នារីម្នាក់ ទម្លាយប្រវត្តិស្នេហាយ៉ាងរ៉ូមែនទិចជាមួយប៉ូលិសកំលោះ អ្នក single អានហើយរំជួលដល់បេះដូង

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ និង រំភើបចិត្តជាខ្លាំងដោយ កាល​ពី​ពេល​ថ្មីៗ​នេះ ​នារី​ម្នាក់​បង្ហាញ​អារម្មណ៍​រំភើប​ និង​មិន​នឹក​ស្មាន​ ក្រោយ​ពី​បុរស​ម្នាក់​ដែល​នាង​តែង​តែ​និយាយ​ដើម​ហុយ​ បាន​សម្រេច​ដឹក​ដៃ​នាង​ជា​គូ​អនាគត​ទៅ​តាម​គន្លង​ប្រពៃណី​ដែល​មនុស្ស​ប្រុស​ស្រី​តែង​ចង់​បាន។

ពន្លក​​ស្នេហ៍​​ដ៏​ជូរ​ចត់​​​ប្លែក​ខុស​ពី​គេ​ ក្លាយ​ទៅ​ជា​ភក្ដី​ស្នេហ៍​បែប​ផ្អែម​ល្ហែម​ដូច​ស្ករតាំងម៉ែ ​​​ព្រោះ​តែ​​មនុស្ស​ដែល​នាង​​​​តែង​និយាយ​ដើម ​បាន​ក្លាយ​ទៅ​ជា​មនុស្ស​ដែល​នាង​ស្រលាញ់​បាត់​មុខ​ស្ទើរ​មិន​បាន។

ជាក់ស្តែង រឿង​រ៉ាវ​ស្នេហា​ដ៏​មាន​ន័យ​ព្រម​ជា​មួយ​​ការ​ឲ្យ​តម្លៃ​គ្នា​ទៅ​វិញ​ទៅ​មក​ ស្រលាញ់​គ្នា​តាម​បែប​ចាស់​ទុំ​ជា​សាក្សី ​នាង​បាន​សរសេរ​រៀប​រាប់​ថា ​«​ខ្ញុំ​មិន​ដែល​ជឿ​លើ​និស្ស័យ​ចៃដន្យ ព្រហ្ម​លិខិត​ស្អី​ទេ ​តែ​ពេល​នេះ​គ្រប់​យ៉ាង​ដូច​គេ​រៀប​ចំ​រួច​ជា​ស្រេច ​ស្រលាញ់​ចូល​ដល់​ម៉ែ កុំ​ញ៉ែ​ត្រឹម​កូន​មិន​ល្អ​ទេ​ចាំ? និស្ស័យ​ចៃដន្យ Love story of Bro & Sis nearly 1 year

រឿង​ភាគ​ខ្លី​ដំណាក់​កាល​លោក​ប៉ូលិស​តាម​ស្នេហ៍។គ្រាន់​ជា​និស្ស័យ ពី​មនុស្ស​អត់​ស្គាល់​គ្នា​សោះ មិន​ដឹង Friend ក្នុង​ហ្វេសប៊ុក​តាំ​ពី​កាល​ណា? យូរ​ហើយ​មិន​ឃើញ​ និស្ស័យ​អត់​ទាន់​ដល់​ហើយ​បែប! ថ្ងៃ​ចាប់​ផ្តើម សុខៗ​ឆាត​ច្រលំ​ទៅ​ខាង​ប្រុស​មុខ​ខ្មៅ​ហៅ​លោក​ប៉ូលិស​ មិន​ដឹង​និយាយ​ស្អី​ខ្លះ​មក​ជាប់​ស្នេហ៍​គ្នា​អត់​ល្ហែ​អីចឹង​ទៅ!

