ទេសភាពដើមត្នោតស្អាតណាស់! ទោះរវល់យ៉ាងណា ក៏ ថៅកែហាងពេជ្រ នៅឆ្លៀតពេលទៅលំហែកាយ ស្រូបខ្យល់អាកាសធម្មជាតិ ថែមទាំងបង្ហាញអារម្មណ៍មួយថា…

ហ្វេសបុក៖ លោកស្រី ទ្រី ដាណា គឺជា ថៅកែហាងពេជ្រ ម្នាក់ដែលមានរូបសម្រស់ស្រស់ស្អាត មិនត្រឹមតែពូកែរកស៊ីប៉ុណ្ណោះទេ លោកស្រីក៏ត្រូវបានមហាជនជាច្រើនកោតសរសើរយ៉ាងខ្លាំងពីទឹកចិត្តដ៏សប្បុរសធម៌របស់គាត់ផងដែរ ព្រោះតែងតែជួយអ្នកដែលត្រូវការចាំបាច់ ដោយក្តីពេញចិត្ត ចេញពីបេះដូង។


តែទោះមានការងារមមាញឹកខ្លាំងប៉ុណ្ណាក៏ដោយ ក៏លោកស្រី នូវឆ្លៀតពេលវេលា លំហែកាយ ផងដែរ។ ជាក់ស្តែងនៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២០ នេះ គេបានឃើញលោកស្រីទៅថតលេងកម្សាន្តនៅតំបន់មួយកន្លែង ដែលមានទេសភាព ដើមត្នោតធំៗ ស្រស់ស្អាត គួរឲ្យគយគន់។


លោកស្រី បានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមថា៖ “ស្រស់ស្រាយខ្លាំងណាស់ (ស្រលាញ់ទេសភាព) រស់នៅជាមួយ និងការពិត គឺសប្បាយចិត្ត និងរំភើប និងអ្វីដែលខ្លួនកំពុងតែមាន និងធ្វេី។ ធ្វើការខ្លះ​ រកស៊ីខ្លះ​ ដើរស្រូបខ្យល់អាកាសធម្មជាតិខ្លះ​ អារម្មណ៍ស្រស់ស្រាយជីវិតមានន័យ ក្នុងជីវិតមនុស្សម្នាក់ៗ ឆ្លងកាត់រឿងជាច្រើន មិនចេះចប់មិនចេះហើយ ត្រូវតែចេះប្រើជីវិតអោយមានន័យ នោះទើបអ្វីប្រសើរឡើង”៕

Leave a Reply