កប់ណាស់! ក្រោយឃើញផ្ទះវីឡា ស៊ីវម៉ី ដែលកំពុងសង់នៅខេត្ត ពិតជាធំខ្លាំង

ព្រៃវែង៖ ជឿជាក់ថា ប្រិយមិត្តប្រាកដជាបានស្គាល់ អ្នកជំនួញតាមប្រព័ន្ធអនឡាញដ៏ល្បី អ្នកនាង សៀវម៉ី ដែលមួយរយៈចុងក្រោយមកនេះ ក្រឡេកឃើញថា ការរកស៊ីរបស់នាង ដែលជាការលក់ផលិតផលតាមបណ្ដាញសង្គមហ្វេសប៊ុក កាន់តែមានភាពប្រសើរឡើងជាលំដាប់ ផងដែរ។


មិនត្រឹ​មតែបង្ហាញពីការរកស៊ី ប្រកបដោយភាពជោគជ័យរបស់ខ្លួននោះទេ អ្នកជំនួញរូបនេះ ថែមទាំងបង្ហាញឲ្យឃើញពី ការរស់នៅយ៉ាងទាន់សម័យ ជាមួយនឹងរបស់របរប្រើប្រាស់ទំនើបៗ ក្នុងផ្ទះដ៏ធំស្កឹមស្កៃ ទៀតផង។


លើសពីនេះទៅទៀត ថ្មីៗនេះ នាងក៏បានបង្ហោះរូបភាពប៉ុន្មានសន្លឹក នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក បង្ហាញឲ្យឃើញពីវីឡាដ៏ថ្មីស្រឡាង​ របស់នាង ដែលធ្វើជិតរួចទៅហើយ ថែមទាំងមានទីធ្លាធំទូលាយ ព្រមទាំងមានរៀបចំតុបតែងយ៉ាងស្អាត ទាំងខាងក្នុង និងខាងក្រៅ ផងដែរ៕ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply