នេះហើយ ជីវិត អ្នកណាខ្លះធ្លាប់ជួប ! បើ​គិត​ថា​ជីវិតអ្នកទាំងអស់គ្នា​កំពុង​ជួបការលំបាក សូមមើល​ប្អូន​ប្រុស​ម្នាក់​នេះ​ចុះគាត់​គ្មាន​ដៃ​ទាំង​សង​ខាង តែ​ស៊ូ​រស់ ដោយមិន​ដើរ​សុំ​ទាន​គេ​ទេ

យោងទៅតាមគណនីហ្វេសប៊ុកផេករបស់អ្នកស្រី ទ្រី ដាណា បានធ្វើការផុសនៅមុននេះបន្តិចថា​ ៖ « បើ​គិត​ថា​ជីវិតអ្នកទាំងអស់គ្នា​កំពុង​ជួបការលំបាក មើល​ប្អូន​ប្រុស​ម្នាក់​នេះ​ចុះ សួរ​គាត់​ត្រួសៗ​ដឹង​រឿង​ខ្លះ ក្រ​ពេក​ម្ដាយ​ស្លា ប់​ចោល​តាំង​ពី​អាយុ ៧​ខែ 😥😥😥 រស់នៅ​ជាមួយ​ជីដូន ជីតា នៅ​បាភ្នំ ព្រៃវែង ចិញ្ចឹម​តាំង​ពី​មិនទាន់​ដឹង​ក្ដី ឯ​ឪពុក​មាន​ប្រពន្ធ​ថ្មី ទៅ​រស់នៅ​ផ្សេង ជួយ​បាន​អង្ករ និង​លុយ​កាក់​ខ្លះ​ប្រចាំ​ខែ។


គាត់​រៀន​បាន​ត្រឹម​ថ្នាក់​ទី៣ ទេ គ្មាន​លុយ​កាក់​រៀន​ត ក៏​ទៅ​ធ្វើ​ការ​សំណង់​ឱ្យ​គេ​តាំង​ពី​អាយុ​ជាង ១០​ឆ្នាំ កាល​ឆ្នាំ​២០១៦ នោះ មិន​ប្រយ័ត្ន ឆក់​ភ្លើង​នៅ​ជាន់​ទី៤ ធ្លាក់​មក​ដល់​ដី តែ​ជីវិត​ថ្លៃ​មិន​ស្លា ប់ ទៅ​អកុសល​ជីដូន​វិញលោកអើយ ដឹង​ថា​ចៅ​ចឹង ក៏​គាំង​បេះ​ដូង​សន្លប់ និង​ផុត​ដង្ហើម​បាត់​ទៅ 😭ដោយសារ​គាត់​ឆក់​ធ្ងន់​ធ្ងរ​ពេក ទើប​ពេទ្យ​កាត់​ដៃ​ទាំង​សង​ខាង​តាំង​ពី​អាយុ ២២​ឆ្នាំ ដូច​ឃើញ​រាល់​ថ្ងៃ​ហ្នឹង ហើយ​តា​គាត់ អាយុ ៨៩​ឆ្នាំ​ចាប់​ផ្ដើម​វង្វេង​ហើយ មាន​តែ​គាត់ ទៅ​ដើរ​ដឹក​គោ​ឱ្យ​គេ​គ្រាន់​បាន​លុយ​មក​ចិញ្ចឹម​តា​វិញ។


រាល់​ថ្ងៃ គាត់​អាយុ ២៦​ឆ្នាំ​ហើយ គាត់​រៀន​ធ្វើ​ការងារ​សព្វ​មុខ ឱ្យ​ដូច​គ្នា​ដែរ មិន​តូច​ចិត្ត​នឹង​ជីវិត​ទេ។ ប៉ុន្មាន​ថ្ងៃ​នេះ លឺ​ថា​គាត់​យក​ផលិត​ផល​ខ្ញុំ​​ពី​គេ​ទៅ​លក់​ទៀត ខ្ញុំ​ទើប​ដឹង​ដែរ។ ពិត​ជា​សរសើរ​ណាស់ ប្អូន​ប្រុស វណ្ណា។


ខ្ញុំ​ខំសួរ ហើយរៀប​រាប់​ពី​ជីវិត​គាត់​នេះ គ្រាន់​ចង់​ប្រាប់​បង​ប្អូន​ថា គាត់​គ្មាន​ដៃ​ទាំង​សង​ខាង តែ​គាត់​នៅ​តស៊ូ​រស់ គាត់​មិន​មក​ដើរ​សុំ​ទាន​គេ​ទេ សុខ​ចិត្ត​ស្វះ​ស្វែង​រក​មុខ​របរ​មួយ ដែល​អាច​ធ្វើ​បាន​ខ្លួន​ឯង។ នៅ​ពេល​​យើង​អស់​សង្ឃឹម ត្រូវ​មើល​ការ​តស៊ូ និង​រឿង​ដែល​គាត់​ធ្លាប់​ឆ្លង​កាត់ នោះ​យើង​នឹង​ឃើញ​ហេតុផល​រាប់​ម៉ឺន ដែល​ត្រូវ​ប្រឹង​ប្រែង​រស់​បន្ត 💪💪 ៕

Leave a Reply