អបអរសាទរ តារាចម្រៀង សុន ស្រីពេជ្រ ពពោះកូនទីពីរ…

ស្របពេលរយាលពីការងារសិល្បៈ និង វីរុសកូវីដ ១៩ មិនទាន់ស្ងប់ស្ងាត់នោះ តារាចម្រៀង សុន ស្រីពេជ្រ បានសម្រេចចិត្តយកសមាជិកបន្ថែម ដែលពេលនេះនាងកំពុងពពោះកូនទីពីរផងដែរ ។

ក្រោយពីកូនស្រីទីមួយរាងធំបន្តិច តារាចម្រៀងនិយមបទពីដើម សុន ស្រីពេជ្រ ក៏កំពុងពពោះកូនទីពីរ ដែលពេលនេះនាងមានអាការចាញ់ទៅតាមសភាពរបស់ស្រ្តីកំពុងមានគភ៌ ។ មានការបង្ហើបថាតាមបំណង សុន ស្រីពេជ្រ រំពឹងថាកូនទីពីរជាកូនប្រុស តែយ៉ាងណាពេលនេះមិនទាន់ដឹងលទ្ធផលនៅឡើយទេ ។

មិនខុសពីតារាដទៃដោយសារការងារសិល្បៈជាច្រើនត្រូវបានផ្អាកដោយសារវីរុសកូវីដ ១៩ កន្លងមកនោះបានធ្វើ សុន ស្រីពេជ្រ ងាកមកលក់ផលិតផលដែលកំពុងពេញនិយមតាមអនឡាញយ៉ាងពេញទំហឹង ជាមួយការលក់គ្រឿងញ៉ាំថែមទៀតផង ។ ចាប់តាំងពីចូលផលិតកម្មថោនមក សុន ស្រីពេជ្រ ហាក់មិនទាន់មានបទចម្រៀងផ្ទុះគួរឱ្យចាប់អារម្មណ៍នៅឡើយទេ ៕

Leave a Reply