អាថ៌កំបាំងនៃតំបន់ការពារធម្មជាតិ! ក្រៅពីព្រៃឈើ មាន បុប្ជាផ្កាព្រៃ ផ្កាអង្គារសិល្ប៍ ផ្កាកេសរកូលព្រៃ រួមនឹងជីវៈចម្រុះផ្សេងទៀត គួរជាទីគយគន់ ស្រស់ស្អាតណាស់…

នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២០ នេះ គេប្រទះឃើញ ហ្វេសប៊ុកផេកផ្លូវការមួយរបស់ ក្រសួងបរិស្ថាន បានបង្ហោះរូបភាពដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនសន្លឹក នូវអាថ៌កំបាំងនៃតំបន់ការពារធម្មជាតិ។ ហ្វេសប៊ុកដដែលបានបញ្ជាក់បន្ថែមថា៖


“អាថ៌កំបាំងនៃតំបន់ការពារធម្មជាតិ! ក្រៅពីព្រៃឈើ មានជីវៈចម្រុះផ្សេងទៀតដែលធ្វើឱ្យតំបន់អភិរក្សគួរជាទីទាក់ទាញសម្រាប់គោលដៅទេសចរណ៍ធម្មជាតិ បង្កើនចំណូលជូនប្រជាសហគមន៍។


បុប្ជាផ្កាព្រៃ ផ្កាអង្គារសិល្ប៍ ផ្កាកេសរកូលព្រៃ រួមនឹងជីវៈចម្រុះផ្សេងទៀត មានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិ បង្កើតជាទស្សនីយភាពគួរជាទីគយគន់ ហើយរូបភាពភ្ជាប់មកជាមួយនេះមាននៅក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់។ រួមគ្នាបង្កើតសេដ្ឋកិច្ចមូលដ្ឋាន បង្កើតការងារ បង្កើនចំណូលដល់ប្រជាសហគមន៍ដើម្បីពង្រឹងកិច្ចការពារនិងអភិរក្សធនធានធម្មជាតិ!”៕

Leave a Reply