កុំចេះតែហ៊ាន ! មហាជន ផ្ទុះការរិះគន់ខ្លាំងៗទៅកាន់ អ្នកនាង Love Riya ជិះសុទតែរថយន្ដទំនើបតម្លៃរាប់សែនដុល្លារ ប៉ុន្តែមិនស្គាល់​ស្តាំ​-​ឆ្វេង …(មានវិដេអូ)

ហ្វេសប៊ុក ៖ ប្រិយមិត្តជាទីមេត្រីបងប្អូនច្បាស់ជាបានស្គាល់ហើយថា អ្នកនាង Love Riya គឺជាអ្នកលក់ឡេតាមអនឡាញម្នាក់ដែកមានរូបសម្រស់ស្រស់ស្អាត និងកំពុងតែទទួលបានប្រជាប្រិយភាពខ្លាំងបន្ទាប់ពីនាងលែងលះពីស្វាមីរួច ។ ទន្ទឹមនិងនេះដែរនៅកាលពីពេលថ្មីៗនេះ បានផ្ទុះការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីរូបភាពរថយន្ដទំនើបតម្លៃរាប់សែនដុល្លារម៉ាក Rolls-Royce ស្លាកលេខ កម្ពុជា RIYA.999 ត្រូវបានចែករំលែក កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ម្សិលមិញនេះ ដោយបានចូលចតបញ្ច្រាសទិសនៅមុខព្រះរបមរាជវាំងទាំងស្ថានភាពកំពុងតែមានការកកស្ទះហើយ​អ្វីដែល​ហួសចិត្ត​ខ្លាំង​បំផុត​នោះ គឺ​បាន​បើកភ្លើង​សញ្ញា​សុំ​ផ្លូវ​ទៀត ពិតជា​អស្ចារ្យ​ណាស់​ ។ យ៉ាងណាមិញ មហាជនបាននាំគ្នា​រិះគន់ Love Riya យ៉ាងចាស់ដៃផងដែរថា ឡាន​ថ្លៃ​តែ​អ្នកបើកបរ​ចរិត​ថោក​ផុត​លេខ ចតរថយន្ត​បញ្ច្រាសទិស​មិន​ស្គាល់​ស្តាំ​-​ឆ្វេង ដែល​នាំ​ឲ្យ​មានការ​កកស្ទះ​ដល់​អ្នកដំណើរ​រអ៊ូរទាំ​ជាខ្លាំង​ ៕ ចង់ជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោម៖ សូនទស្សនាវីដេអូខាងក្រោមនេះ

ធ្លាប់គិតថា ណាខុន ជាសង្សារឌុច លីដា​ ពេលនេះ លោក បញ្ចេញមុខសង្សារហើយ

ភ្នំពេញ៖ តារាសម្ដែងប្រុសដ៏មានប្រជាប្រិយភាព លោក ណាខុន កំពុងតែសាងភាពល្បីល្បាញ ក្នុងការងារសិល្បៈសម្ដែង ដែលទទួលបានការគាំទ្រពីបណ្ដាទស្សនិកជនជាច្រើន ជាពិសេស តារាប្រុសរូបនេះ ថែមទាំងមានរូបសម្រស់ស្រស់សង្ហា គួរជាទីចាប់អារម្មណ៍របស់ហ្វេនៗគ្រប់គ្នា ផងដែរ។ យ៉ាងណាមិញ បើងាកមកមើលពីជីវិតផ្ទាល់ខ្លួន របស់តារាប្រុសរូបនេះវិញ ឃើញថា កាលពីមុននេះបន្តិច តារាប្រុសរូបនេះ ស្រាប់តែបានបង្ហោះសារព្រមទាំង រូបថតគូជាមួយនឹងនារីម្នាក់ ដែលបានធ្វើហ្វេនៗជាច្រើនផ្ទុះភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយនារីដែលនៅក្នុងរូបភាពមួយនោះ គឺជាគូស្នេហ៍បណ្ដូលចិត្ត របស់លោក តែម្ដង។ លើសពីនេះទៅទៀត តាមរយៈរូបភាពនេះ លោកមិនទាន់បានបង្ហាញមុខមាត់ច្បាស់នៅឡើយទេ ថានារីរូបនោះគឺជា អ្នកណា ដោយបានយកស្ទីកគ័រមកបិទបាំងមុខនាង ទៀតផង តែទោះជាយ៉ាងណា ហ្វេនៗរបស់លោក ជាច្រើន នៅតែមានភាពសប្បាយរីករាយ ព្រមទាំងចូលរួមត្រេកអរ ដោយបានឃើញលោកមានសេចក្ដីសុខ និងរកបានអ្នកជាទីស្រលាញ់ ផងដែរ៕…

