ជួយគាំទ្របន្លែសុវត្ថិភាពរបស់សហគមន៍ដប់បាត ខេត្តពោធិ៍សាត់ផង…

បញ្ហាគីមីលើបន្លែ ត្រី សាច់ នៅតែចោទជាបញ្ហាសម្រាប់ប្រជាពលរដ្ឋ មិនថា ទីក្រុង ឬ ជនបទឡើយ ដែលធ្វើឱ្យស្ត្រីមេផ្ទះជាច្រើន ពិបាកក្នុងការជ្រើសរើស រកបន្លែត្រី សាច់ណា ដែលមានគុណភាពល្អគ្មានគីមីមកទទួលទានណាស់ ។ ប៉ុន្តែពេលនេះ ពលរដ្ឋលែងបារម្មណ៍ទៀតហើយ ពិសេស អ្នកដែលរស់នៅក្នុងខេត្តពោធិ៍សាត់ផ្ទាល់ ដោយសារតែមានកសិករមួយក្រុមបានបង្កើតសហគមន៍ដប់បាត​ដើម្បីដាំបន្លែសុវត្ថិភាព គ្រប់ប្រភេទគ្មានសារធាតុគីមីដើម្បីបម្រើឱ្យទីផ្សារ ។


សហគមន៍ដប់បាត មានទីតាំងនៅ ភូមិដប់បាត សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយមានការជួយបង្ហាត់បង្រៀន និង គាំទ្រពីមន្ទីរកសិកម្ម ខេត្តពោធិ៍សាត់ផងនោះ បានធ្វើឱ្យសហគមន៍មួយនេះ អាចមានលទ្ធភាព ដាំបន្លែគ្រប់ប្រភេទ គ្មានសារធាតុគីមី បម្រើឱ្យទីផ្សារក្នុងខេត្ត ព្រមទាំងផ្គត់ផ្គង់ទៅកាន់រាជធានីភ្នំពេញ និង បណ្តាផ្សារទំនើបទៀតផង ។


ដូចនេះ បើបងប្អូនស្រឡាញ់សុខភាព សូមជួយគាំទ្រ បន្លែសុវត្ថិភាពរបស់សហគមន៍ដប់បាត ផង ព្រោះការជួយគាំទ្រនេះ វាអាចជួយដល់សុខភាពយើងអ្នកទទួលទានល្អប្រសើរ និង អាចជួយលើកស្ទួយ ជីវភាពសហគមន៍នេះផ្ទាល់ផង ។ បើបងប្អូន ជួយគាំទ្រ បន្លែ សហគមន៍ដប់បាត អាចទាក់ទងទៅកាន់សហគមន៍ ដោយផ្ទាល់តាមរយៈលេខទូរសព្ទ ០៩៧ ៤០៤ ៣២ ០២ ឬ ០១៥ ៤៧ ៩៤ ៦៥ ៕

Leave a Reply