សំដីមាស…ថៅកែហាងពេជ្រ ទ្រី ដាណា ថា បង្ហាញផ្លូវគេឲ្យចេះរកស៊ី ជាជាងមើលស្រាលគេ ព្រោះថា វាសនាមនុស្សមិនអាចមើលឃើញឡើយ…

ម្ចាស់ហាងពេជ្រ និងមាស ដ៏ល្បីឈ្មោះ អ្នកនាង ទ្រី ដាណា ដែលគាត់តែងតែចិត្តអាណិត មេត្តាដល់ជនទីទាល់ក្រ ជួបនូវការលំបាក គ្រប់បែបយ៉ាង ព្រោះតែខ្លួនធ្លាប់ស្គាល់រសជាតិនេះជាយូរមកហើយ ទម្រាំមានថ្ងៃនេះ អ្នកនាង បានខំប្រឹងប្រែង អស់ពីសមត្ថភាព អស់ពីកំលាំងកាយចិត្ត ដើម្បីឲ្យគ្រួសារមួយនេះមានជីវភាពធូរធារ មកដល់រាល់ថ្ងៃនេះ។

ការខិតខំប្រឹងប្រែងរបស់អ្នកនាង បានធ្វើឲ្យមនុស្សគ្រប់គ្នា ទទួលស្គាល់ និងគោរពស្រលាញ់ អ្នកនាងយ៉ាងខ្លាំង ហើយរាល់ថ្ងៃនេះ ភាពល្បីល្បាញរបស់នាងក៏កាន់តែ ល្បីរន្ធឺឡើង ក៏ព្រោះតែសន្តានចិត្តល្អ និងការចេះឲ្យតំលៃទៅលើមនុស្ស មិនមើលងាយមនុស្សដូចគ្នា។

ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ អ្នកនាង បានបង្ហោះសារថា “ខ្ញុំឃើញ​ថា អ្នកខ្លះ គាត់​ទាល់​ណាស់ ប្រើ​កម្លាំង​ដូរ​បាយ គ្មាន​ពេល​ណា​ទៅ​គិត​ថា រក​ស៊ី​អី ធ្វើ​អី​ឱ្យ​ប្រសើរ​ជាង​នេះ😥 យើង​គួរ​តែ​អាណិត​គាត់ ជួយ​គាត់ ហើយ​បើ​អាច​បង្ហាញ​ផ្លូវ​ដល់​គាត់ ជា​ជាង​ការ​មើល​ស្រាល​ពួក​គាត់ ព្រោះ​បើ​យើង​នៅ​ក្នុង​ស្ថានភាព​ដូច​គាត់​ចឹង ក៏​យើង​គិត​មិន​ចេញ​ដូច​គ្នា​ដែរ។

តែ​អ្នក​ខ្លះ​ទៀត មាន​ឱកាស មាន​ទាំង​ធនធាន តែ​ប្រើ​ពេល​វេលា​ខុស ជា​ពិសេស​គឺ​អ្នក​ទើប​ពេញ​វ័យ​ហ្នឹង​ហ្មង។ ២៤​ម៉ោង​ដូច​គ្នា ឃើញ​អ្នក​ខ្លះ​យក​ទៅ​អង្គុយ​ផឹក អ្នក​ខ្លះ​ក៏​យក​ទៅ​អង្គុយ​វិភាគ​ពី​ជីវិត​គេ ឯ​អ្នក​ខ្លះ​ទៀត ឃើញ​យក​ទៅ​អង្គុយ​ផឹក​កាហ្វេ លេង​ហ្គេម។ ពេល​វេលា​មិន​ចាំ​យើង​ទេ តែ​ពេល​ណា​ទៅ គឺ​លែង​ត្រលប់​ហើយ មាន​តែ​ពាក្យ​ស្ដាយ​ក្រោយ​ហ្នឹង។

ទាន់​នៅ​ក្មេង មាន​កម្លាំង មាន​ឱកាស មាន​ពេល​វេលា ត្រូវ​សម្លឹង​ទៅ​មុខ​ឱ្យ​បាន​វែង​ឆ្ងាយ ធ្វើ​អ្វី​ដែល​មាន​ប្រយោជន៍។ បើ​ខ្ញុំ​វិញ បាន​ចំណាយ​ភាព​វ័យ​ក្មេង​របស់​ខ្ញុំ ទៅ​លើ​ការ​តស៊ូ ការ​ស្វះ​ស្វែង​ចាប់​យក​ឱកាស ទើប​ខ្ញុំ​ដើរ​ដល់​ផ្លូវ​មួយ​នេះ។ ខ្ញុំ​មិន​ដែល​តូច​ចិត្ត ពី​ក្មេង​មិន​សប្បាយ​ដូច​គេ​ទេ ព្រោះ​ឥឡូវ​ចង់​ទៅ​សប្បាយ​ដូច​ពី​ក្មេង​វិញ ក៏​បាន ចង់​ធ្វើ​អី​ដែល​ចង់​ធ្វើ​ក៏​បាន។

ខ្ញុំ​គ្រាន់​តែ​មិន​ចង់​ឱ្យ​គ្រប់​គ្នា ស្ដាយ​ពេល​វេលា​ដែល​បាត់​បង់​ប៉ុណ្ណោះ។ ដាក់​ក្ដី​ស្រមៃ ហើយ​ចាប់​ផ្ដើម​ធ្វើ​សកម្មភាព​ទៅ។ ដូច​យើង​ចង់​ឃើញ​កំពូល​ភ្នំ​ចឹង បើ​យើង​គ្រាន់​តែ​ចង់​ឃើញ ហើយ​អង្គុយ​មើល​ពី​ក្រោម​ទៅ យើង​មិន​ដឹង​ថា​នៅ​លើ​នោះ​មាន​អី​ទេ។ តែ​បើ​យើង​ចង់​ឃើញ យើង​ចាប់​ផ្ដើម​ដើរ​ឡើង ទោះ​នៅ​លើ​នោះ​គ្មាន​អ្វី​ក៏​ដោយ ក៏​យើង​ស្ងប់​ចិត្ត ស្ងប់​អារម្មណ៍ ជាង​អង្គុយ​មើល​ពី​ក្រោម​ដែរ។ 💪💪💪💪 ប្រភព៖ ទ្រី ដាណា Dana Try

Leave a Reply