ពលរដ្ឋខ្មែរនៅក្រៅប្រទេស កាន់លិខិតឆ្លងដែនកម្ពុជា អាចចូលស្រុកវិញ មិនបាច់មានប័ណ្ណបញ្ជាក់សុខភាពទេ

នៅថ្ងៃទី២៧​ ឩសភា​ ២០២០​ នេះ​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ បានសម្រេច​វិធានការដោះស្រាយជាផ្លូវការចំពោះពលរដ្ឋខ្មែរដែលកាន់លិខតឆ្លងដែនកម្ពុជា ហេីយដែលកំពុងធ្វេីដំណេីរ ឬ មានបំណងធ្វេីដំណេីរពីក្រៅប្រទេសវិលត្រឡប់ចូលមកកម្ពុជាវិញ​ គឺមិនតម្រូវឱ្យមានវិញ្ញាបនប័ត្របញ្ជាក់សុខភាពថាគ្មានជំងឺឆ្លងកូវីដ​-១៩​ ទេ ។ វិធានការនេះគឺនឹងជួយសម្រួលដល់ពលរដ្ឋនៅក្រៅប្រទេសឆាប់បានវិលត្រឡប់មកជួបជុំក្រុមគ្រួសារនៅក្នុងប្រទេសខ្លួនវិញ ។​ ប៉ុន្តែពេលវិលត្រឡប់មកដល់ប្រទេសវិញគឺ​តម្រូវឱ្យចូលពិនិត្យសុខភាព​ និងពិនិត្យសំណាក​ ហេីយដាក់ឱ្យស្នាក់នៅដាច់ដោយឡែកចំនួន ១៤ ថ្ងៃរង់ចាំលទ្ធផលសំណាកថាតេីមានរោគឆ្លងឬអត់​រោគឆ្លង​ ទេីបអនុញ្ញាត្តិឱ្យទៅលំនៅដ្ឋានវិញ ​៕ ប្រភព៖ Samdech Hun Sen, Cambodian Prime Minister

គង់ ច័ន្ទស្រីមុំ លេងបបួលកូនស្រីតែមួយ ស្ទីលដង្កៀបពណ៌ចម្រុះពេញក្បាល ស្អាតប្លែក

ធម្មតាក្នុងនាមអ្នកសិល្បៈម្នាក់ តារាស្រី គង់ ច័ន្ទស្រីមុំ តែងតែផ្លាស់ប្ដូរការតុបតែងខ្លួនឱ្យលេចធ្លោ ស៊ីវិល័យដេញតាមសម័យកាលជានិច្ច ដោយធ្វើយ៉ាងណាកុំឱ្យមើលទៅច្រំដែលៗ ព្រោះអ្នកសិល្បៈត្រូវការរិះរកគំនិតថ្មីៗ ប្លែកៗ ដើម្បីទទួលបានការចាប់អារម្មណ៍កាន់តែខ្ពស់ពីសំណាក់ទស្សនិកជន ។ ជាក់ស្តែងថ្មីៗនេះ តារាស្រីវ័យក្មេង និង ជាអ្នកម្តាយសម័យថ្មីរូបនេះ បានបង្ហាញវត្តមានទៅសួរសុខទុក្ខអតីតតារាសម្តែង មួយមួយ ដែលមិត្តក្នុងសិល្បៈម្នាក់ទើបសម្រាលកូនហើយ ។ ក្នុងនោះអ្នកម្តាយសម័យថ្មី គង់ ច័ន្ទស្រីមុំ បានតុបតែងខ្លួនមួយចាស់ដៃពីរនាក់កូនស្រីសំណព្វចិត្ត ម៉ូម៉ូ ដោយបបួលគ្នាលេងស្ទីលជាមួយនឹងដង្កៀបសក់រូបរំលេចពណ៌ចម្រុះពេញក្បាល មើលទៅលេចធ្លោ និង ស្អាតប្លែក ។ ការលេងស្ទីលតុបតែងខ្លួនបែបនេះ តារាស្រី គង់ ច័ន្ទស្រីមុំ និង កូនស្រី បានទទួលការលើកសរសើរពីសម្រស់ និង ភាពច្នៃប្រឌិតក្នុងការតុបតែងខ្លួននេះយ៉ាងខ្លាំង ។ ចង់ដឹងពីរនាក់ម្តាយកូន…

