ឈប់សើចយំគាត់ទៅ! តាមពិតប្អូនសុខាជាក្មេងគួអោយអាណិតបំផុត ដោយគាត់បាន….

ប្រិយមិត្តជាទីគោររពដោយយោងតាមហ្វេសប៊ុករបស់លោកអ៊ឺមជីវ៉ាបានបង្ហោះយ៉ាងដូច្នេះថា ពេលមកដល់ផ្ទះប្អូនសុខាទើបដឹងថានាងជាក្មេងគួអោយអាណិតបំផុត😔😭មនុស្សមួយចំនួនវៃតម្លៃគាត់តាមរយះរាល់ពាក្យពេខន៍ដែលគាត់និយាយតាមរយះវិដេអូខ្លីៗតាមប្រព័ន្ធFacebook និងប្រព័ន្ធTik Tok បងប្អូនខ្លះក៏ចូលចិត្តបងប្អូនខ្លះក៏ជេគាត់ ។

តែបើយើងរៀនបើកចិត្តអោយទូលាយហើយស្វែងយល់ការពិតអីមួយមុនជេហាស្តីដៀលឬកោតសរសើនោះ គឺយើងត្រូវគិតថាមនុស្សកើតមកគ្មានអ្នកណាល្អគ្រប់10នោះទេ សូម្បីតែខ្លួនយើងក៏ដោយ

ក៏គ្មានអ្នកណាគេមកចូលចិត្តយើងទាំងអស់គ្នាដែរ យើងអាចទទួលយករាល់មនុស្សដែលឃើញយើងខុសគឺគាត់មកកែប្រែយើងឬយើងកែប្រែគាត់ទើបជាការប្រសើរ ជាពិសេសជួយប្រើពាក្យពេជ្រជួយកែបង្រៀនប្រៀនប្រដៅគាត់ នែនាំអោយគាត់ដើផ្លូវណាល្អទើបប្រសើ។

ខ្ញុំបាទនិងក្រុមការងារបានធ្វើដំណើមកខេត្តត្បូងឃ្មុំនិងកំពង់ចាមរយះពេល២ថ្ងៃ ហើយក៏បានធ្វើដំណើរមកដល់ ភូមិជ្រួយ សង្កាត់ វិហារល្លួង ក្រុងសួង ខេត្តត្បូងឃ្មុំ គឺជាកន្លែងដែលប្អូនសុខារស់នៅ

សុខាឈ្មោះពិតគឺ ថន សុខា មានអាយុ 25 ឆ្នាំ មានបងប្អូន៥នាក់ សុខាជាកូនពៅ សុខាគឺជាក្មេងកំព្រាឪពុកម្តាយតាំងពីតូច ហើយសុខាត្រូវមករស់នៅជាមួយមីងនៅក្រុងសួង ដោយជួយលក់ដូរមុខរបរលក់ចាប់ភួយតិចតួច នៅផ្ទះ ។

សុខាជាក្មេងស្រីមានអត្ថចរិកមនុស្សប្រុស ហើយស្រលាញ់ស្រីដូចគ្នា អត្ថចរិករបស់សុខាជាមនុស្សប្រុសគឺមានតាំងពីតូចមិនអាចកែបានចរិកជាប្រុសខ្លួនជាស្រីបានឡើយ សុខាគាត់សិក្សាបានតិចតួចណាស់ ហើយជាក្មេងកំព្រាដែលខ្វះភាពកក់ក្តៅ ។


បន្ទាប់ពីស្តាប់ប្រវត្ថិខ្លះសង្ឃឹមថាពុកម៉ែបងប្អូនមេត្តាបើចូលចិត្តឬមិនចូលចិត្តគាត់ជួយកែប្រែនែនាំដំបូន្មានល្អអោយគាត់ផង ក្នុងការ​មកចុះមកលេងប្អូនសុខាខ្ញុំបាទក៏បានឧតប្ថម្ភថវិការចំនួន១០មុឺនរៀលជូនប្អូនសុខាទិញខោអាវស្លៀកពាក់ ព្រោះគ្នាគ្មានលុយទិញខោអាវទេ។ ដោយក្តីគោរព អុឹម ជីវ៉ារុងរឿង៕

Leave a Reply