ជួយប្រាប់ម្ដាយឪពុកគ្រប់រូបមិនគួររំលង!! វិធីប្រដៅកូនទាំង១០ ដ៏មានប្រសិទ្ធភាពបំផុត

ពេលខ្លះឪពុកម្តាយជួយកូនច្រើនពេក នៅពេលពួកគេក្លាយជា មនុស្សពេញវ័យមិនអាចរស់នៅក្នុងជីវិតរបស់កូន ៗ បានទេ។ ភារកិច្ចរបស់យើងគឺជួយពួកគេឱ្យរីកចំរើននិងទទួលបាននូវបទពិសោធន៍ផ្ទាល់ខ្លួនហើយវាសំខាន់ណាស់ដែលមិនធ្វើឱ្យវាហួសប្រមាណ។ ថ្ងៃនេះបានប្រមូលនូវរឿងមួយចំនួនដែលយើងមិនគួរធ្វើសម្រាប់កូន ៗ របស់យើង ចូរយករឿងទាំងនេះទៅពិចារណាហើយកូន ៗ របស់អ្នកនឹងអរគុណអ្នក​។សូម​អានលម្អិតខាងក្រោមនេះ៖

១. កុំនិយាយជំនួសកូន នៅពេល​ដែល​មាន​អ្នកណា​សួរ​ឈ្មោះ​កូន​ គួរឲ្យកូននិយាយ ឬប្រាប់ឈ្មោះដោយខ្លួនឯង។ ធ្វើ​បែប​នេះ​ ដើម្បី​ឲ្យ​ក្មេង​ក្លាហាន និងហ៊ាន​និយាយ​ជា​សាធារណៈ​។​

២. ធ្វើមិត្ត​ជាមួយ​កូន​ ការ​ធ្វើ​មិត្ត​ជាមួយ​កូន​ ជួយ​ឲ្យ​ក្មេង​ហ៊ាន​និយាយ​អ្វី​គ្រប់យ៉ាង​ មិន​អាច​លាក់បាំង​ពី​អ្នក​បាន​ឡើយ​ ជាពិសេស​វា​ងាយ​ស្រូល​ដល់​អ្នក​យល់​ពី​អារម្មណ៍​របស់​កូន​កាន់​តែ​ច្បាស់​។

៣. ប្រៀប​ធៀប​របស់​ចង់​បាន និង​ត្រូវការ​ដល់​កូន​​ យើង​ដឹង​ច្បាស់​ណាស់​ថា​ក្មេងៗ​ចូលចិត្ត​ និង​​ចង់​បាន​របស់​លេង​ និង​របស់របរ​ថ្មីៗ ​ដូចជា​ស្បែកជើង​ ឡាន តុក្កតា​ ជាដើម។ ប៉ុន្តែ​យើង​អាណាព្យាបាល​មិន​អាច​បណ្ដោយ​ឲ្យ​កូន​ចង់​បាន​របស់​អ្វី​តាម​តែ​ចិត្ត​នោះ​ទេ​ ដូចនេះ​គួរ​វិធីសាស្ត្រ​ពន្យល់​ រវាង​របស់​ចង់​បាន​ និង​ត្រូវការ​ដល់​កូន ដោយ​មិន​ប្រើ​ហិង្សា​ ឬ​ពាក្យ​ទ្រគោះ​បោះ​បោក​នោះ​ទេ។

៤. ផ្ដល់​សិទ្ធិ​ឲ្យ​ធ្វើអ្វី​ដោយ​ខ្លួនឯង ក្មេង​នៅ​ចន្លោះ​ពី ២ ទៅ ៣ឆ្នាំ ជា​វ័យ​អាច​និយាយ​ស្ដាប់​បាន និង​អាច​ធ្វើ​អ្វី​បាន​សម្រាប់​ខ្លួនឯង បន្ទាប់​ពី​អាណាព្យាបាល​បាន​ធ្វើ​ ឬបង្រៀន រួចមក​។ តួយ៉ាង​ ដូចជា​ការ​ញ៉ាំបាយ មុជទឹក ស្លៀកពាក់ និងផ្សេង​ៗដែល​ជាកិច្ចការតិចតួច គួរឲ្យកូន​ធ្វើ​ដោយខ្លួនឯង។

៥ . ជ្រើសរើស​អ្វីដែល​ពេញចិត្ត គួរឲ្យកូនរបស់​អ្នក​ជ្រើស​រើស​នូវ​អ្វីគេពេញចិត្ត ជាជាង​ អ្នកជ្រើសរើស ឬរៀបចំឲ្យ។ ជាក់ស្ដែង​ដូចជា ការរើស​​សៀវភៅអាន ចម្រៀង​ ភាពយន្ត​ និង សំលៀកបំពាក់។ ​​​​​​​​

