ក្តៅៗពេលនេះ!! រុស្ស៊ី រកឃើញ វីត-19 ១០,៦៣៣ ករណីថ្មី ក្នុងរយៈពេលមួយថ្ងៃ, អ្នកឆ្លងសរុបកើនដល់ ១៣៤,៦៨៦នាក់

(ម៉ូស្គូ)៖ ពេលនេះអាជ្ញាធរសុខាភិបាលរុស្ស៊ី នៅថ្ងៃអាទិត្យ ទី០៣ ខែឧសភា ឆ្នាំ២០២០នេះ បានរកឃើញ COVID-19 រហូតដល់ទៅ ១០,៦៣៣ករណីថ្មី ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយ និងជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់បំផុតជាប់កំណត់ត្រាថ្មីមួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។ បើបូកបញ្ចូលតួលេខអ្នកឆ្លងថ្មីខាងលើ ធ្វើឱ្យចំនួនអ្នកឆ្លងសរុប នៅក្នុងប្រទេសរុស្ស៊ី កើនដល់ ១៣៤,៦៨៦នាក់។ តែទោះជាបែបនេះក្ដី អាត្រាអ្នកស្លាប់នៅតែស្ថិតនៅ ក្នុងកម្រិតទាប បើធៀបទៅនឹងបណ្ដាប្រទេសដទៃនៅអឺរ៉ុប។ អាជ្ញាធរសុខាភិបាលរុស្ស៊ី បន្ថែមទៀតថា អ្នកជំងឺស្លាប់ដោយសារ COVID-19 ក៏បានកើនដល់១,២៨០នាក់ផងដែរ ក្រោយអ្នកស្លាប់ថ្មី ៥៨នាក់ ត្រូវបានរាយការណ៍ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ខណៈអ្នកជាសះស្បើយឡើងវិញមាន ១៦,៦៣៩នាក់៕ ប្រភព៖ Fresh News

អ៊ីរ៉ុបខាងកើត អុក រុស្សីមួយក្បាច់វិញ ដោយប្រើសម្ព័ន្ធមេត្រីភាព នៃសមុទ្រទាំងបី..(មានវីដេអូ)

ប្រទេសរុស្ស៊ីបានបង្កើនសមត្ថភាពរបស់ខ្លួនក្នុងការធ្វើគម្រោងពង្រីកឥទ្ធិពលនៅក្រៅតំបន់​ ប៉ុន្តែប្រទេសចំនួន ១២ នៅអ៉ឺរ៉ុបខាងកើត កំពុងបង្កើតការទប់.ស្កាត់ដែលត្រូវបានគេស្គាល់ថា ប្រព័ន្ធភាព Threeseas ។ គំនិតផ្តួចផ្តើមសមុទ្រ ៣ គឺជាវេទិកានយោបាយមួយដែលអាចបត់បែនបានតាមកម្រិតប្រធានាធិបតីដែលបានចាប់ផ្តើមនៅឆ្នាំ ២០១៥ ។ គំនិតផ្តួចផ្តើមសមុទ្រទាំងបី មានគោលបំណងជំរុញការតភ្ជាប់និងសម្របសម្រួលការបង្រួបបង្រួមពិតប្រាកដក្នុងចំណោមរដ្ឋសមាជិកសហភាពអឺរ៉ុប ដោយហេតុនេះរួមចំណែកដល់ការពង្រឹងឯកភាពសហគមន៍អ៊ឺរ៉ុបបង្កើនការរួបរួមគ្នានិងការរួបរួមគ្នាជាមួយ EU និងការធ្វើសមាហរណកម្មអឺរ៉ុបបន្ថែមទៀត ដែលជាមូលដ្ឋានសម្រាប់ការចាប់ផ្តើមគម្រោងអឺរ៉ុបឡើងវិញដើម្បីទប់ទល់នឹងឥទ្ធិពលដែលកំពុងតែបង្កើនរបស់រុស្សី។ គំនិតផ្តួចផ្តើមសមុទ្រទាំងបីក៏ជាការចូលរួមចំណែកក្នុងតំបន់ក្នុងការពង្រឹងបណ្តាញឆ្លងអាត្លង់ទិកផងដែរ។ គំនិតផ្តួចផ្តើមសមុទ្រទាំងបីរួមមនា ហុងគ្រីឡាតវីលីទុយ អានី ប៉ូឡូញ រ៉ូម៉ានី ស្លូវ៉ាគី និងស្លូវេនី។ កិច្ចប្រជុំកំពូលឌូវូវនិកនៅឆ្នាំ ២០១៦ បានបើកការសន្ទនាក្រោមការឧបត្ថម្ភរបស់គំនិតផ្តួចផ្តើមសេសៀ ៣ បន្ទាប់មកនៅឆ្នាំ ២០១៧ ដោយកិច្ចប្រជុំវ៉ារស្សាវ៉ាដែលរដ្ឋចំនួន ៣ ដែលមានគំនិតផ្តួចផ្តើមទាំង ៣ ត្រូវបានចូលរួមដោយប្រធានាធិបតីអាមេរិកដូណាល់ត្រាំ។ កិច្ចប្រជុំកំពូលលើកទី ៣…

