងរូបនេះក៏កាន់តែលូតលាស់ ធំធាត់ជាងមុន ចំណែករូបសម្ផស្ស ក៏កាន់តែស្អាតប្លែក។ ចំណែកការងារ ក្នុងវិស័យសិល្បៈ ក៏កាន់តែមានភាពមមាញឹកជាងមុន។ ហើយថ្មីៗនេះ…