ល្អខ្លាំងណាស់! ហាងអាហារជាច្រើននៅទីក្រុងញ៉ូវយ៉ក រួមគ្នាធ្វើអាហារជូនគ្រូពេទ្យ ជាវីរបុរសជួរមុខ

ភោជនីយដ្ឋានជាច្រើននៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកបានរួមគ្នាជួយគាំទ្រក្រុមគ្រូពេទ្យជួរមុខដែលកំពុងព្យាបាលអ្នកជំងឺកូវីដ១៩ តាមរយៈការប្រើប្រាស់ថវិកាដែលបានជំនួយពីអតិថិជនខ្លះ ក្នុងការធ្វើអាហារ និង ដឹកជញ្ជូនទៅឱ្យដល់មន្ទីរពេទ្យ ។

ភោជនីយដ្ឋានមួយក្នុងចំណោមភោជនីយដ្ឋានទាំងនោះ គឺភោជនីយដ្ឋានស៊ូស៊ី នៅក្នុងតំបន់ Manhattan បានបិទមួយរយៈក្នុងកំឡុងពេលការចាក់សោររដ្ឋបាន បើកដំណើរការវិញនៅចុងខែមុន ដែលប្តូរមកជាសេវាកម្មតាមអនឡាញ បានចូលរួមជាមួយយុទ្ធនាការ «បរិច្ចាគអាហារទៅវីរបុរសជូរមុខ»

ភោជនីយដ្ឋានខាងលើប្រមូលលុយបាន ៥០០០ដុល្លារ ហើយមន្ទីរពេទ្យនៅក្នុងទីក្រុងបានទទួលច្រើនជាង ៥០០កញ្ជប់អាហារដោយមិនគិតថ្លៃ ។ លោក Kevin Takarada ម្ចាស់ហាងស៊ូស៊ីនេះថា គាត់សង្ឃឹមថានឹងជួយគាំទ្រក្រុមគ្រូពេទ្យជួរមុខបន្ថែមទៀត ដើម្បីប្រឆាំងនិងការរីករាតត្បាតកូវីដ១៩ ៕

Leave a Reply