រន្ធត់ណាស់! អ្នកជីកផ្នូរនៅឥណ្ឌូនេស៊ីនិយាយថា «ខ្ញុំរកពេលសម្រាកសឹងមិនបាន ដោយសារមានមនុស្សស្លាប់រាល់ថ្ងៃ»

បុរស​វ័យ ៥៤ ឆ្នាំ​ម្នាក់ ឈ្មោះ Minar រៀបរាប់​ថា អស់​រយៈពេល ៣៣ ឆ្នាំ​មក​នេះ លោក​មិន​ធ្លាប់​រវល់​ខ្លាំង ក្នុង​នាម​ជា​អ្នក​ជីក​ផ្នូរ នៅ​កន្លែង​បញ្ចុះ​សព Pondok Rangon នៃ​ភាគ​ខាង​កើត​ក្រុង​ចាកាតា ឡើយ ។

ចាប់​តាំង​ពី​ក្រុង​ចាកាតា ប្រកាស​រក​ឃើញ​ករណី​ស្លាប់​ដំបូង ដោយ​សារ​កូវីដ១៩ ក្នុង​ពាក់​កណ្ដាល​ខែ​មីនា​មក ចំនួន​អ្នក​ស្លាប់ បាន​បន្ត​កើន​ឡើង ហើយ​សម្រាប់​អ្នក​ជីក​ផ្នូរ​ដូច​លោក Minar ទទួល​បាន​ការ​មមាញឹក​ខ្លាំង​ចំពោះ​ការងារ​របស់​ខ្លួន ។

បើ​តាម​សម្ដី​របស់​លោក Minar ប្រាប់​សារព័ត៌មាន CNA ថា «ការងារ​របស់​ខ្ញុំ ឥឡូវ​គឺ​ខុស​ប្លែក​ពី​មុន ខ្ញុំ​រក​តែ​ពេល​សម្រាក​មិន​បាន ។ ឥឡូវ​នេះ ពិត​ជា​ហត់​នឿយ​ខ្លាំង​ណាស់ ព្រោះ​សាកសព​ជាច្រើន​បាន​យក​មក​ជា​រៀងរាល់​ថ្ងៃ ដូច្នេះ ខ្ញុំ​ហត់​ខ្លាំង ពី​ការ​ជីក​ផ្នូរ​គ្មាន​ពេល​ឈប់​បែប​នេះ» ។«ការងារ​របស់​ខ្ញុំ ឥឡូវ​គឺ​ខុស​ប្លែក​ពី​មុន ខ្ញុំ​រក​តែ​ពេល​សម្រាក​មិន​បាន ។ ឥឡូវ​នេះ ពិត​ជា​ហត់​នឿយ​ខ្លាំង​ណាស់ ព្រោះ​សាកសព​ជាច្រើន​បាន​យក​មក​ជា​រៀងរាល់​ថ្ងៃ ដូច្នេះ ខ្ញុំ​ហត់​ខ្លាំង ពី​ការ​ជីក​ផ្នូរ​គ្មាន​ពេល​ឈប់​បែប​នេះ» ។

ផ្នូរ​មួយ ត្រូវ​ចំណាយ​ពេល​ជីក​ដល់​ទៅ ២ ម៉ោង​ទម្រាំ​រួចរាល់ ហើយ​បើ​និយាយ​ពី​ពេល​បច្ចុប្បន្ន លោក Minar ត្រូវ​ជីក​រហូត​ដល់ ៥ ផ្នូរ​ក្នុង​មួយ​ថ្ងៃ ។ ជាមួយ​ការងារ​ដ៏​ប្រថុយ​នឹង​ការ​ឆ្លង​មួយ​នេះ លោក Minar ក៏​មាន​ការ​ពិបាក​ចិត្ត ខ្លាច​ឆ្លង និង​ចម្លង​វីរុស​នេះ​ទៅ​ក្រុម​គ្រួសារ​របស់​ខ្លួន​ផង​ដែរ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា វា​ជា​កាតព្វកិច្ច​ការងារ​របស់​គាត់ គាត់​គ្មាន​ជម្រើស​នោះ​ទេ ។

គួរ​បញ្ជាក់​ថា គិត​មក​ទល់​ពេល​នេះ ប្រទេស​ឥណ្ឌូនេស៊ី មាន​ចំនួន​អ្នក​ឆ្លង​សរុប​ចំនួន ៧ ១៣៥ នាក់ ខណៈ​មនុស្ស​ចំនួន ៦១៦ នាក់​បាន​ស្លាប់ ៕

Leave a Reply