ចូលរួមអបអរ! ក្រោយស្គាល់ចិត្តគ្នា៥ឆ្នាំ ស្ងាត់ៗ ពិធីការិនី ប៉ែន ស្រីពេជ្រ ចូលរោងភ្ជាប់ពាក្យបាត់

ភ្នំពេញ៖ នាព្រឹកថ្ងៃទី ២៨ ខែ មេសា នេះ ផ្ទាល់តែម្ដង តារាសម្ដែង និង ជាពិធីការនីដ៏ល្បីប្រចាំ ប៉ុស្ត៍ទូរទស្សន៍ហង្សមាស កញ្ញា ប៉ែន ស្រីពេជ្រ បានធ្វើឲ្យទស្សិកជន មានការភ្ញាក់ផ្អើល ចំពោះដំណឹងដ៏រីករាយមួយ ដោយ បានចូលរោង ជ័យភ្ជាប់ពាក្យតាមប្រពៃណី ជាមួយកម្លោះសង្ហាមួយរូប ដោយមានការចូលរួម ពីមិត្តភក្ដិ សាច់ញាតិ ចាស់ទុំទាំងសងខាង ពិសេសក៏មានវត្តមាន អ្នកសិល្បៈមួយចំនួនចូលរួមផងដែរ។


ជាមួយគ្នានេះដែរ តារាស្រីរូបនេះ ក៏បានរៀបរាប់ជាមួយពាក្យពេចន៍មួយចំនួន នៅលើគណនីហ្វេសប៊ុករបស់នាងផ្ទាល់ ដោយបានរៀបរាប់ថា៖ ពិធីភ្ជាប់ពាក្យ Sreypich Pen & Np Netra 27/04/2020 រយៈពេលប្រាំឆ្នាំហើយដែលយើងបានស្គាល់គ្នាហើយថ្ងៃនេះហើយដែលយើងក្លាយជាគូដណ្តឹងនិងគ្នាអគុណអ្នកមានគុណទាំងបួនធ្វើអោយកូនមានថ្ងៃនេះកូនទាំងពីរសូមជូនពរ លោកអ្នកមានគុណនិងក្រុមគ្រួសារទាំងសងខាងទទួលបាននៅសេចក្តីសុខនិងសេចក្តីចម្រើនគ្រប់ក្រុមគ្រួសារ។


យ៉ាងណាមិញ ចំពោះថ្ងៃរៀបការរបស់អ្នកទាំង២ នៅមិនទាន់ដឹងថាអ្នកទាំង២ នឹងមានគម្រោង រៀបការនៅថ្ងៃណានៅឡើយទេ បើមានព័ត៌មានបន្ថែម Khmerlaod នឹងជម្រាបជូនបន្ត។ក្នុងនោះផងដែរ ក៏មានការចូលរួមខមិន អបអរសាទរ ចំពោះដំណឹងដ៏គួរឲ្យរីករាយនេះ ពីបណ្ដារហ្វេនៗ ជាច្រើននៅលើបណ្ដាញសង្គមរបស់នាងផងដែរ។ ទស្សនារូបភាពខាងក្រោម៖

Leave a Reply