លោក គួច ចំរើន ប្រាប់មូលហេតុរក្សាទុកដើមឈើ១ ដើម នៅចំកណ្តាលវិថី…

លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានសិក្សាជាមួយជំនាញសាធារណៈ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឈានដល់រក្សាដើមឈើមួយដើម ស្ថិតនៅចំកណ្តាលវិថីជំទាវម៉ៅ ដែលជាផ្លូវធ្វើថ្មីនៅក្រុងព្រះសីហនុ ដោយមិនកាប់នោះឡើយ ក្នុងហេតុផលរក្សានូវធនធានធម្មជាតិ ដាស់អារម្មណ៍អោយប្រជាជន ស្រឡាញ់ដើមឈើ។

លោកអភិបាលគិតថា៖ ការសម្រេចនេះនាំឱ្យមានការមើលឃើញនូវទឹកចិត្តស្រឡាញ់ធម្មជាតិ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្រឡាញ់ព្រៃឈើពីសំណាក់រូបលោក ក៏ដូចមានការគោរពស្រឡាញ់ពីមហាជនរូបនេះ។ ការសម្រេចចិត្តរបស់លោកក៏នាំឱ្យមានការកោតសរសើរច្រើនផងដែរពីមជ្ឈដ្ឋានប្រជាជន និងក្លាយជាចំណាប់អារម្មណ៍ មួយសម្រាប់ខេត្តព្រះសីហនុ មានដើមឈើដ៏ធំ រក្សាអភិរក្សនៅចំកណ្តាលទ្រូងផ្លូវ អាចក្លាយជាមហាវិថី ទាក់ទាញភ្ញៀវទេសចរណ៍ ខណៈមិនធ្លាប់មាននៅប្រទសកម្ពុជា។

ទោះយ៉ាងណា ក៏មានអ្នកបារម្ភខ្លាចវត្តមានដើមឈើនេះក្លាយជាបញ្ហាសម្រាប់ចរាចរណ៍ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឬអាចបង្កើតជាគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ ប៉ុន្តែលោកអភិបាលគិតគូរបញ្ហានេះមុន ជាគោលដៅចំបង ទើបរៀបចំអោយមានសញ្ញាសំគាល់។

ក្នុងនោះមន្ត្រីសាលាខេត្តបានគូសបញ្ជាក់ថា មុនពេលសម្រេចទុកដើមឈើនេះ មន្ត្រីជំនាញក៏បានគិតគូរដល់ការប៉ះពាល់ចរាចរណ៍ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយបានសិក្សាពីវិធីបញ្ចៀសគ្រោះថ្នាក់ តាមការណែនាំពីលោកអភិបាលខេត្ត អោយបានត្រឹមត្រូវតាមសញ្ញាស្លាកចរាចរណ៍៕

Leave a Reply