តាំង​ពី​នោះ​មក​ឡើង​យូរ​បាន​ឆាត​ទិញ​ឥវ៉ាន់​ហៅ​ញាំ​អី តែ​អត់​ដែល​មាន​ពេល​ទេ​បង​ប្អូន​អើយ​រវល់​រៀន​សូត្រ។និយាយ​ឲ្យ​ចំ​ គាត់​ហ្នឹង​អូស​ក្រលា​លួច​ស្រលាញ់​កូន​ស្រី​គេ​ហើយ​លោក​ប៉ូលិស កាល​នោះ​អង្គុយ​និយាយ​ដើម​ប៉ិ​ហ្នឹង​សង្សារ​ច្រើន​ឆុយ​ម៉ាយ​ហើយ​ហិហិ​ អា​ណា​យក​អីចឹង​ឥវ៉ាន់ ខូច​ម៉ា​ឆ្ងាញ់ និយាយ​ដើម​ហុយ​ថា​កុំ​ឲ្យ​និយាយ​ដើម​គេ។

ដឹង​គេ​មាន​លក់​ឥវ៉ាន់ online ហើយ​ ងំ​មក​ទិញ​ឥវ៉ាន់​អូស​ក្រលា​ភ្លេច​យក​លុយ​មក​អី​ណា ​តាម​ពិត​ចង់​ជួប​មុខ​គេ​សោះ​។យ៉ាងណាមិញ បើ​សួរ​របៀប​ប្រើ​ឥវ៉ាន់​បាន​ទិញ​វិញ​សុទ្ធ​តែ​ call Video លោក​ព្រះ ក្នុង​ឋានៈ​អ្នក​រាប់​អាន​គ្នា​ធម្មតា​ហៅ​ទៅ​ណា​ក៏​មិន​ខ្ចី​ទៅ​ជា​មួយ​ដែរ ​មាន​ពេល​ខ្លះ​គេ​សួរ​ខ្ញុំ​គាត់​ជា​ណា​គេ​ ខ្ញុំ​ប្រាប់​គេ​ថា (គាត់​គ្រាន់​ជា​បង​ប្រុស​ខ្ញុំ​ទេ ​កុំ​យល់​ច្រលំ)។

ថ្ងៃ​មួយ​ក្រុម​ការងារ​របស់​ខ្ញុំ​មាន​ដំណើរ​កំសាន្ត​ជិះ​ម៉ូតូ​រួម​គ្នាអីចឹង​ក៏​ហៅ​ឲ្យ​គាត់​មក​ដែរ​មក ហៅ​លេង​មក​មែន ដឹង​អី​ហាច់​ដែរ​គ្នា ​មក​ភ្លាមៗ​ទៀត​ហាស​ហា ( បញ្ជាក់​ក្នុង​ពេល​ហ្នឹង​មិន​ដឹង​ក្នុង​នាម​ស្អី​ខ្លះ​ទេ ជា​អ្នក​ស្គាល់​គ្នា? ​ភ្ញៀវ​? បង​ប្រុស​ប្អូន​ស្រី​អីចឹង​ទៅ?)ចៃដន្យ​ល្អ​មេឃ​កំពុង​ភ្លៀង Romantic so much ស្នេហ៍​ក្រោម​ដំណក់​ទឹក​ភ្លៀង ​អ្វី​ដែល​កើត​មាន​ជា​ការ​ចង់​ចាំ​ច្រើន​រាប់​មិន​អស់។