អាសូរណាស់ ប្អូនអើយប្អូន ទៅធ្វើការឆ្ងាយផ្ទះ ឆ្ងាយម្តាយ ប្រពន្ធ កូន ជាង១០ឆ្នាំ ស្រាប់តែពេលជួបគ្នាបានតែមួយភ្នែក ប្អូនទៅចោលបងអញ្ចឹង…

ជីវិតរបស់មនុស្សយើងម្នាក់ៗគ្នានរណាម្នាក់អាចកំណត់បានថា និងជួបរឿងអាក្រក់នៅពេលនោះ ។ ការកើតចាស់ ឈឺស្លា​ ប់ គឺជាធម្មតានៃជីវិតយើងគ្រប់រូប ដែលកើតលើផែនដីយើងនេះ។ ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Chan Thida បានបង្ហោះសារទាំងក្រៀមក្រំលើបណ្តាញសង្គមហ្វេសប៊ុកថា “ធ្វើការ​ជាង10ឆ្នាំ​ឆ្ងាយ​ម៉ែឪបង​ប្អូន​ប្រពន្ធ​កូន​ ហេតុ​អី​មកជួបគ្នាតែម៉ាភ្លេតចឹងអត់នឹកគ្នាទេអីប្អូន​អើយប្អូនហេតុអ្វើអាយុ​ខ្លី​ម្លេះ​មិនគួរណាសោះ កើតជាតិណាៗកុំអោយ​អភ័ព្វ​ដូចជាតិ​ណឹងលេះបង់ខ្លួនធ្វើការស្រុកគេរាប់ឆ្នាំបែជាជួបរឿងកំសត់ចឹង សូម​អោយ​ប្អូន​ទៅកាន់​សុគតិភព​ផងចុះ😭😭😭។ ម្ចាស់គណនីហ្វេសប៊ុកខាងលើក៏បានប្រាប់ឲ្យដឹងទៀតថា “គាត់មានជំងឺច្រើនមុខមាន មហារីក​សួត​ដំណាក់​កាលទី4 សុីឆ្អឹងខ្នង​រាលទៅដុះសាច់ក្នុងខួរក្បាលទៀត ជំងឺ​ណឹង​ពេទ្យ​ថាកើ២ឆ្នាំហើយតែយើងមិនដែរដឹងទេ​ទើបឈឺ2ខែនេះទេ”។ ទន្ទឹមនឹងនេះក៏មានបងប្អូនជាច្រើន បានចូលរួមសោកស្តាយចំពោះការបាត់បង់មួយនេះ ដែលគ្មានថ្ងៃវិលត្រឡប់ក្រោយឡើយ៕

កូនធំៗអស់ហើយ តែសម្រស់របស់ពិធីការិនី មាស ម៉ូលីណា នៅតែស្អាតខ្ញង់គ្មានប្រែ…

មានវ័យច្រើន និង មានកូនប្រុសធំទន្ទឹមខ្លួនអស់ទៅហើយក្តី តែកុំមើលសម្រស់របស់ពិធីការិនី មាស ម៉ូលីណា នៅតែស្រស់ស្រឡូនស្អាតដដែល ដោយមានការសរសើរថាសម្រស់របស់នាងហាក់មិនប្រែប្រួលមិនខុសមុនឡើយ ។ ទោះមានជីវិតគ្រួសារមិនសមប្រកបក្តី តែ មាស ម៉ូលីណា នៅតែរឹងមាំ និង ស្រស់ស្រាយដដែល ហើយនាងតែងបំពេញតួនាទីជាអ្នកម្តាយដ៏ល្អដែលគេតែងឃើញពិធីការិនីរូបនេះចំណាយពេលនាំកូនប្រុសទាំងបីរបស់ខ្លួនដើរកម្សាន្តនៅតាមរមណីយដ្ឋាននានាយ៉ាងរីករាយ និង កក់ក្តៅ ។ មានការសរសើរពីភាពរឹងមាំរបស់ មាស ម៉ូលីណា ក្រោយចែកផ្លូវជាមួយស្វាមី នាងមិនដែលបង្ហាញអារម្មណ៍នៅលើបណ្តាញសង្គមម្តងណាឡើយ ។  មានមនុស្សភាគតិចណាស់ដែលដឹងថានាង និង ស្វាមីបានបែកបាក់គ្នា ។ ពេលនេះដែរអតីតស្វាមីរបស់នាងក៏បានរៀបការភរិយាថ្មីហើយដែរ តែបើគេក្រឡែកមើល មាស ម៉ូលីណា ហាក់មិនបានគិតគូររឿងស្នេហាអ្វីឡើយ នាងតែងបង្ហាញភាពរីករាយជាមួយកូនប្រុសទាំងបីដែលមើលទៅពិតជាកក់ក្តៅ ។ បើក្រលេកមើលមុខមាត់កូនប្រុសទាំងបីរបស់ មាស ម៉ូលីណា…

ទៅដល់អូស្រ្តាលី នៅតែក្នុងផ្ទះ ជាតិ សុច្ចកា ឡើងគីឡូបែកសាច់ប្លែក…!

