តារាចម្រៀងកញ្ញាសុខ ស្រីនាង ពិតជាស្រស់ស្អាតណាស់ក្រោយលេងស្ទាយឈុតបែបនេះ

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានជ្រាបដឹងច្បាស់ហើយថា មួយរយៈចុងក្រោយរូបនេះ តារាចម្រៀងស្រី សុខ ស្រីនាង បានចំណាយពេលនៅតែផ្ទះ​ជាមួយនឹងក្រុមគ្រួសារបានច្រើន ដោយមិនសូវមានការងារសិល្បៈរវល់ដូចមុនប៉ុន្មានទេ ខណៈជំងឺកូវីដ១៩ កំពុងរាតត្បាត។

ជាពិសេស នាងក៏តែងតែក្រើនរំលឹកដល់ មហាជនទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ បើទោះបីជា ប្រទេសកម្ពុជា មិនសូវមានអ្នកឆ្លងជំងឺដ៏កាចសាហាវច្រើនដូចបណ្តាប្រទេសដទៃក៏ដោយ។

ដោយឡែក ខណៈរូបនាងនៅតែផ្ទះក្តី ក៏សុខ ស្រីនាង មិនធ្វើឲ្យបណ្តាញសង្គមរបស់នាង ស្ងាត់នោះដែរ ដោយតែងតែបង្ហោះជារឿយៗជាមួយនឹងស្ទាយ៍លេងខ្លួនថ្មីមួយបែបទៀតហើយ បែបជាខោជើងវែងវិញម្តង។

ចំពោះការលេងស្ទីលបែបនេះ ក៏មានមនុស្សជាច្រើន បានសរសើរថា ពិតជាសាកសមនឹងសុខ ស្រីនាងខ្លាំងណាស់ ដោយសារតែ រូបនាង មានរូបរាងស្អាត អមនឹងកម្ពស់ខ្ពស់ ស្តង់ដាទៀតនោះ កាន់តែធ្វើឲ្យ នាងធ្វើខ្លួនយ៉ាងដូច្នោះ គឺពិតជាស្រស់ស្អាត។

ក្នុងនោះដែរ គេក៏និយាយផងដែរថា ភាពស្រស់ស្អាតរបស់តារាៗមិនមែនទាល់តែស្លៀកស៊ិចស៊ី ស៊ីអារម្មណ៍ បញ្ចេញនេះបញ្ចេញនោះ ទើបទាក់ទាញ លេចធ្លោនោះទេ មើលតែសុខ ស្រីនាង នៅតែធ្វើឲ្យគ្រប់គ្នា ចាប់អារម្មណ៍មកលើរូបនាង ថ្វីបើស្លៀកខោជើងវែងក៏ដោយ៕តោះមើលស្ទីលលេងខ្លួន បែបខោជើងវែង សាមញ្ញៗតែស្អាត ជាមួយខ្មែរឡូតទាំងអស់គ្នា។ប្រភព៖ ហ្វេសប៊ុក

Leave a Reply