ចង់សន្លប់! ពេលមើលមុខពីក្មេងរបស់ តារាទាំងនេះ តែធំឡើង មិនសមស្អាតៗចឹងសោះ

នំពេញ៖ ដូចដែលប្រិយមិត្តអ្នអាន បានដឹងហើយថា មានតារាប្រុស ស្រីល្បីៗជាច្រើនរូប ពួកគេបានឈានជើងចូលសិល្បៈ និង សាងកេរ្ដិ៍ឈ្មោះល្បីល្បាញមកតាំងតែពីក្មេងវ័យមកម្ល៉េះ ហើយពួកគេសុទ្ធតែមានទេពកោសល្យ និង​សមត្ថភាពខ្ពស់ ក្នុងជំនាញខុសៗគ្នា ដូចជាការលេងកំប្លែង ច្រៀង និង សម្ដែងជាដើម។

ម្យ៉ាងវិញទៀត តារាប្រុស ស្រីដែលបានកសាងកេរ្ដិ៍ឈ្មោះតាំងតែពីក្មេងមានដូចជា កញ្ញា សុភ័ក្រ កុសុម៉ា កញ្ញា វ៉ាន់ នីឡា នាយ ចឺម និង នាយ ព្រែក ជាដើម ដែលអ្នកទាំង៤ ពេលនេះក៏កាន់តែមានប្រជាប្រិយភាព ខ្លាំងជាងកាលពេលនៅក្មេង ចំណែកឯរូបរបស់ពួកគេក៏កាន់តែស្រស់ស្អាត សង្ហាផងដែរ។

តួយ៉ាង ប្រិយមិត្តមួយចំនួនធំ ច្បាស់ជាបានឃើញពីរូបសម្រស់ពួកគេកាលពីនៅក្មេង ពេលចូលសិល្បៈដំបូងៗ ដោយរូបសម្រស់ពួកគេពិតជាប្លែក ខុសពេលបច្ចុប្បន្នយ៉ាងខ្លាំង។ ជាពិសេសមានស្បែកខ្មៅទៀតផង ហើយអ្នកទាំង៤ សុទ្ធតែជាតារាពូកែកំប្លែងដូចគ្នា ដែលបច្ចុប្បន្ននេះ ពួកគេក៏ក្លាយខ្លួន ជាតារាដែលទទួលបានការគាំទ្រ និង មានអ្នកចូលចិត្តច្រើន ជាពិសេសមុខមាត់ រូបរាងរបស់ពួកគេពេលនេះបានផ្លាស់ប្ដូរសឹងតែ ៣៦០ ដឺក្រេទៅហើយ សព្វថ្ងៃរូបសម្បត្តិពួកគេពិតជាស្រស់ស្អាត ស្រស់សង្ហា ខុសគ្នាខ្លាំងកាលពីពេលនៅកុមារ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

ទី១៖ នាយ ព្រែក បច្ចុប្បន្នលោកជា ពិធីករ តារាសម្ដែង និង តារាចម្រៀង


ទី២៖ កញ្ញា វ៉ាន់ នីឡា បច្ចុប្បន្ននាងជាតារាកំប្លែង


ទី៣៖ នាយ ចឺម បច្ចុប្បន្នលោកជាតារាចម្រៀង


ទី៤៖ កញ្ញា សុភ័ក្រ កុសុម៉ា បច្ចុប្បន្ននងាជាតារាចម្រៀង និង ពិធីការិនី

Leave a Reply