ក្នាញ់ណាស់! កូនស្រីពៅ Matthew និង Lydia កាន់តែមានមុខមាត់ឃ្យូត ដូចតុក្កតាជ័របេះបិទ

ថៃ៖ កាលពីពេលថ្មីៗនេះ Matthew និងភរិយានាង Lydia បានធ្វើឲ្យមហាជន មានការព្រួយបារម្ភយ៉ាងខ្លាំងដោយសារអ្នកទាំងពីរ​ បានឆ្លងជំងឺកូវីដ-១៩​។ ខណៈពេល អ្នកទាំងពីរ សម្រាកនៅមន្ទីពេទ្យ គឺត្រូវបានឃ្លាតឆ្ងាយពីកូនៗរបស់ពួកគេមួយរយៈ ដើម្បីធ្វើការព្យាបាល ឲ្យជាសះស្បើយ។


ជាក់ស្ដែង ពេលនេះ អ្នកទាំងពីរ ក៏បានជាសះស្បើយពីជំងឺវិញ អាចទៅជួប កូនៗជាទីស្រលាញ់អ្នកទាំងពីរ ព្រមទាំងគ្រួសារវិញបានហើយ ដើម្បីកសាងជីវិតគ្រួសារ ឲ្យមានសុភមង្គលដូចកាលពេលមុនៗ។ ក្នុងនោះដែរ ដូចអ្នករាល់គ្នាដឹងរួចមកហើយថា Matthew និង Lydia មានកូន២នាក់ ប្រុសមួយ ស្រីមួយ ដែលពេលនេះ កូនស្រីពៅ អ្នកទាំងពីរ មានអាយុ ៩ខែហើយ។


ជាមួយគ្នានេះដែរ បើទោះបីជា អ្នកទាំងពីរ ទើបតែបានមកនៅ ជួបជុំជាមួយកូនៗវិញ អ្នកទាំងពីរ នៅតែមើលថែកូនបានយ៉ាងល្អដូចដើម ជាពិសេសកូនស្រី Matthew និង Lydia ក៏កាន់តែធំធាត់​ ជាងមុនពីមួយថ្ងៃ ទៅមួយថ្ងៃ ចំណែកមុខមាត់វិញ ក៏ស្រស់ស្អាត គួរឲ្យក្នាញ់ និងឃ្យូតគួឲ្យស្រលាញ់ទៀតផង៕សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply