ស្រាយ​ឲ្យ​អស់​ចម្ងល់ ​សុខ លីន ត្រូវ​ជា​អ្វី​នឹង​តារា​សម្ដែង ជា វណ្ណារិទ្ធ?

ប្រិយមិត្ត​ខ្លះ​បាន​ឆ្ងល់​ថា តារា​Tik Tok សុខ លីន ត្រូវ​ជា​អ្វី​នឹង​តារា​សម្ដែង ជា វណ្ណារិទ្ធ បាន​ជា​មាន​មុខមាត់​ស្រដៀង​គ្នា​ខ្លាំង​ម្ល៉េះ។ បើ​អ្នក​ទាំង​ពីរ​បណ្ដើរ​គ្នា ឬ​ទៅ​ណា​មក​ណា​ជាមួយ​គ្នា​នោះ ច្បាស់​ជា​គេ​គិត​ថា​ជា​បងប្អូន​ភ្លោះ ឬ​បងប្អូន​បង្កើត​មិន​ខាន​ឡើយ ប៉ុន្ដែ​អ្វី​ដែល​គេ​ស្មាន​នេះ គឺ​ខុស​ស្រឡះ។

នៅ​ក្នុង​ឱកាស​ដែល​សុខ លីន ចូល​រួម​សម្ពោធ​ខ្សែភាពយន្ដ​មួយ​នៅ​ផ្សារ​ទំនើប​ស៊ីធីម៉ល កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​បាន​ប្រាប់​Sabay ថា មាន​សិល្បករ និង​អ្នក​គាំទ្រ​ច្រើន​ណាស់​បាន​ច្រឡំ​នាង​ថា ជា​ប្អូន​ស្រី​បង្កើត​របស់​តារា​សម្ដែង និង​ជា​ពិធី​ករ​លោក ជា វណ្ណារិទ្ធ ប៉ុន្ដែ​នាង និង​លោក ជា វណ្ណារិទ្ធ មិន​ជាប់​សាច់​ឈាម​អ្វី​នឹង​គ្នា​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​អ្នក​ទាំង​ពីរ​បាន​រាប់​អាន​គ្នា​ដូច​ជា​បងប្អូន។

សុខ លីន បន្ថែម​ថា រូប​នាង និង​លោក ជា វណ្ណារិទ្ធ ទើប​ស្គាល់​គ្នា​ហើយ​ស្រឡាញ់​រាប់​អាន​គ្នា​ដូច​បងប្អូន​ដែរ៖ “ថ្ងៃ​មុន​ខ្ញុំ​ទៅ​កម្មវិធី​នៅ​ប៉ុស្តិ៍​បាយ័ន​ជួប​គាត់ ហើយ​គាត់​ថា​មុខ​ដូច ពេល​សើច​កាន់តែ​ដូច”។

រូបភាព៖ ហ្វេសប៊ុក សុខ លីន
សុខ លីន គឺ​ជា​តារា​សម្ដែង ដើរ​ម៉ូដ និង​ជា​តារា​ចម្រៀង បាន​គ្រលាស់​ខ្លួន​ចេញ​ពី​ជាង​អ៊ុត​សក់​ម្នាក់​នៅ​ស្រុក​កំណើត នា​ខេត្ដ​កំពង់​ចាម។ សុខ លីន ត្រូវ​បាន​គេ​ឯង​ស្គាល់​ច្រើន តាម​រយៈ​លេង​បណ្ដាញ​សង្គម​Tik Tok ជាង​ពីរ​ឆ្នាំ។ រីឯ​លោក ជា វណ្ណារិទ្ធ គឺ​ជា​តារា​សម្ដែង និង​ជា​ពិធី​ករ​ទូរទស្សន៍ ហើយ​បច្ចុប្បន្ន​លោក​បាន​រៀបការ ហើយ​មាន​កូន​ពីរ​នាក់​ហើយ។

Leave a Reply