Mark និង នាង Koi Ratchawin លេងឈុតក្តៅសាច់មួយទំហឹងក្នុងរឿងថ្មី ធ្វើឱ្យអ្នកគាំទ្រស្រឡាំងកាំង

កាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២០ កន្លងទៅនេះ ប៉ុស្តិ៍លេខ ៣ ថៃបានចាក់បញ្ចាំងរឿងភាគទូរទស្សន៍ថ្មីមួយ ចូលរួមសម្តែងពីលោក Mark Prince និង នាង Mew Nittha ដោយក្នុងនោះគេកត់សម្គាល់ឃើញមានតួអង្គសំខាន់ជាច្រើនរូបទៀត ដូចជានាង Koi Ratchawin ជាដើម ។

រឿងនេះបានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំងគ្រាន់តែចេញឈុតដំបូង ដោយគេបានឃើញតួប្រុសដែលសម្តែងដោយលោក Mark បានលេងយ៉ាងស៊ីអារម្មណ៍បំផុតជាមួយឈុតក្តៅសាច់រោលរាលសម្តែងជាមួយនាង Koi Ratchawin ជានារីម្នាក់ដែលមានស្វាមីរួចហើយ ។

ឈុតនេះបើតាមការឱ្យដឹងនោះ តារាសម្តែង Mark មិនបានដឹងថាតួនាង Koi Ratchawin មានស្វាមីរួចហើយទេ ក៏បានទាក់ទង និង បានបង្កាត់ភ្លើងស្នេហ៍មួយរាត្រីយ៉ាងរោលរាល ។

តាមរយៈឈុតសម្តែងនេះ ក៏បានធ្វើឱ្យអ្នកគាំទ្រស្រឡាំងកាំងខ្លាំង ព្រោះមើលទៅវាមានលក្ខណៈដុតកម្តៅ និង ជាឈុតស្នេហាដ៏រោលរាលខ្លាំងស្មានមិនដល់ ដោយតារាសម្តែងទាំងពីរបានលេងមួយទំហឹងគ្មានខ្វល់អ្វីបន្តិចឡើយ ៕

Leave a Reply