ច្រើនមែន! ថៅកែពេជ្រ បានឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជា នូវថវិកាចំនួនដល់ទៅ…

ប្រិយមិត្តខ្លះប្រហែលជាបានដឹងហើយថាក្នុងឱកាសខួបលើកទី១៥៧ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម នាព្រឹកនេះដែរ ទី២៤ ខែមេសា ឆ្នាំ២០២០ ក្នុងនោះផងដែរអ្នកនាង ទ្រី ដាណាបានអោយដឹងយ៉ាងដូច្នេះថា៖


«ថ្ងៃនេះ នាងខ្ញុំ និងស្វាមី បាននាំយកថវិកាផ្ទាល់ខ្លួន ៥០០០ដុល្លារ ទៅឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជា ដេីម្បីចូលរួមអបអរសាទរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «ខ្ញុំ ស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា»❤️មនុស្សគ្រប់គ្នា មិនមែនសុទ្ធតែមានវាសនាដូចគ្នាទេ អ្នកខ្លះកំពុងជួបការលំបាក ត្រូវការជំនួយ ដើម្បីបន្តដំណើរទៅមុខ ទម្រាំរកឃើញផ្លូវថ្មីល្អជាងនេះ។


លុយពិបាករកណាស់ យើងត្រូវប្រើយ៉ាងណាឱ្យចំគោលដៅ ហើយសប្បាយចិត្ត។ពេលណា លទ្ធភាពខ្ញុំនៅមាន ខ្ញុំនឹងប្រឹងប្រែង ព្រោះខ្ញុំសប្បាយចិត្តនឹងសកម្មភាពអស់នេះ។ ឃើញអ្នកជួបការលំបាកអាចមានស្នាមញញឹមពេលយើងជួយ គឺជាក្ដីសុខ ហើយខ្ញុំកាន់តែមានកម្លាំងចិត្តរកស៊ីបន្ត 😊😊😊»៕

Leave a Reply