គ្រាន់តែកន្លែងដាក់ស្បែកជើង ពេជ្រ សូលីកា អាចបើកជាហាងបានទៅហើយ

ភ្នំពេញ៖ ដូចដែលយើងបានដឹងរួចមកហើយថា តារាចម្រៀង ពេជ្រ សូលីកា នៅតែទទួលបានការគាំទ្រច្រើនខ្លាំងដូចមុនដដែល បើទោះបីជាពេលបច្ចុប្បន្ន នាងកំពុងតែពពោះជិតសម្រាល និង ហាក់ដូចជាឃ្លាតឆ្លាយពីសិល្បៈបន្តិចមែន ប៉ុន្តែនាង នៅតែមានប្រជាប្រិយភាពមិនថមថយផងដែរ។


ជាមួយគ្នានេះដែរ យើងក៏តែងតែឃើញថា តារាស្រីរូបនេះ តែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគូស្នេហ៍ ជាញឹកញាប់ ជាពេលនោះ នាងតែងតែបង្អួតភាពស៊ីវីល័យ ជាមួយនិងសម្លៀកបំពាក់​ សំភារៈប្រើប្រាស់នានា ស្អាតៗ មិនធម្មតាផងដែរ។

ជាក់ស្ដែង ថ្មីៗនេះ នាងបានបង្ហាញទិដ្ឋភាពខ្លះៗ នៅក្នុងបន្ទប់ដាក់ស្បែកជើងរបស់នាង នៅលើគណនី Instagram របស់នាង យើងឃើញថា ពិតជាមានភាពស្រស់ស្អាត រីឯចំនួនស្បែកជើងវិញ ក៏មានច្រើនមិនធម្មតា មិនចាញ់អ្នកសិល្បៈឯទៀតនោះទេ ថ្វីត្បិតតែថា មិនទាន់រៀបចំបានរួចរាល់ក្ដី ប៉ុន្តែគ្រាន់តែឃើញទិដ្ឋភាពខ្លះៗបែបនេះ ក៏មានក្ដីសុខដែរ សម្រាប់មនុស្សស្រីមួយចំនួនដែល ចូលចិត្តការតែងខ្លួនបែបនេះ។ ចង់ជ្រាបច្បាស់ទៅទស្សនារូបភាពទាំងអស់គ្នា៖

Leave a Reply