ហួសចិត្ត!! កូនស្រីរាគក្អួត ៣ថ្ងៃកម្ដៅ៣៩ យកទៅពេទ្យបែរពេទ្យមិនពិនិត្យហើយថា កូនមិនកើតអី បើកថ្នាំទៅផ្ទះទៅ ក្រោយមក..

មានគណនីហ្វេសប៊ុកឈ្មោះ Guech Heng បង្ហាញពីមន្ទីរពេទ្យរដ្ឋមួយនៅរាជធានីភ្នំពេញថា មិនយកចិត្តទុកដាក់ពិនិត្យកូនរបស់ខ្លួនទាល់តែសោះ ដោយគ្រាន់តែយកឧបករណ៍វាស់កម្ដៅបាញ់ពីចម្ងាយ ហើយប្រាប់ថាកូនមិនឈឺអ្វីនោះទេ ដោយគ្រាន់តែទៅបើកថ្នាំរួចទៅផ្ទះ ខណៈដែលកូនរបស់ឈ្មោះខាងលើ មានកំដៅដល់ទៅ ៣៩,២ អស់រយៈពេល ៣ថ្ងៃមកហើយ ថែមទាំងមានអាការៈក្អួតទៀតផង។

ម្ចាស់គណនីខាងលើក៏បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកថា៖«អាណិតកូនពៅណាស់ គេងពេទ្យទៀតហើយ ក្តៅខ្លួន ៣ថ្ងៃកម្ដៅ ៣៩,២ យកទៅពេទ្យកុមារជាតិ ពេទ្យយកប្រដាប់បាញ់ពីចំងាយ ឃើញ ៣៦,៩ ហើយពេលជួបដុកទ័រៗ គ្រាន់តែសួរថាក្មេងឈឺអី ខ្ញុំប្រាប់ថាក្តៅខ្លួន ៣ថ្ងៃហើយ ឈឺពោះរាកក្អួត អត់ក្អកផ្តាសាយទេ។ ពេលនោះពេទ្យប្រាប់ថា អត់អីទេកូនហ្នឹង អត់កើតអីទេ ឲ្យទៅបង់លុយបើកថ្នាំទៅផ្ទះវិញ ដោយពេទ្យមិនបានពិនិត្យប៉ះស្ទាបអ្នកជំងឺបន្តិច។

ពេលមកដល់ផ្ទះកម្ដៅកាន់តែក្តៅ ខ្ញុំក៏យកទៅពិនិត្យឈាមពេទ្យខាងក្រៅ ឃើញមានគ្រុនឈាម គ្រុនពោះវៀន និងមានមេរោគរលាក ខ្ញុំក៏យកមកគន្ធបុប្ផា ពេទ្យថាម៉េចក៏ទុកកូនដល់ថ្នាក់នេះ គឺគ្រុនឈាម គ្រុនពោះវៀន និងមានមេរោគរលាក ដូចនឹងយើងពិនិត្យពេទ្យឯងជនខាងក្រៅដែរ ខ្ញុំឆ្ងល់ថាហេតុអីពេទ្យកុមារជាតិថា កូនខ្ញុំមិនឈឺអី»។

ក្នុងនោះដែរក៏បានមហាជនជាច្រើនដែលជាអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក បានសម្តែងនូវការមិនពេញចិត្តជាខ្លាំង ចំពោះសកម្មភាពរបស់ក្រុមគ្រូពេទ្យបែបនេះ ឯអ្នកខ្លះទៀតបានបញ្ចេញមតិថា ធ្វើជាគ្រូពេទ្យគួរតែពិនិត្យឲ្យបានច្បាស់ មុនសម្រេចឲ្យអ្នកជំងឺទៅផ្ទះ ហើយមិនគួរយកចិត្តទុកដាក់តែជំងឺកូវីដ១៩ ហើយមិនសូវយកចិត្តទុកដាក់ចំពោះអ្នកជំងឺផ្សេងនោះទេ ព្រោះជំងឺគ្រុនឈាមក៏អាចធ្វើឲ្យអ្នកជំងឺមានគ្រោះថ្នាក់ដល់ជីវិតដែរប្រសិនបើមានការយឺតយ៉ាវក្នុងការព្យាបាល៕ ប្រភព http://www.kapishare.com/

Leave a Reply