រយៈពេលជិតពីរខែហើយដែលតារាចម្រៀងវ័យក្មេង ជាតិ សុច្ចកា បានចេញទៅសម្តែងនៅប្រទេសអូស្ត្រាលី តែយ៉ាងណារហូតមកដល់ពេលនេះនាងមិនទាន់កំណត់ពេលវេលាត្រលប់មកស្រុកខ្មែរនៅឡើយទេ បើទោះបីនាងបានបញ្ចប់ការសម្តែងទៅហើយក្តី ។ ស្របពេលវីរុសកូវីដ ១៩ មិនទាន់ស្ងប់ និង មិនទាន់មានការបើកជើងយន្តហោះនោះ ជាតិ សុច្ចកា នៅបន្តស្នាក់នៅប្រទេសអូស្រា្តលីបន្តទៀតដោយគ្មានការកំណត់ ។ ក្រៅពីសំងំនៅក្នុងផ្ទះមិនបានចេញទៅណានោះ ជាតិ សុច្ចកា បានត្អូញត្អែរថាមានការនឹកស្រុកជាពិសេសនឹកផ្ទះ តែអ្វីដែលធ្វើឱ្យហ្វេនៗលាន់មាត់ស្ទើរគ្រប់គ្នានោះគឺនាងឡើងសាច់ទ្រលុកទ្រលន់ប្លែក ។ នេះជាលើកដំបូងដែល ជាតិ សុច្ចកា បានចេញទៅសម្តែងនៅប្រទេសអូស្រ្តាលី ដោយនាងរួមដំណើរជាមួយលោក អេនឌី និង តារាចម្រៀងស្រីមួយរូបទៀត ដែលតាមគម្រោងនាងចេញទៅសម្តែងនៅទីនោះរយៈពេលមួយខែ និង ពេលនេះការសម្តែងរបស់នាងបានបញ្ចប់ហើយតាំងពីថ្ងៃទី ១១ ខែមេសាម្ល៉េះ ប៉ុន្តែការសម្តែងរបស់នាងមិនបានជោគជ័យដូចការរំពឹងទុកឡើយ យ៉ាងណាមិញ ជាតិ សុច្ចកា នៅតែរីករាយដោយបានចេញមកសម្តែងនៅបរទេសជាលើកដំបូង…

ថាមែនៗ! ម្ចាស់ហ្វេសប៊ុកឈ្មោះ Alex Piano បានចូលខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ដើម្បី…

ភ្នំពេញ៖ ប្រិយមិត្តជ្រាបច្បាស់រួចហើយរឿងរ៉ាវកក្រើកបណ្តាញសង្គម ដែលបុរសរូបនេះបាផុសនោះយ៉ាងណាមិញ នៅមុននេះបន្តិ ចនៅក្នុងផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបុរសម្នាក់ឈ្មោះ រស់ ដារ៉ា ដែលប្រេីប្រាស់គណនីហ្វេសបុកឈ្មោះ Alex Pianoដែលបានយកព័ត៌មានចាស់តាំងពីឆ្នាំ២០១៨ ដែលគាត់បានបេីកបរល្មេីសស្លាកសញ្ញាចរាចរណ៍ យកមកផុសខុសពីការពិតកាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ដែលធ្វេីឲ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ ជាពិសេសធ្វេីឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ កិត្តិយសរបស់សមត្ថកិច្ចដែលបានខិតខំបំពេញភារកិច្ចក្នុងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ។បុរសម្នាក់ត្រូវបានសមត្ថកិច្ចការិយាល័យប្រឆាំងបទល្មេីសបច្ចេកវិទ្យាផែនសន្តិសុខនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាំខ្លួនមកធ្វេីការសួរនាំ ហេីយគាត់ក៏បានធ្វេីការទទួលកំហុស និងថតវីដេអូសុំទោសជាសាធារណ:ដល់ប្រជាពលរដ្ឋ ជាពិសេសសុំទោសដល់សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ សមត្ថកិច្ចក៏បានធ្វេីការណែនាំ អប់រំ និងធ្វេីកិច្ចសន្យាដោយផ្តិតមេដៃផងដែរ ។ ក្រោយបញ្ចប់ការណែនាំ អប់រំ និងធ្វេីកិច្ចសន្យារួច សមត្ថកិច្ចក៏បានអនុញ្ញាតិឲ្យគាត់ត្រឡប់ទៅគេហដ្ឋានវិញ ។ សូមទស្សនាវីដេអូខាងក្រោមនេះ សូមទស្សនាវីដេអូខាងក្រោមនេះ