មើលហើយ ទប់ទឹកភ្នែកមិនជាប់ទេ ពេលLydia និងស្វាមី ធ្វើវីដេអូមួយនេះ (មានវីដេអូ)

ថៃ៖ រឿងរ៉ាវរបស់ តារាសម្តែងស្រី Lydia និងស្វាមីរបស់នាង លោក Matthew ដែលឆ្លងជំងឺ Covid-19 ត្រូវបានគេចាប់អារម្មណ៍ និងកាន់តែអាណិតយ៉ាងខ្លោចចិត្ត ខណៈអ្នកទាំងពីរ មានកូន២នាក់ក្នុងបន្ទុក ហើយបែរជាធ្លាក់ខ្លួនឈឺស្របគ្នា ទាំង២នាក់។ ប៉ុន្តែដោយសារតែ កម្លាំងចិត្ត ការខិតខំធ្វើឲ្យរាងកាយរឹងមាំ និងជាពិសេស ក្រោមការមើលថែយ៉ាងដិតដល់ ពីគ្រូពេទ្យ អ្នកទាំងពីរ ក៏បានជាសះស្បើយ ពីជំងឺ Covid-19 ត្រឡប់មកផ្ទះយ៉ាងសុខសាន្ត ជួបជុំក្រុមគ្រួសារឡើងវិញ។

អ្វីដែលកាន់តែក្តុកក្តួលជាងនេះទៅទៀត កាលពី២ម៉ោងមុន តារាស្រីរូបនេះ ក៏បានបង្ហោះនូវវីដេអូ ដែលជាការរៀបរាប់ និងការបង្ហាញ ពីការរស់នៅ នៅពេលពួកគេ ស្ថិតក្នុងស្ថានភាពដ៏អាក្រក់បំផុត ជាមួយនឹងជំងឺ Covid-19 និងការមើលថែ ពីសំណាក់គ្រូពេទ្យ ដែលព្យាយាមយ៉ាងខ្លាំង ដើម្បីឲ្យអ្នកទាំងពីរ បានជាសះស្បើយ។

វីដេអូមួយនេះ ទើបតែបង្ហោះ តែបានធ្វើឲ្យមនុស្សជាច្រើន បានចុចស៊ែរ និងចុចមើលយ៉ាងច្រើន ក្នុងរយៈពេលដ៏ខ្លី ដោយសារតែ វីដេអូមួយនេះ ពិតជាមើលហើយ ទប់អារម្មណ៍មិនបាន ពីភាពលំបាក ក្នុងការឆ្លងកាត់ជំងឺដ៏កាចសាហាវមួយនេះ ដែលធ្វើឲ្យពួកគេ រងនូវសម្ពាធយ៉ាងខ្លាំង ត្រូវឃ្លាយឆ្ងាយពី ក្រុមគ្រួសារជាទីស្រលាញ់របស់ពួកគេ៕ សូមទស្សនាវីដេអូខាក្រោមនេះ


សូមទស្សនាវីដេអូខាក្រោមនេះ

Leave a Reply