៦. បង្រៀន​ឲ្យសន្សំចំគោលដៅ ម្ដាយ​ឪពុក​ជា​អ្នក​ផ្ដល់​ហិរញ្ញវត្ថុ​ដល់​កូន​ តែ​ក៏មិន​ត្រូវ​ភ្លេច​ប្រាប់​កូន​ពី​របៀប​សន្សំ​លុយ ​សម្រាប់​ពេល​ចាំបាច់​នោះ​ដែរ។ ឧទាហរណ៍​ ប្រសិន​បើ​កូន​អ្នក​ចង់​បាន​ទូរស័ព្ទ​ថ្មី​ប្រើ ហេតុនេះ​អ្នក​គួរ​ប្រាប់​ពី​របៀប​សន្សំលុយ​ និង​រយៈពេល​ប៉ុន្មាន​គេ​នឹង​សម្រេច​ដោយ​ខ្លួន​ឯង​​។

៧. បង្កើត​ទម្លាប់​ និង​ចំណង់​ចំណូល​ចិត្ត ម្ដាយ​ឪពុក​មួយ​ចំនួន​ ចង់​ឲ្យ​កួន​រៀន​តន្រ្តី​ ខណៈ​កូន​ចូលចិត្ត​លេង​បាល់ ដែល​នេះ​ទង្វើ​មួយ​លោក​អ្នក​គួរ​គិត​សារ​ឡើង​វិញ។ ចំណុច​នេះ​ ការអប់រំកូន​​របស់​លោក​ខាងលិច តែងឲ្យ​កូន​ធ្វើ​អ្វី​ពេញ​ចិត្ត​ និង​ទម្លាប់ប្រចាំថ្ងៃ​ ដោយ​ម្ដាយ​ឪពុក​អាច​មើល និង​ណែនាំ​ពី​ក្រោយ ។

៨. លើក​ទឹក​ចិត្ត​កូន ពេល​ធ្វើ​រឿង​អ្វីថ្មី ជា​វិធីសាស្ត្រ​មួយ​ ដែល​អាណាព្យាបាល​គ្រប់​រួប គួរ​ធ្វើ​ នៅ​ពេល​ដែល​កូន​បាន​ជម្នះ និង​ធ្វើ​រឿង​អ្វីមួយ​ដោយ​ជោគជ័យ។

៩. ឲ្យ​កូន​រើស​នូវ​កាដូ​ខ្លួនឯង អនុញ្ញាត​ឲ្យ​កូន​របស់​អ្នក​ រើស​កាដូ​ដែល​គេ​ពេញចិត្ត​ដោយ​ខ្លួនឯង។ ​នៅ​ពេល​ដែល​ក្មេង​ក្លាហាន​ហ៊ាន​និយាយ​របស់​ខ្លួន​ចង់​បាន​ នោះ​គេ​នឹង​ព្យាយាម​ធ្វើ​វា​ ដោយ​មាន​គោលដៅ​ច្បាស់លាស់ ហើយ​ពេល​ធំ​ឡើងគេនឹង​អាច​ជ្រើស​រើស​ជំនាញ​សម្រាប់​ជីវិត​គេខ្លួន​ឯង ដោយ​មិនស្ដាយ​ក្រោយ​ផងដែរ។

១០. អនុញ្ញាត​ឲ្យ​ជ្រើសរើស​មនុស្ស​ខ្លួន​ស្រឡាញ់ នេះជាចំណុចសំខាន់មួយ អាណាព្យាបាល​ ក៏គួរ​តែ​បើកចិត្ត និងស្ដាប់​អ្វីដែល​ជា​តម្រូវការ​ជីវិត​របស់​កូន​ក្នុង​វ័យ​ជំទង់ តែក៏​ភ្ជាប់​ជាមួយ​ការអប់រំ​ជីវិត តថភាព​សង្គម​​ឲ្យ​ដឹង​ជា​មុន​ដែរ។ វ័យ​ជំទង់​ ជា​វ័យ​មួយ ចូលចិត្ត​ចង់​ដឹង​អ្វី​ថ្មី​ៗ ហេតុនេះ​អាណាព្យាបាល​ក៏ត្រូវ​ចូលរួម​ចែក​រំលែក​បទពិសោធ៍​នានា​ ឲ្យកូនបាន​ដឹង និង​យល់​ តែមិនមែន​ជាការ​គំរាម​កំហែង និងហាម​ឃាត់​គ្រប់ពេល​នោះទេ។​​​​​​​​ ​​​​​ ​​​​​

Leave a Reply