យុទ្ធសាស្ត្រល្អ! បញ្ចុះតម្លៃ ៩០% ដល់ភ្ញៀវនារីៗណា ដែលស្លៀកសំពត់ខើចខ្លី តែបើស្លៀកវែងបានតែ

ចិន៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មានហាងលក់ស៊ុបមួយកន្លែង ស្ថិតនៅទីក្រុង Jinan ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានលើកទឹកចិត្តអោយភ្ញៀវនារី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មានរូបសម្បត្តិស្រស់ស្អាត ទទួលទានអាហារពេលល្ងាច ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បញ្ចុះតំលៃកាន់តែច្រើន បើស្លៀកសំពត់កាត់តែខ្លី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នេះជាគោលការណ៍របស់ហាង ។

អតិថិជននារីៗត្រូវបានទទួលការបញ្ចុះតម្លៃ ៩០% ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បើសិនជាស្លៀកសំពត់ខ្លី ខើចលើជង្គង់ ៣៣ សង់ទីម៉ែត្រ ហើយអ្នកស្លៀកខើចត្រឹម ៨ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សង់ទីម៉ែត្រ លើជង្គង់ទទួលបានការបញ្ចុះតម្លៃត្រឹមតែ២០% តែប៉ុណ្ណោះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យុទ្ធសាស្ត្រទីផ្សារនេះគេអោយឈ្មោះថា Risqué ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កំពុងតែមានប្រជាប្រិយភាពខ្លាំង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅក្នុងប្រទេសចិន នៅពេលនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បច្ចុប្បន្ននេះនៅប្រទេសចិន មានហាងជាច្រើនមានជំនឿថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ការដែលមាននារីស្លៀកខើចខ្លី នៅកន្លែងរកស៊ី គឺជាវិធីតែមួយគត់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលធ្វើឲ្យអាជីវកម្ម របស់ពួកគេ មានការរីកចំរើន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងនាំភ្ញៀវអោយមកកាត់តែច្រើន ៕

Leave a Reply