លី ម៉ារីណា តែងខ្លួនដូចកូនក្រមុំ ក្នុងពិធីខួបកំណើតគម្រប់អាយុ ៤០ឆ្នាំយប់មិញ

សម្រាប់ឆ្នាំនេះក៏មិនខុសពីបណ្តាឆ្នាំមុនដែរតារាសម្តែងរូបស្រស់សាច់សខ្ចី លី ម៉ារីណា បានរៀបចំពិធី ខួបកំណើតគម្រប់អាយុ ៤០ឆ្នាំកាលពីថ្ងៃទី ២៦យប់មិញនេះនៅភោជនីយដ្ឋានវីហ្វ្រេនបឹងត្របែក ដោយមានការចូលរួមពីសំណាក់មិត្តភក្តិ មួយចំនួន។ ដោយសារ កូវីដ១៩ មិនទាន់ស្ងប់ស្ងាត់ លី ម៉ារីណា មិនហ៊ានរៀបចំពិធីខួបកំណើតអធិកអធមដូច រាល់ឆ្នាំនោះទេ ។ ភាគច្រើនគឺមានតែសាច់ញាតិនិងមិត្តភក្តិមួយចំនួនតែប៉ុណ្ណោះដែលចូលរួមនៅក្នុង ពិធីខួបកំណើតគម្រប់អាយុ ៤០ឆ្នាំ ។ អ្វីដែលកត់សម្គាល់ក្នុងនាមជាម្ចាស់កម្មវិធី លី ម៉ារីណា បានលេង ឈុតសម្លៀកបំពាក់ដល់ទៅពីរឈុតតែឈុតដែលចាប់អារម្មណ៍នោះគឺនាងស្លៀករ៉ូបពណ៌សដូចជា កូនក្រមុំដែលមើល ទៅពិតជាស្រស់ស្អាតនិងទាក់ទាញជាខ្លាំងស្ទើរមិនដឹងថាអ្នកនាងមានវ័យដល់ទៅ ៤០ ឆ្នាំឡើយ ។ ក្នុងនោះក៏មាន ការជូនពរពីសំណាក់មិត្តភក្តិនៅក្នុងថ្ងៃពិសេសនេះ ។ ទោះមិនមែនជាពិធីធំដុំដូចរាល់ឆ្នាំ តែមើលទៅ លី ម៉ារីណា នៅតែរីករាយនិងមានសេចក្តីសុខជាខ្លាំងនៅក្នុងពិធីខួបកំណើតរបស់នាង នៅក្នុងឆ្នាំនេះ…

គម្រប់ខួប ២៣ ឆ្នាំរបស់ លី វ៉ាហេទ យប់មិញ សុខ​ សុម៉ាវត្តី ពោលពាក្យផ្អែមជាងទឹកឃ្មុំទៀត…

រយៈពេលជាច្រើនឆ្នាំមកហើយ ដែលអ្នកម៉េម៉ាយស្រស់ស្អាត សុខ សុម៉ាវត្តី បានចាប់ដៃគ្នាបង្កើតទំនាក់ទំនងស្នេហាជាសង្សារនឹងគ្នា ជាមួយនឹងកីឡាករបាល់ទាត់ក្លឹបបឹងកេត លី វ៉ាហេត។ ទោះបីជាស្នេហា របស់អ្នកទាំងពីរខាងស្រី មានវ័យច្រើនជាងប្រុសយ៉ាងណាក៏ដោយ ក៏ សុខ សុម៉ាវត្តី និង លី វ៉ាហេត តែងតែបង្ហាញនូវភាពផ្អែមល្ហែមស្ទើររាល់ថ្ងៃ ដែលធ្វើឲ្យយុវវ័យមួយចំនួនច្រណែននឹងគូរស្នេហ៌ខុសវ័យមួយគូរនេះ។ ដូចជាកាលពីថ្ងៃខួបកំណើរគម្រប់ ២៣ឆ្នាំ របស់លោក លី វ៉ាហេត កាលពីថ្ងៃទី២៧ ឧសភា ម្សិលមិញនេះ អ្នកម៉េម៉ាយ សុខ សុម៉ាវត្តី បានបង្ហោះសារឡើងមិនចេះខ្លី ជូនពរដល់សង្សាររបស់ខ្លួនយ៉ាងដូចនេះថា «Happy officially 23 year old my សង្សាចាស់! ឆ្នាំនេះមិនមានអីច្រើនទេ…