សំខាន់​មិន​ដែល​មាន​បញ្ហា​ជា​មួយ​គ្នា​ព្រោះ​យើង​ប្រើ​ហេតុ​ផល ​របៀប​ស្រឡាញ់​បែប​ចាស់​ទុំ​ ក្នុង​រយៈ​ពេល​ស្គាល់​គ្នា ​គាត់​ទៅ​រៀន​នៅ​វៀតណាម​ ៣​ខែ បែក​គ្នា​ឡើង​យូរ​ពី​ខែ​៩​ ដល់​ខែ ១២ មិន​នឹក​ស្មាន​ចំណង​មិត្តភាព​រឹង​មាំ​ខ្លាំង​ជាង​មុន ​និង​កាន់តែ​យល់​ច្បាស់​ពី​តម្លៃ​គ្នា​ទៅ​វិញ​ទៅ​មក​ គេ​មក​វិញ​ក៏​អត់​ដែល​ជួប​គ្នា​ដែរ​ព្រោះ​រវល់​រៀងៗ​ខ្លួន​។ជាក់ស្តែង តាំង​ពី​ស្គាល់​មិន​ដែល​ចេះ​និយាយ​ទូរស័ព្ទ​ម៉េច តែ​ដូច​ស្គាល់​គ្នា​យូរ​អីចឹង​ក្នុង​នាម​កូន​ស្រី​ស្រឡាញ់​ខ្លាំង​យ៉ាង​ណា​ក៏​ត្រូវ ​មាន​ការ​ដឹង​ឮ​ពី​ចាស់​ទុំ​តាម​ប្រពៃណី​ ជា​ក្តី​ស្រឡាញ់​ដោយ​ក្តី​គោរព​ឲ្យ​តម្លៃ​ខ្លួន​ឯង ​និង​គ្រួសារ។

អរគុណ​ដែល​អនុវត្តន៍​ជាក់​ស្តែង មិន​ចាំ​បាច់​និយាយ​បូរបាច់​តា​ប៉ែ​ច្រើន​ឥត​ប្រយោជន៍ ក្តី​ស្រលាញ់​មិន​មែន​គ្រាន់​តែ​និយាយ​ តែ​ត្រូវ​រក្សា​ទុក​ក្នុង​ចិត្ត​ហិហិ ​នៅ​ភាគ​បន្ត​ទៀត​ជា​កាតព្វកិច្ច ​និង​ទំនួល​ខុស​ត្រូវ​ក្នុង​នាម​បង​ជា​បុរស​ម្នាក់​ដែល​ផ្តល់​ឲ្យ​មនុស្ស​ក្នុង​បេះដូង​របស់​បង មាន​តែ​ក្តី​សុខ​ស្នាម​ញញឹម ស្នេហ៍​ដំបូង​ហើយ​ក៏​ចុង​ក្រោយONLY​ Nget Putsony so sweat ​អរគុណ​ច្រើន​ដែល​ថែរក្សា​ការពារ​អូន»។

ដោយឡែក ទាំង​នេះ​ទើប​ជា​ការ​ស្រលាញ់​គ្នា​យ៉ាង​ពិត​ប្រាកដ​ព្រោះ​អ្នក​ទាំង​ពីរ​មិន​បាន​ក្បត់​គ្នា​ ទោះ​បី​ជា​បែក​គ្នា​ទៅ​ឆ្ងាយ​មិន​បាន​មើល​មុខ​គ្នា​អស់​រយៈ​ពេល​យ៉ាង​យូរ​ក្តី ​ដូច​ពាក្យ​មួយ​ខ្លា​ថា កាន់​តែ​ឃ្លាត កាន់​តែ​នឹក ក្ដី​ស្រលាញ់​កាន់​តែ​ធំ​ជាង​មុន។ ការ​ស្រលាញ់​​បែប​នេះ​ជា​ការ​ស្រលាញ់​ដែល​មនុស្ស​ស្រី​​ចង់​បាន ​ព្រោះ​មនុស្ស​ប្រុស​ម្នាក់​នោះ​មិន​បាន​យក​ការ​ស្រលាញ់​ជា​ការ​បោក​ប្រាស់​ឡើយ​។ ស្រលាញ់​ត្រូវ​ចូល​ទៅ​តាម​ប្រពៃណី​ទើប​ជា​សេចក្តី​ថ្លៃ​ថ្នូរ​ក្នុង​នាម​យើង​ជា​កូន​ខ្មែរ​ចេះ​ថែរក្សា​ប្រពៃណី​ខ្មែរ៕ប្រភព៖ ហ្វេសប៊ុក

Leave a Reply