មកដល់ពេលនេះ កម្ពុជាយើងនៅតែមិនមានករណីថ្មី សូមពលរដ្ឋរួមគ្នាប្រឆាំងកូវីដ ១៩ បន្តទៀតដើម្បីជ័យជម្នះ

(ភ្នំពេញ) មកដល់ថ្ងៃទី ២២ មេសា ២០២០ នេះកម្ពុជា នៅតែមិនមានករណីថ្មី នៃជំងឺកូវីដ ១៩ ឡើយ ។ តាមទិន្នន័យផ្លូវការរបស់ក្រសួងសុខាភិបាល អំពីជំងឺកូវីដ ១៩ សម្រាប់ព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២០ នេះ បានឱ្យដឹងពីស្ថានភាពដូចខាងក្រោមនេះ ៖

អ្នកជាសះស្បើយចំនួន ១១០ នាក់ ដដែល មិនមានអ្នកជាសះស្បើយថ្មីឡើយ ហើយអ្នកជុំងឺកំពុងសម្រាកព្យាបានៅមន្ទីរពេទ្យ សល់ត្រឹម ១២ នាក់ដដែល និង មិនមាននាក់បាត់បង់ជីវិត។ សរុបអ្នកឆ្លងកូវីដ ១៩ ចាប់ពីខែមករា រហូតមកដល់បច្ចុប្បន្ននេះមានចំនួន ១២២ ករណី មិនមានករណីថ្មីឡើយ គិតត្រឹមព្រឹកថ្ងៃទី ២២ មេសា ២០២០ ៕

Leave a Reply